ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​Sharp​ខាតបង់​ច្រើន​ប្រកាស​កាត់​បន្ថយ​បុគ្គលិក

8 ឆ្នាំ មុន

តូ​ក្យូ ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ធំ​មួយ​របស់​ជប៉ុន​យីហោ​Sharp បាន​និយាយ​ថា ខ្លួន​កំពុង​កាត់​បន្ថយ​បុគ្គលិក​ជា​ច្រើន​ពាន់​នាក់​ក្នុង​គម្រោង​កែទម្រង់​ថ្មី​ដែល​មាន​ទិស​ដៅ​រក្សា​ការ​

តូ​ក្យូ ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ធំ​មួយ​របស់​ជប៉ុន​យីហោ​Sharp បាន​និយាយ​ថា ខ្លួន​កំពុង​កាត់​បន្ថយ​បុគ្គលិក​ជា​ច្រើន​ពាន់​នាក់​ក្នុង​គម្រោង​កែទម្រង់​ថ្មី​ដែល​មាន​ទិស​ដៅ​រក្សា​ការ​រសាត់អណ្តែត​របស់​ខ្លួន ស្រប​ពេល​ដែល​ក្រុមហ៊ុន​ខាតបង់​នូវ​ចំណូល​ប្រចាំឆ្នាំ​ច្រើន​ជាង​ការ​រំពឹង​ទុក​ប្រមាណ​ជា​១,៨៦​ពាន់​លាន​ដុល្លារ​។

បើ​តាម​ការ​អះអាង​ពី​ក្រុមហ៊ុន​Sharp​នឹង​កាត់​បន្ថយ​ចំនួន​បុគ្គលិក​១០%​ក្នុង​ចំណោម​កម្លាំង​ពលកម្ម​របស់​ខ្លួន​៤៩.០០០​នាក់​នៅ​លើ​ពិភពលោក ក្នុង​នោះ​រាប់​បញ្ចូល​បុគ្គលិក​៣.៥០០​នាក់​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ ។ ម្យ៉ាងទៀត​ក្រុមហ៊ុន​និយាយ​ថា ខ្លួន​មាន​ក្តី​រំពឹង​នឹង​ឈាន​ចាប់​យក​នូវ​ប្រតិបត្តិការ​រក​ប្រាក់​ចំណេញ​ឲ្យ​បាន​៦៧០,៣២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ​ថ្មី​នេះ ប៉ុន្តែ​ក្រុមហ៊ុន​ពុំ​បាន​ផ្តល់​នូវ​ការ​វាយតម្លៃ​ពី​ប្រាក់​ចំណេញ​សុទ្ធ​ឡើយ​។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ក៏​អាច​នឹង​លក់​អគារ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​នៅ​ក្រុង​អូ​សា​កា​ដើម្បី​ពង្រីក​សាច់ប្រាក់​ក៏​ដូច​ជា​ការ​លាង​ជម្រះ​ចេញ​នូវ​ខ្ទង់ចំណាយ​ដែល​មិន​ច្បាស់លាស់​ហើយ​ថែម​ទាំង​ចាប់ផ្តើម​បង្ហាញ​នូវ​គម្រោង​កាត់​បន្ថយ​ទុន​យ៉ាង​គំហុក​ផង​ដែរ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ខាតបង់​មួយ​ចំនួន​ធំ ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​Sharp ក៏​ដូច​ជា​គូប្រជែង​របស់​ខ្លួន​គឺ​Sony Corp​និង​Panasonic Corp​ដែរ ដែល​បាន​និង​កំពុង​ដើរ​ក្នុង​ផ្លូវ​ចាស់​នៃ​ការ​សម្រេច​បាន​ទិន្នផល​ឱនភាព ដែល​មួយ​ផ្នែក​បណ្តាល​មក​ពី​ការ​ខាតបង់​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​ទូរទស្សន៍ ដោយ​មានការ​លក់​ដេញជើង​គ្នា​ជាមួយនឹង​គូប្រជែង​ក្នុង​តម្លៃ​កាន់តែ​ទាប គឺ​កោះ​តៃវ៉ាន់ និង​កូរ៉េ​ខាងត្បូង ៕