ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​កូនប្រុស​ម្នាក់ ខឹង​ឪពុក​បង្កើត​មិន​ធ្វើ​ម្ហូប វាយ​រង​របួស​ធ្ងន់ធ្ងរ

3 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ កូនប្រុស​ចិត្តខ្លាំង​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ បន្ទាប់​ពី​បាន​ប្រើ​អំពើ​ហិង្សា​យក​ដំបង​ជ្រុង​វាយ​ទៅ​លើ​ឪពុក​បង្កើត​ខ្លួន បណ្ដាល​អោយរ​ងរ​បួស​ផ្ទៃមុខ​ធ្ងន់ធ្ងរ ។ ករណី​ហិង្សា​ដោយ​ចេតនា…

ខេត្តឧត្តរមានជ័យ ៖ កូនប្រុស​ចិត្តខ្លាំង​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ បន្ទាប់​ពី​បាន​ប្រើ​អំពើ​ហិង្សា​យក​ដំបង​ជ្រុង​វាយ​ទៅ​លើ​ឪពុក​បង្កើត​ខ្លួន បណ្ដាល​អោយរ​ងរ​បួស​ផ្ទៃមុខ​ធ្ងន់ធ្ងរ ។

ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស វាយ​ឪពុក​បង្កើត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៦ ខែ តុលា ឆ្នាំ​២០២០ នៅ​ភូមិ​គោក​កី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ធៀន ផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​យក​ដំបង​ឈើ​ប្រវែង​៧១​សងទីម៉ែត្រ វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ដុក ធៀន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ (​ត្រូវជា​ឪពុក​បង្កើត​) បណ្តាល​អោយរ​ងរ​បួស​បែក​លើ​ចិញ្ចើម​ភ្នែក​ខាងឆ្វេង ចំនួន​០៣​កន្លែង មូលហេតុ ខឹង​នឹង​ឪពុក​មិន​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន ។

ដោយ​មានការ​ចង្អុលបង្ហាញ និង​ណែនាំ​ពី​លោកស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ និង​ចាត់​អោយ​លោក​អធិការ​ស្រុក​បន្ទាយ​អំពិល នាំ​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ និង​បាន​ប្រគល់​ថវិកា​មួយ​ចំនួន​ដល់​ជន​រង​គ្រោះ​ផង​ដែរ ។

បច្ចុប្បន្ន ជន​ដៃដល់ ត្រូវ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ