ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន Serie A ព្រមាន​រដ្ឋាភិ​បាល​​អ៊ី​តា​លី​ថា​ បាល់ទាត់​ក្នុងស្រុក​ជិត​ដួលរ​លំហើយ

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ ប្រធាន​ក្រប​ខណ្ឌ Serie A លោក Paolo Dal Pino បាន​ព្រមាន​ដល់​រដ្ឋាភិបាល​អ៊ី​តា​លី​ថា…

អ៊ី​តា​លី ៖ ប្រធាន​ក្រប​ខណ្ឌ Serie A លោក Paolo Dal Pino បាន​ព្រមាន​ដល់​រដ្ឋាភិបាល​អ៊ី​តា​លី​ថា បាល់ទាត់​ក្នុងស្រុក​ជិត​នឹង​ដួលរ​លំហើយ បន្ទាប់​ពី​ច្បាប់​នៃ​ការ​រឹតត្បិត​ការ​ឆ្លង​វីរុស Covid-19 ថ្មី​ដាក់​ចេញ ដែល​បាន​ហាមឃាត់​អ្នកគាំទ្រ​មិន​ឱ្យ​ចូល​កីឡដ្ឋាន​សារ​ជា​ថ្មី​ម្តងទៀត​។

លោក Paolo Dal Pino

សូម​រំលឹក​ថា​អ្នកគាំទ្រ​រហូត​ដល់ ១,០០០​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន នៅ​ក្រប​ខណ្ឌ​កំពូល Serie A ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ចាប់តាំងពី​ការ​រឹតត្បិត​ត្រូវ​បាន​បន្ធូរបន្ថយ​កាលពី​ខែកញ្ញា​។ ប៉ុន្តែ​ដោយសារ​តែ​ការ​កើនឡើង​ករណី​ឆ្លង​ក្នុង​ប្រទេស នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​លោក Giuseppe Conte បាន​ដាក់​ចេញ​ច្បាប់​ដ៏​តឹង​រឹង​សារ​ជា​ថ្មី​ម្តងទៀត ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​នេះ​។

លោក Paolo Dal Pino យល់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ការពារ​សុខភាព​សាធារណៈ ប៉ុន្តែ​លោក​បាន​ចោទសួរ​អំពី​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​លើ​ឧស្សាហកម្ម​បាល់ទាត់​។ លោក​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្តល់​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ខាតបង់​មួយ​ចំនួន ដែល​បណ្តាល​មក​ពី​កង្វះ​អ្នកគាំទ្រ​ចូលរួម​ទស្សនាការ​ប្រកួត​ផ្ទាល់​ក្នុង​កីឡដ្ឋាន​។

នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​លោក Giuseppe Conte

សូម​បញ្ជាក់​ថា​គិ​ត្រឹម​ថ្ងៃ​ទី​២៧ ខែតុលា​នេះ ប្រទេស​អ៊ី​តា​លី​មាន​ករណី​ឆ្លង​កើនឡើង​ដល់ ៥៤​ម៉ឺន​ករណី និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន ៣៧,៤៧៩​នាក់​៕ (​ដកស្រង់​ចេញពី Goal.com)

លោក Paolo Dal Pino

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ