ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 6 Plus លក់ដាច់​ជាង iPhone 6 ធម្មតា​នៅ​អា​មេ​រិ​ក

8 ឆ្នាំ មុន

ទីផ្សារ​ប្រើប្រាស់ Phablet នៅ​អា​មេ​រិ​ក​អំឡុង​ពេល​៣​ខែ​ដំបូង​ដើមឆ្នាំ​២០១៥​បាន​ហក់​ឡើង​យ៉ាង​គំហក់ ពោល​គឺ iPhone 6 Plus ពេញ​និយម​ជាង iPhone 6 ធម្មតា ។

ទីផ្សារ​ប្រើប្រាស់ Phablet  នៅ​អា​មេ​រិ​ក​អំឡុង​ពេល​៣​ខែ​ដំបូង​ដើមឆ្នាំ​២០១៥​បាន​ហក់​ឡើង​យ៉ាង​គំហក់ ពោល​គឺ iPhone 6 Plus ពេញ​និយម​ជាង iPhone 6 ធម្មតា ។

យោង​តាម​ព័ត៌មាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Kantar Worldpanel ComTech ឱ្យ​ដឹង​ថា iPhone 6 Plus ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្ថិត​នៅ​ក្រោម​៤៥ ភាគរយ​នៃ​ការ​លក់ Phablet លើ​ទីផ្សា​អា​មេ​រិ​ក​។ ដោយឡែក iPhone 6 ធម្មតា​បាន​ហក់​ឡើង​ខ្ពស់​នៅ​ប្រទេស​ចិន​ស្ទើរតែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងស្រុក​មួយ​ចំនួន​បាត់បង់​ឱកាស​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ ។

ក្រុមហ៊ុន Apple បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​ទាំង​ពីរ​ម៉ូ​ដែល​នេះ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ កន្លង​ទៅ ខណៈ​ពេល​ដែល iPhone 6 ទំហំ​៤.៧​អុ​ី​ញ និង iphone 6 Plus ទំហំ​៥.៥​អុ​ី​ញ ។

ថ្មី​ៗ​នេះ​មាន​បណ្តាញ​គេហទំព័រ​បច្ចេកវិទ្យា​មួយ​ចំនួន​បាន​បង្ហាញ​ពី​គំរូ iPhone 7 ឬ iPhone 6S ជាមួយនឹង​រូបភាព និង​លក្ខណៈ​ពិសេស​ដទៃ​ទៀត​ផង​ដែរ ៕