ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​ដឹក​គ្រឿងក្នុង​ជ្រូក​ជាង​៣​តោន​ឆ្លង​ដែន​បំរុង​ដឹក​ឱ្យ​ឈ្មួញ​នៅ​ភ្នំពេញ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​គ្រឿងក្នុង​ជ្រូក​ជាង​៣​តោន ដែល​ដឹក​គ្មាន​ច្បាប់ ថែម​ទាំង​ខូចគុណភាព​ទៀត ហើយ​ក៏​ត្រូវ​បាន​ដុត​កម្ទេច​ចោល កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ជាយក្រុង​សិរី​សោភ័ណ​។ មន្ត្រី​គយ…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​គ្រឿងក្នុង​ជ្រូក​ជាង​៣​តោន ដែល​ដឹក​គ្មាន​ច្បាប់ ថែម​ទាំង​ខូចគុណភាព​ទៀត ហើយ​ក៏​ត្រូវ​បាន​ដុត​កម្ទេច​ចោល កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ជាយក្រុង​សិរី​សោភ័ណ​។

មន្ត្រី​គយ និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ បាន​ប្រាប់​ថា ជា​ណែ​នាំ​ពី​លោក​រដ្ឋមន្ត្រី និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវ​ជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​ក៏​ឃាត់​បាន​រថយន្ត​១​គ្រឿង រួច​ធ្វើការ​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​​មាន​កេស​ក្លា​ស្សេ រួច​ក៏​ធ្វើការ​ហែក​មើល ក៏​ឃើញ​មាន​គ្រឿងក្នុង​ជ្រូក​ដែល​មាន​ចំនួន​៥៦​កេស ក្រោយមក​ត្រូវ​ក៏​បាន​នាំ​យក​មក​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​។ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សា​ស្គ្រ​ភូមិ សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​ខាងលើ​យក​មក​ការិយា​ល័យ ហើយ​ធ្វើការ​ពិនិត្យ​កេស​ក្លា​ស្សេ​ចំនួន​៥៦​កេស​នោះ រក​ឃើញ​មាន​គ្រឿងក្នុង​ជ្រូក​ស្មើនឹង​ទម្ងន់​៣,៣៦០​គីឡូក្រាម (​ទម្ងន់​ជាង​៣​តោន​) ដោយ​ក្នុង​១​កេស​ស្មើ​មឹង​ទម្ងន់​៦០​គីឡូក្រាម​គ្មាន​ច្បាប់ រួច​ដឹក​គ្មាន​បច្ចេកទេស បណ្តាល​ខូចគុណភាព​ទៀត​ផង ដែល​ក្នុង​នោះ​មាន​ដូច​ជា សាច់​ជ្រូក ត្រចៀកជ្រូក អណ្តាត​ជ្រូក ឆ្អឹងជំនី​ជ្រូក ខួរក្បាល​ជ្រូក ពោះ​រៀន​ជ្រូក ក្រពះ​ជ្រូក បេះដូង​ជ្រូក គ្រឿងក្នុង​ជ្រូក​ចម្រុះ ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​បម្រុង​ដឹក​ឱ្យ​ឈ្មួញ​នៅ​ឯ​រាជធានី​ភ្នំពេញ​។

មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​ដឹក​គ្រឿងក្នុង​ជ្រូក​ទម្ងន់​ជាង​​៣​តោន​ខាងលើ ដែល​ឈ្មួញ​លួច​នាំ​ជូ​ល​ប្រទេស​ពី​ថៃ​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​បាន​សហ​ការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ យក​ទៅ​កាយ​រណ្តៅ​ដី​ជម្រៅ​ជិត​២​ម៉ែត្រ រួច​ក៏​ចាក់​គ្រឿងក្នុង​ជ្រូក​ដែល​ខូចគុណភាព​ចូល ហើយ​ក៏​ចាក់​ម៉ា​ស៊ូ​ត​ចូល បន្ទាប់​មក​ដុត និង​គប់​ចោល​នៅ​ជាយក្រុង​សិរី​សោភ័ណ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ