ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ធញ្ញជាតិ​ឆ្នាំ​2015​របស់​អី​ុ​រ៉​ង់​សម្រេច​បាន​19,8​លាន​តោន

8 ឆ្នាំ មុន

តេ​ហេ​រ៉​ង់ ៖ តាម​របាយការណ៍​ពី​អង្គការ កសិកម្ម និង​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ផលិតកម្ម​គ្រាប់​ធញ្ញជាតិ​ប្រចាំឆ្នាំ​របស់​ប្រទេស​អីុ​រ៉​ង់​ត្រូវ​បាន​វាយតម្លៃ​ថា កើនឡើង​១៩,៨​លាន​

តេ​ហេ​រ៉​ង់ ៖ តាម​របាយការណ៍​ពី​អង្គការ កសិកម្ម និង​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ផលិតកម្ម​គ្រាប់​ធញ្ញជាតិ​ប្រចាំឆ្នាំ​របស់​ប្រទេស​អីុ​រ៉​ង់​ត្រូវ​បាន​វាយតម្លៃ​ថា កើនឡើង​១៩,៨​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​ធៀប​នឹង​បរិមាណ​១៩,១​លាន​តោន​កាលពី​ឆ្នាំទៅ ។

ទិន្នន័យ​ក៏​បាន​ប៉ាន់​ប្រមាណ​ផង​ដែរ​ថា នៅ​គ្រានោះ​ផលិតកម្ម​ស្រូវ​សាលី​នឹង​កើនឡើង​ដល់​១៣,៥​លាន​តោន​ធៀប​នឹង​បរិមាណ​១៣​លាន​តោន​ក្នុង​ឆ្នាំ​២០១៤ ។ ចំណែក​ផលិតកម្ម​អង្ករ​ប្រចាំឆ្នាំ​វិញ​ក៏​កើនឡើង​ប្រមាណ​ជា​១,៧​លាន​តោន​ដែរ​ឆ្នាំ​នេះ​ពី​កម្រិត​១,៦​លាន​តោន​កាលពី​ឆ្នាំ​ចាស់ ។

រីឯ​ទិន្នផល​ពោត​លឿង​ប្រចាំឆ្នាំ គេ​បាន​វាយតម្លៃ​ថា​នឹង​កើនឡើង​ស្មើនឹង​១,៤​លាន​តោន​ឆ្នាំ​នេះ ធៀប​នឹង​តួលេខ​ឆ្នាំទៅ​ចំនួន​១,៣​លាន​តោន​។ ដោយឡែក​ផលិតកម្ម​ស្រូវ​បា​ឡេ នឹង​នៅ​តែ​មិន​ប្រែប្រួល​ដដែល​សម្រាប់​ឆ្នាំ​២០១៥​។

សូម​បញ្ជាក់​ថា អីុរ៉​ង់​ជាប់​ចំណាត់ថ្នាក់​ទី​១​នៅ​ទូ​ទាំង​ពិភពលោក​ជា​អ្នក​ដាំ​ដុះ​ដំណាំ​រមៀត ផ្លែ​ទទឹម និង​សណ្តែកបារាំង ហើយ​ក៏​ជាប់​លំដាប់​ទី​២​ជា​អ្នក​ដាំ​ផ្លែ​ល្មើ និង​ផ្លែ​អែ​ព្រិ​ខ​ត​(Apricot)​។ ទី​៣​សម្រាប់​ផ្លែ​ល្វា​និង​ឆឺ​រី និង​ទី​៤​សម្រាប់​ផ្លែ​វាល់​ណិ​ត​(Walnut) និង​ផ្លែ​ប៉ោម ៕