ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​ទុរគត​ចិញ្ចឹម​ចៅ​២​នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍បាន​ទទួល​អំណោយ​សប្បុរស​ជន​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​ឧសភា ​២០១៥ បាននាំ​យក​អំណោយ​របស់​សប្បុរសជន​ទៅ​ផ្តល់​ជូនលោកយាយ​ទុរគតចិញ្ចឹម​ចៅ​ពីរ​នាក់ ដែល​រងគ្រោះថ្នាក់

ខេត្តកំពង់ឆ្នាំង ៖ លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​ឧសភា ​២០១៥ បាននាំ​យក​អំណោយ​របស់​សប្បុរសជន​ទៅ​ផ្តល់​ជូនលោកយាយ​ទុរគតចិញ្ចឹម​ចៅ​ពីរ​នាក់ ដែល​រងគ្រោះថ្នាក់ចរាចរ​ណ៍កាល​ពីស​ប្តា​ហ៍កន្លង​ទៅ​នោះ​។

ការ​ផ្តល់​ជូនអំណោយ​របស់​សប្បុរសជន​ខាងលើ គឺ​នៅ​ខ្ទម​លោកយាយ ស្ថិត​ក្នុងភូមិ​គោក​បន្ទាយ​​ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​លោកមេឃុំ​មេ​ភូមិ​ផង​ដែរ​។ លោក​អភិបាលស្រុក បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពី​មាន​សារ​ព័ត៌មាន​ផ្សាយ​ពី​ជីវិត​លោកយាយ តូច សា​រ៉​ន អាយុ​៧៨ឆ្នាំ​ ដែល​កំពុង​ច​ញ្ចឹ​ម​ចៅ​២​នាក់ ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​ទៀត​ផង​នោះ លោកឧកញ៉ា ស្រី ងួ​ន និង​លោក​ជំទាវ ឧ​ញ៉ា ស្រី វុ​ឌ្ឍី បាន​ជួយ​ឧ​ប​ត្ថ​មក​លោកយាយ​តាម​រយៈ​រូប​លោកចំនួន​១០០​ដុ​លា្លរ ចំណែក​លោក សូ សា​ម៉​ន ក៏​បាន​ជួយ​ឧ​ប​ត្ថ​ម​មក​លោកយាយ ចំនួន​១០​ម៉ឺន​រៀល និងអង្ករ​មួយ​កា​រុង​ស្មើ​២៥​គឺ​ឡូ​ក្រាម​ផង​ដែរ ។

លោក យឹ​ម យ៉ុ​ន មេឃុំ​គោក​បន្ទាយ បាន​ឱ្យ​ដឹង​ថា លោកយាយ​រូប​នោះ​ពិតជា​ក្រីក្រពិតប្រាកដ​មែន កំពុង​រស់នៅ​ជាមួយ​ចៅ​២​នាក់ ម្នាក់​កូន​បង​ធ្វើ​ជា​សំណង់ និង​ម្នាក់​ទៀត​នៅផ្ទះ​ជាមួយជីដូន ។ ក្រោយ​ពី​បាន​ទទួល​អំណោយ​ខាងលើ លោកយាយ​ដែល​មិន​ទាន់​ជា​ពីរ​បួស​គ្រោះថ្នាក់​ចរាចរ​ណ៍បាន​ប្រឹង​លើកដៃ​សំពះ ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់ សូម​ជួប​តែ​ពុ​ទ្ឋ​ពរ​ទាំង​៤​ប្រការ​កុំ​បី​ឃ្លាង​ឃ្លា​ត​ឡើយ ៕​