ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ខំ​ចូល​សិល្បៈ តែ​កូនស្រី​ម្ចាស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ​រត់​មិន​ឆ្ងាយ​ពី​សង្វៀន​​ប្រដាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​ប្រដាល់​គ្មាន​អ្នក​ណា​មិន​ស្គាល់​នោះ​ទេ​ថា អ្នកស្រី ឡុ​ង រ៉ា​វី គឺជា​ម្ចាស់​ក្លិប​ប្រដាល់​ខ្លារខិន​មាន​រិ​ទ្ធ​ដែល​បាន​រួមចំណែក​ក្នុង​ការ​បណ្ដុះ​កីឡាករ​ក្មេង​ៗ​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់​អាជីព​ជា​ច្រើន​នៅ​លើ​សង្វៀន ។ ប៉ុន្តែ​គេ​មិនឃើញ​កូន​អ្នកស្រី​ណា​ម្នាក់​បាន​ក្លាយជា​អ្នក​ប្រដាល់​ដូច​គ្នា​នឹង​ម្ចាស់​ក្លិប​ប្រដាល់​ឯទៀត​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​ប្រដាល់​គ្មាន​អ្នក​ណា​មិន​ស្គាល់​នោះ​ទេ​ថា អ្នកស្រី ឡុ​ង រ៉ា​វី គឺជា​ម្ចាស់​ក្លិប​ប្រដាល់​ខ្លារខិន​មាន​រិ​ទ្ធ​ដែល​បាន​រួមចំណែក​ក្នុង​ការ​បណ្ដុះ​កីឡាករ​ក្មេង​ៗ​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់​អាជីព​ជា​ច្រើន​នៅ​លើ​សង្វៀន ។ ប៉ុន្តែ​គេ​មិនឃើញ​កូន​អ្នកស្រី​ណា​ម្នាក់​បាន​ក្លាយជា​អ្នក​ប្រដាល់​ដូច​គ្នា​នឹង​ម្ចាស់​ក្លិប​ប្រដាល់​ឯទៀត​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​គេ​នៅ​តែ​កត់​សម្គាល់ថា កូនស្រី​ម្នាក់​របស់​អ្នកស្រី ដែល​ក្នុង​ពេល​នេះ បាន​ក្លាយជា​អ្នកសិល្បៈ​ទៅ​ហើយ នៅ​តែ​ឃ្លាត​មិន​ឆ្ងាយ​ពី​ការងារ​ប្រដាល់​ដដែល​។

ថ្វី​ត្បិត​តែ​មិន​ទាន់​ល្បី តែ​តារា​សម្ដែង កញ្ញា Avida ត្រូវ​គេ​ឃើញ​មាន​ទីផ្សារ​មិន​ណ​យ​នោះ​ដែរ ជាមួយនឹង​ការងារ​ជា​អ្នក​បង្ហាញ​ម៉ូ​ដ ថត​ផ្សាយ​ផលិតផល និង​ការងារ​ជា​ឌី​ជេ នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ ។ នាង​ត្រូវ​គេ​សរសើរ​ថា គឺជា​ឈាមជ័រ​របស់​ស្ត្រី​ម្ចាស់​ក្លិប​ប្រដាល់​មួយ​រូប​ដែល​ចាប់ផ្ដើម​មើលឃើញ​ពី​ពន្លឺ​នៃ​ភាព​ជោគជ័យ នៅ​ក្នុង​សិល្បៈ​នោះ​ផង ។ ប៉ុន្តែ​អ្វី​ដែល​អ្នកសិល្បៈ​មានការ​ចាប់អារម្មណ៍ គឺ​នាង​នៅ​តែ​មិន​បោះបង់​ការងារ​ជា​អ្នក​លើក​ផ្លា​ក​បង្ហាញ​ទឹក​(Ring Girl) នៅ​​ក្នុង​កម្មវិធី​ប្រដាល់​លើ​សង្វៀន​CNC និង My TV ដោយ​អ្នក​ទស្សនា​សុទ្ធតែ​ស្គាល់​មុខ​នាង​ច្បាស់​ដូច​ថ្ងៃ​ដោយសារ​តែ​នាង​រមែង​បង្ហាញមុខ​លើក​ផ្លា​ក​នៅ​ក្នុង​វេទិកា​ប្រដាល់​រាល់​អាទិត្យ ខណៈ​ដែល​រាល់​ការ​លើក​ម្ដង​ៗ គឺ​នាង​តែង​បង្ហាញ​នូវ​ភាព​សិច​ស៊ី និង​មាន​អ្នក​ទស្សនា​ហ៊ោកញ្ជ្រៀវ តែ​មើលទៅ​នាង​គឺ​មាន​អារម្មណ៍​ធម្មតា​។

ក្នុង​កិច្ច​សម្ភាសន៍​ជា​ច្រើន​លើក​ជាមួយ​អ្នក​សារព័ត៌មាន កញ្ញា​ធ្លាប់​បាន​បញ្ជាក់​ថា ដ្បិតថា​នាង​មាន​បទពិសោធន៍​ក្នុង​អាជីព​ជា​អ្នក​ដើរ​ម៉ូ​ដ​ច្រើន​ឆ្នាំ និង​ធ្លាប់​ដើរ​យ៉ាង​ស៊ាំ​ជាមួយនឹង​វេទិកា​បង្ហាញ​ម៉ូ​ដរាប់​មិន​អស់​យ៉ាងណា​ក៏​ដោយ ក៏​នាង​នៅ​តែ​ចាត់​ទុក​ថា ការ​ដើរ​លើក​ផ្លា​ក​បង្ហាញ​ទឹក​នៅ​ក្នុង​ការ​ប្រដាល់ គឺ​មិនមែន​ជា​រឿង​ងាយស្រួល ជា​ពិសេស​នៅ​ពេល​ដើរ​បង្ហាញ​រាង​នៅ​លើ​សង្វៀន ដែល​អ្នក​ទស្សនាការ​ប្រដាល់​តែងតែ​ស្រែក​ហ៊ោ​ស្ទើរតែ​ដើរទៅ​មុខ​មិន​ចង់​រួច​នោះ ។

នាង​ថា អ្នក​ទស្សនាការ​ប្រដាល់​ចូល​ចិត្ត​ហ៊ោ​ចំអក​ដល់​នារី​លើក​ផ្លា​ក ធ្វើ​ឱ្យ​នារី​តិច​ណាស់ ចាប់​អារ​ម្ម​ណ៏​នឹង​ការងារ​មួយ​នេះ ដោយ​កញ្ញា​បាន​ចាត់​ទុក​ថា ប្រសិនបើ​នារី​រូប​នោះ មាន​ស្មារតី​តិច គឺ​ពិតជា​ដើរទៅ​មុខ​មិន​រួច​ទេ ។ ចំណែក​នាង​ស៊ាំ​ទៅ​ហើយនឹង​សភាព​បែប​នេះ ទើប​មិនសូវ​ភ័យ​ច្រើន​ដូច​តារា​បង្ហាញ​ម៉ូ​ដ​ផ្សេង​នោះ ។ កញ្ញា​ថា តាំងពី​នាង​ដឹងក្ដី គឺ​ឃើញ​តែ​ម្ដាយ​បើក​ក្លិប​បង្ហាត់ និង​បានឃើញ​អ្នក​ប្រដាល់​ជា​ប្រចាំ​ធ្វើ​ឱ្យ​នាង​ដក់អារម្មណ៍​នឹង​អាជីព​មួយ​នេះ ដោយ​ការ​ស្រលាញ់ និង​ចូល​ចិត្ត​មិន​ខុស​គ្នា​នោះ​ទេ ទើប​នាង​នៅ​តែ​មិន​ចោលការ​ងារ​មួយ​នេះ ហើយ​បន្ត​ដើរ​​លើក​ផ្លា​ក​ជាប់​រហូត​មក​ទល់​នឹង​ទីផ្សារ​ការងារ​សិល្បៈ​មាន​សន្ទុះ​ល្អ​ប្រសើរ​នៅ​ក្នុង​ពេល​នេះ ។

នាង​បាន​អះអាង​ថា ដ្បិតថា​នាង​មាន​ទេព​កោសល្យ​ខាង​ផ្នែក​សិល្បៈ តែ​នាង​ក៏​នៅ​តែ​ស្រឡាញ់​ប្រដាល់​ទើប​នាង​នៅ​តែ​បន្តការងារ​លើក​ផ្លា​កដោយ​ទំនុកចិត្ត ដែល​អាច​និយាយ​បាន​ថា​គឺ​ថ្នឹក​នឹង​ការងារ​មួយ​នេះ ព្រោះតែ​នាង​ក៏​មាន​ចំណូល​ចិត្តនឹង​ការងារ​មួយ​នេះ​ដែរ ។ នាង​បន្ត​ថា ទៅ​លើក​ផ្លា​ក​ប្រដាល់​រៀង​រាល់​ស​ប្ដា​ហ៍​មិនមែន​ទៅ​លើក​តែ​ផ្លា​ក​តែ​ម្យ៉ាង​នោះ​ទេ គឺ​នាង​ក៏​អង្គុយ​ទស្សនា​ផង​ដែរ ដោយពេល​ខ្លះ​គឺ​អង្គុយ​មើល​ជាមួយ​ម្ដាយ និង​ពេល​ខ្លះ​អង្គុយ​មើល​ពីក្រោយ​សង្វៀន ។ ក្នុង​នោះ​ប្រសិនបើ​ចំ​កីឡាករ មឿ​ន សុខ​ហ៊ុ​ច ប្រកួត គឺថា អង្គុយ​មើល​ឡើង​ជក់​តែ​ម្ដង ដោយសារ​តែ​កីឡាករ​រូប​នេះ​វាយ​មិនសូវ​លាក់​ដៃ ហើយ​រាល់​ការ​ប្រកួត​ដែល​នាង​សម្គាល់​ឃើញ គឺ​អស់ពី​សមត្ថភាព​។

អ្នកស្រី ឡុ​ង រ៉ា​វី និយាយ​ថា កូនស្រី​របស់​អ្នកស្រី គឺ​មាន​ទេព​កោសល្យ​ខាង​ផ្នែក​សិល្បៈ​តាំងពី​ធំ​ដឹងក្ដី​មក​ម៉្លេះ ប៉ុន្តែ​សម្រាប់​វិស័យ​ប្រដាល់​ក៏​នាង​ចូល​ចិត្ត​ណាស់​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​នាង​ទទួល​នូវ​ការ​បណ្ដុះបណ្ដាល​ខាង​ផ្នែក​ប្រដាល់​រាល់ពេល​អ្នកស្រី​នាំ​ទៅ​លេង​នៅ​ក្លិប​ប្រដាល់ ហើយ​បណ្ដុះ​ឱ្យ​មានគំនិត​ស្រឡាញ់​ប្រដាល់​។ យ៉ាងណាមិញ​អ្នកស្រី​ថា កញ្ញា Avida មិន​មាន​ចំណូលចិត្ត​ធ្វើ​ជា​អ្នក​ប្រដាល់​នោះ​ទេ បើ​ទោះជា​នាង​ត្រូវ​បាន​បំពាក់បំប៉ន​ដោយ​កីឡាករ​ប្រដាល់​តាម​ម្ដាយ​តាំងពី​ក្មេង​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ