ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣៥​គ្រួសារនៅ​ឃុំ​ផ្លូវ​ទូក​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ ​ទទួល​អំណោយពី​កាក​បាទ​ក្រហម​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ឧសភា ​២០១៥ បាន​ដឹកនាំសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នាំ​យក​អំណោយទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ នៅ​ឃុំផ្លូវ​ទូក ស្រុក​កំពង់លែង

ខេត្តកំពង់ឆ្នាំង​ ៖ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ឧសភា ​២០១៥ បាន​ដឹកនាំសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នាំ​យក​អំណោយទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ នៅ​ឃុំផ្លូវ​ទូក ស្រុក​កំពង់លែង ដែល​​​រង​គ្រោះ​ដោយ​ខ្យល់​ក​ន្ត្រា​ក់រ​លំ​ផ្ទះ ប៉ើង​ដំបូល និង​ជញ្ជាំង កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ​ឧសភា​​២០១៥​។

អញ្ជើញ​ចូល​រួម​ក្នុង​ពី​ធី​ចែក​អំណោយ​នោះ​មាន លោក អ៊ុ​ន សំ​អុល ប្រធាន​គណៈ​ក​ម្មការ​សាខាកាក​បាទ​ក្រហម​ខេត្ត អាជ្ញាធរ​ស្រុក មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ជា​ច្រើនរូប​ទៀត ។

លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់លែង​បាន​រាយការណ៍​ក្នុង​ពេល​ចែក​អំណោយ​នេះ​ថា​ កាលពី​ម៉ោង​៤​ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១២ ​ឧសភា ​​២០១៥ ខ្យល់កន្ត្រាក់មួយ​បាន​បោកបក់​ចំភូមិ​ថ្នល់​ឈើទាល និ​ងភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក បណ្តាល​ឱ្យ​ផ្ទះ​បណ្តែត​ទឹកប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្លូវ​ទូកចំនួន​៣៥​ខ្នង​រង​ការ​ខូចខាត ក្នុង​នោះ​នៅ​ភូមិ​ថ្នល់​ឈើទាល​ខូចខាត​៣​ខ្នង និង​នៅ​ភូមិ​ពាម​ខ្នង ចំនួន៣២​ខ្នង ដោយ​រលំ​ខ្ទេច​ទាំងស្រុង​១៣​ខ្នង និង​២២​ខ្នង​បាន​ប៉ើង​ជញ្ជាំង និង​ប៉ើង ដំបូល​។​
    ​
អំណោយដែល​ចែក​ជូន​ក្នុ​ពេល​នេះ​​​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម ឃី​ត​មួយ​កញ្ចប់ មី​១​កេស ត្រីខ​មួយ​យួរ និង​ថវិកា​៣​ម៉ឺ​នរៀល​។ ដោយឡែក​ប្រជាពលរដ្ឋ​១៣​គ្រួសារ​ដែល​រលំ​ផ្ទះ​ទាំងស្រុង​បាន​ទទួល​បន្ថែម នូវ​តង់​មួយ និង​ស​ង្ក័​សី​២០​សន្លឹក​ទៀត ៕