ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់ទង​ស្នេហា​តាម​ទូរស័ព្ទ យល់ចិត្ដ​ជួប​គ្នា​រួមរ័ក​ពេញ​កាយា ទីបំផុត​មុសា​ជាប់ចោទ​ចាប់រំលោ.ភ

14 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ យុវជន​ម្នាក់ជាប់ចោទ​ពី​បទ​ចាប់រំលោ.ភ​សេពសន្ថវៈ​ត្រូវប៉ូលិស​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​សហការ​ជាមួយ​ប៉ូលិសក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​កាលពី​ ថ្ងៃ​ទី​២ ខែមីនា នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។លោក​វរសេនីយ៍ទោ សិទ្ធិ ឡោះ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារ​អនីតិជន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១០ ឈ្មោះ​ម​.​ណ ភេទ​ស្រី អាយុ១៨​ឆ្នាំ

ខេត្ដបន្ទាយមានជ័យ ៖ យុវជន​ម្នាក់ជាប់ចោទ​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ​ត្រូវប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​សហការ​ជាមួយ​ប៉ូលិសក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែមីនា នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។លោក​វរសេនីយ៍ទោ សិទ្ធិ ឡោះ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារ​អនីតិជន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១០ ឈ្មោះ​ម​.​ណ ភេទ​ស្រី អាយុ១៨​ឆ្នាំ នៅ​ឃុំ​តាំ​អាន ស្រុក​ក្រឡាញ់ ខេត្ដសៀមរាប បាន​ប្ដឹង​ចោទប្រកាន់​ឈ្មោះ​ពិន ឈុ​ន​នី ហៅ​យួន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត​ថា កាលពី​ថ្ងៃ ទី​១២ ខែកុម្ភៈ បាន​ចាប់បង្ខំ​នាង​រំលោភរហូត​បាន​សំរេច​ជា​បន្ដបន្ទាប់​។ ហេតុការណ៍នោះ​កើតឡើង ខណៈ​ពេល​ឈ្មោះ​ពិន ឈុ​ន​នី ហៅ​យួននាំ​នាង​ទៅ​លេង​ផ្ទះ​ឪពុកម្ដាយ​គេនៅ​ខេត្ដកំពង់ចាម​។

ក្រោយ​ពេល​ទទួល​បណ្ដឹង​ភ្លាម​លោក ឧត្ដមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ដ​បាន​ដាក់​បទបញ្ជា​ឱ្យ​ការិយាល័យជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារអនីតិជន​សហការ​ជាមួយ​សមត្ថកិច្ច​អធិការដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​យុវជនជាប់ចោទ​នាំ​ទៅ​សាកសួរ ។ លោក​វរសេនីយ៍​ទោ​សិទ្ធិ ឡោះ បន្ដ​ថានៅ​ចំពោះ​មុខសមត្ថកិច្ច​យុវជន​ជាប់ចោទ​សារភាព​ថារូបគេ​ពិតជា​បាន​រួមរ័ក​ជាមួយ​នាង​ម​.​ណ មែនព្រោះតែ​ពួក​គេ​ស្រលាញ់​គ្នា​។ ដំបូង​ពួក​គេទាក់ទង​គ្នា​តាម​ទូរស័ព្ទ​រហូត​ឈាន​ដល់​ការយល់ចិត្ដ​ថ្លើម​គ្នា ។លោក​ឧត្ដមសេនីយ៍ត្រី ហ៊ុន ហ៊ាន មានប្រសាសន៍​ថា ផ្អែក​តាម​បណ្ដឹង​របស់​នារី​រងគ្រោះ និង​ចំលើយ​សារភាព​របស់​ជន​ជាប់ចោទការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនជាប់ចោទ​ទៅ​សាលាដំបូងខេត្ដ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។