ការទិញរថយន្តថ្មីឬជជុះចូលផ្ទះជាទូទៅគួរតែឆ្លងកាត់ការធ្វើតេស្តសាកល្បងទើបជាការប្រសើរព្រោះត្រឹមតែដឹងឬគិតថាវាល្អគ្រប់លក្ខណៈហើយនោះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ ដូចនេះមធ្យោបាយល្អលោកអ្នកគួរតែតេស្តវាដោយខ្លួនឯងដើម្បីឱ្យអស់មន្ទិលទាំងឡាយ ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ ធ្វើតេស្តបើកសាកល្បងរថយន្តថ្មីមុននឹងសម្រេចចិត្តទិញចៀសវាងខកបំណងនៅថ្ងៃក្រោយ៖
១-ទៅកន្លែងលក់រថយន្ត លោកអ្នកចាំបាច់ត្រូវសម្លឹងមើលរថយន្តមួយដែលពេញចិត្តមុនធ្វើការសាកល្បង ។ នៅគ្រានោះដែរអ្នកប្រហែលជាមិនអាចនិងត្រូវរ៉ូវដោយត្រឹមតែឃើញរថយន្តទីមួយតាំងលក់នោះទេគឺដើរមើលផលិតផលដែលឃ្លាំងនោះមានឲ្យអស់ចិត្តសិន ។
២-ពិនិត្យតម្លៃលក់របស់វា ។ ដំណាក់កាលនេះគឺត្រូវច្បាស់ថារថយន្តដែលអ្នកពេញចិត្តនោះស្ថិតក្នុងតម្លៃសមគួរអាចទទួលយកបាន។ ព្រោះថាពុំដូច្នោះទេអ្នកប្រាកដជាខ្ជៈខ្ជាយពេលវេលាក្នុងការសាកល្បងជាច្រើនម៉ូដែលដោយឥតបានសម្រេចដដែល។
៣-ត្រូវធ្វើតេស្តតែចំពោះរថយន្តដែលអ្នកសម្រេចចិត្តជ្រើសរើសវាប៉ុណ្ណោះ ។ ត្រូវច្បាស់ថាអ្នកមានពេលគ្រប់គ្រាន់ក្នុងការធ្វើតេស្តគឺកុំតក់ក្រហល់ពេក ។
៤-ត្រូវច្បាស់ថាអ្នកមានស្មារតីល្អលើការបញ្ជាចង្កូត ។ អ្នកប្រាកដជាមិនចង់ឲ្យអ្នកលក់ធ្វើឲ្យសា្មរតីមិនមូលឡើយខណៈពេលកំពុងបើកបរ ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកលក់ប្រាកដជាមានមកជាមួយនូវព័ត៌មានជាច្រើនដល់អ្នកដោយតាមរយៈការស្តាប់ក៏បាននៅពេលបើកបរ ។
៥-ប្រាប់ទៅអ្នកលក់ឲ្យបានដឹងថា អ្នកមិនចង់បើកតាមដែលគាត់ឲ្យយោបល់ឡើយ។ បើកសាកល្បងលើផ្លូវធំ ឬក៏ផ្លូវក្នុងក្រុងតាមដែលអាចធ្វើទៅបាន ។ ចូរបើកនៅតំបន់មានផ្លូវកោងដើម្បីតេស្តចង្កូតគឺលោកអ្នកសង្កេតមើលថាវាប្រតិបត្តិការយ៉ាងម៉េចដែរខណៈពេលចាប់ផ្តើមនិងការឈប់ ហើយក៏សង្កត់ធ្ងន់ទៅលើថាតើមានអ្វីកើតឡើងនៅពេលអ្នកផ្លាស់ប្តូរចំណែកផ្លូវ។ ពិនិត្យលើប្រព័ន្ធម៉ាស៊ីនត្រជាក់ ផ្លិតទឹក ភ្លើងស៊ីញ៉ូទាំងខាងក្នុងនិងក្រៅ ។
៦-ជ្រើសរើសមនុស្សម្នាក់ទៅជាមួយ ។ វាគ្រាន់បានជាគ្នាក្នុងការជួយកិច្ចការខាងលើឲ្យកាន់តែច្បាស់ថែមទៀត ។ ម្យ៉ាងប្រសិនជាអ្នកទៅតែឯងនោះប្រាកដជាខកខានពុំបានសង្កេតមើលគ្រប់ជ្រុងជ្រោយឡើយ ។ ជាមួយគ្នានោះដែរទុកមា្នក់នោះជិះឬក៏អង្គុយនៅបាំងក្រោយទៅចុះដើម្បីនឹងអាចប្រាប់អ្នកបានថានៅតំបន់នោះមានផាសុកភាពកម្រិតណា ។
ព្យាយាមសាកល្បងឡានដែលអ្នកពេញចិត្តនោះឲ្យបានច្រើនម៉ូដែលទៅតាមពណ៌ឬប្រភេទតម្លៃដែលអ្នកលក់ដាក់ឲ្យទើបដឹងថាមួយណាល្អជាងមួយណាឲ្យប្រាកដ ៕
ចែករំលែកព័តមាននេះ