ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ជ្រុលនិយម​បន្ដ​អរិភាព អំពើ​គ្មាន​វិចារណញ្ញាណ​និង​គ្មាន​ហេតុផល​របស់​ក្រុម​អាវ​លឿង​សៀម

13 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៧ តុលា វិទ្យា​ស្ថាន​ទំនាក់​ទំន​ង​អន្តរជាតិ​​កម្ពុជា (IRIC) បាន​ផ្សាយ​នូវ​ទស្សនៈ​របស់ខ្លួន​​ជុំ​វិញ​ភាព​អគតិ​ជ្រុល​និយម​របស់​ពួក​អាវ ​លឿង​សៀម​ដោយ​បាន​សរសេរ​ថា យោង​តាម​ព័ត៌​មាន​ដែល​បានចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ ASTV Manager Online ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១០ បាន​សរសេរ​ថា ក្រុម​ចលនា​នយោ​បាយ​ «អាវ​លឿង​ថៃ» ដែល​ដឹកនាំ​​ដោយ​អ្នក​នាំពាក្យ​គឺ​លោក Panthep Phua Phongphan និង​សកម្ម​​ជន​និយាយ​​មិនចេះ

កាលពី​ថ្ងៃ​ទី​២៧ តុលា វិទ្យា​ស្ថាន​ទំនាក់​ទំន​ង​អន្តរជាតិ​​កម្ពុជា (IRIC) បាន​ផ្សាយ​នូវ​ទស្សនៈ​របស់ខ្លួន​​ជុំ​វិញ​ភាព​អគតិ​ជ្រុល​និយម​របស់​ពួក​អាវ​លឿង​សៀម​ដោយ​បាន​សរសេរ​ថា យោង​តាម​ព័ត៌​មាន​ដែល​បានចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ ASTV Manager Online ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១០ បាន​សរសេរ​ថា ក្រុម​ចលនា​នយោ​បាយ​ «អាវ​លឿង​ថៃ» ដែល​ដឹកនាំ​​ដោយ​អ្នក​នាំពាក្យ​គឺ​លោក Panthep Phua Phongphan និង​សកម្ម​​ជន​និយាយ​​មិនចេះ​​សំចៃ​មាត់​ លោក Thepmontri Limpaphayom បាន​ប្រគល់​ញត្តិ​មួយ​ទៅ​​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី​ថៃ អាប់​ភីស៊ីត វ៉េ​ចាជីវ៉ា ​នៅ​ក្នុង​ខណៈ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​​ធ្វើ​បទ​បង្ហាញ​ដើម្បីស្វែង​រក​ការ​ផ្តល់​​សច្ចា​ប័ន​ពី​សភា លើ​កំណត់​ហេតុ​ព្រាង​នៃ​កិច្ច​ប្រជុំ (JBC) ចំនួន​បី ដែល​មាន​ការ​យល់ព្រម​រួច​ហើយ ពី​រដ្ឋាភិបាល​។ កំណត់​ហេតុ​ទាំង​បី​នោះ គឺ​ជា​របាយ​ការណ៍​​នៃ​កិច្ច​ប្រជុំ​​រវាង​តំណាង​កម្ពុជា និង​ថៃ ក្នុង​ក្របខណ្ឌ​គណៈ​កម្មការ​ព្រំដែន​រួម (JBC) កាលពី​​ឆ្នាំ​២០០៨ និង​២០០៩។

ចំណុច​តវ៉ា​ទាំងប្រាំ ដែល​មាននៅ​ក្នុងញត្តិ​​របស់​ក្រុម​ចលនា​នយោ​បាយ «អាវលឿង» នេះ​ មិន​​បំរើ​ឱ្យ​ការ​កសាង និង​ពង្រឹង​ទំនាក់ទំនង​រវាង​ព្រះ​រាជា​ណា​ចក្រ​​ទាំង​ពីរ ដែលកំពុង​តែ​មាន​​ភាព ​ប្រសើរ​ឡើងនា​ពេល​បច្ចុ​ប្បន្ន​នេះ​ទេ ។ តាមការ​ពិត​ ចលនា​នយោ​បាយ​ «អាវលឿង» បាន​​​ធ្វើ​ការ​ទាម​ទារ​ ជាដដែលៗ​ដែល​បង្ហាញ​ពីចរិត​លក្ខណៈ​នៃ​ការ​​ដើរ​ចេញ​ពី​កិច្ច​​​ព្រម​ព្រៀង និង​កាតព្វ​កិច្ចជា​អន្តរ​ជាតិនានា ជា​ពិសេស​គឺ​អនុ​សញ្ញា​ឆ្នាំ​១៩០៤ និងសន្ធិ​សញ្ញា​ឆ្នាំ​១៩០៧ រវាង​​បារាំង (ដែលជា​អាណាព្យា​បាល​របស់​កម្ពុជានា​ពេលនោះ) និង​សៀម ក៏​ដូច​ជា​អនុស្សរណៈ​​នៃការ​យោគ​យល់​គ្នា​ឆ្នាំ​២០០០ ដែល​បាន​ចុះ​ហត្ថ​លេខា​​ដោយ​តំណាង​របស់​រដ្ឋាភិបាល​​នៃ​ព្រះ​រាជា​​​ណា​ចក្រ​កម្ពុជា និង​តំណាង​របស់​រដ្ឋា​ភិបាល​​​នៃ​រាជា​ណាចក្រ​ថៃ។

ទោះបី​ជា​បញ្ហា​ដែល​ក្រុម​ចលនា​នយោ​បាយ «អាវ​លឿង» បាន​ដាក់ញត្តិ​​ទៅ​កាន់​នាយករដ្ឋ​មន្ត្រី​ថៃ គឺ​ជាកិច្ច​ការ​ផ្ទៃ​ក្នុង​របស់ថៃ​សុទ្ធ​សាធ​ក៏​ដោយ ប៉ុន្តែ​ដោយ​សារ​ប្រការ​នេះជាប់ពាក់ព័ន្ធ នឹង​ផលប្រយោជន៍​​របស់ព្រះរាជា​ណាចក្រ​​កម្ពុជា ដែលសម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ដាក់​បញ្ចូល​ក្នុងនយោ​បាយ​​ជាតិ​ក្នុង​ការ​កសាង​សន្តិ​​ភាព វិបុល​ភាព និងការអភិវឌ្ឍនៅ​តំបន់​តាម​ព្រំដែន​រវាង​កម្ពុជា ​និង​ប្រទេស​ជិត​ខាង​ខ្លួន ដែល​រួម​មាន​​ប្រទេស​ថៃ​នោះ វិទ្យាស្ថាន​ទំនាក់​ទំនង​​អន្តរជាតិ​កម្ពុជា​ យល់​ថា ក្រុម​ចលនា​​នយោ​បាយ​ «អាវ​លឿង» គឺ​ ៖

-​បង្កើត​ជា​ឧបសគ្គ​ដ៏​គ្រោះ​ថ្នាក់ ប្រកប​ទៅ ដោយ​​គោល​បំណង​​ខ្មៅ​ងងឹត ដើម្បី​បំផ្លាញ​ទំនាក់​ទំនង​ល្អ​រវាង​ព្រះ​​រាជា​ណាច​ក្រ​កម្ពុជា និង​​រាជា​ណាចក្រ​ថៃ ក្នុងការ​ទទួល​បាន​ផល​ប្រយោជន៍​​នយោ​បាយ​ក្នុង​ស្រុក​​ផ្ទាល់​​ខ្លួន​របស់​ក្រុម​នេះ។
-មិនគោរព​ទៅ​តាមការ​អនុវត្ត​ដែល​ជា​បទ​ដ្ឋាន​នៃ​សហ​គមន៍​អន្តរជាតិ ទាក់ទង​នឹង​​សន្ធិស​ញ្ញា​ និង​កិច្ច​​​ព្រម​ព្រៀង​អន្តរជាតិ ដែល​ផ្អែក​លើ​មូលដ្ឋាន​គោលការណ៍​សាកល​នៃសន្តិ​សុខ​ច្បាប់​អន្តរជាតិ ។

ទាក់ទង​នឹងការទាមទារ​ដែល​គ្មាន​វិចារណ​ញ្ញាណ និង​គ្មាន​ហេតុ​ផល​របស់​ក្រុម​ចលនា​នយោ​បាយ​ «អាវលឿង» ក្នុងការ​​ដក​ប្រាសាទ​ព្រះវិហារ​ចេញពីបញ្ជី​បេតិកភណ្ឌ​ពិភពលោក នោះ​សូម​កត់សំគាល់​ថា អនុលោម​ទៅ​តាម​ស្មារតី​​នៃអនុសញ្ញា​បេតិ​កភណ្ឌ​ពិភពលោក​ឆ្នាំ​១៩៧២ គឺ​មានតែ​រដ្ឋ​ភាគី ដែលជា​ម្ចាស់​បេតិ​ក​ភណ្ឌ ទើប​មាន​សិទ្ធិ​​អាច​ដក​បេតិកភណ្ឌ​នោះ​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​​ពិភពលោក​បាន ឬ​ក៏​នៅ​ពេលដែល​បេតិកភណ្ឌ​ចុះបញ្ជី​រួច​នោះ បាត់​បង់​តម្លៃ​ជា​សាកល​របស់ខ្លួនប៉ុណ្ណោះ។ សំរាប់​ព្រះ​រាជាណាចក្រ​កម្ពុជា ស្ថានការណ៍​អាក្រក់​បែប​នេះ នឹង​មិនអាចកើត​ឡើង​នោះទេ។ តាមការ​ពិត​ ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​ពិភពលោក បានខិតខំ​ប្រឹង​ប្រែង​​អស់​ពី​កំលាំង​កាយចិត្តក្នុង​ការ​អភិរក្ស​ និងអភិ​វឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​សំរាប់​ផល​ប្រយោជន៍​​​មនុស្ស​ជាតិ និង​មនុស្ស​​ជំនាន់​ក្រោយ៕