ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​CR-V​ប្រើ​សម្បក​កង់​ខ្នាត​ប៉ុណ្ណា​ទើប​ត្រឹមត្រូវ​តាម​បច្ចេកវិទ្យា

8 ឆ្នាំ មុន

រថយន្ត​SUV​ដ៏​ពេញ​និយម Honda CR-V ស៊េរី​២០១៤ មាន​បំពាក់​មក​ជាមួយ​ដោយ​យ៉ា​ន់​កង់​ច្រើន​ជម្រើស​ដូច​ជា ខ្នាត​១៦, ១៧ ឬ​១៨​អី​ុ​ញ ។ ជាង​នេះ​ទៅ​ទៀត​CR-V ជាទី​ស្រឡាញ់​របស់​លោក​អ្នក

រថយន្ត​SUV​ដ៏​ពេញ​និយម Honda CR-V ស៊េរី​២០១៤ មាន​បំពាក់​មក​ជាមួយ​ដោយ​យ៉ា​ន់​កង់​ច្រើន​ជម្រើស​ដូច​ជា ខ្នាត​១៦, ១៧ ឬ​១៨​អី​ុ​ញ ។ ជាង​នេះ​ទៅ​ទៀត​CR-V ជាទី​ស្រឡាញ់​របស់​លោក​អ្នក​ក៏​អាច​រត់​បាន​ជាមួយនឹង​ការ​ឡើង​ស៊េរី​ឬ​តុបតែង​យ៉ា​ន់​កង់​ទំហំ​ខ្នាត​រហូត​ដល់​ទៅ​២២​អី​ុ​ញ​ឯណោះ ប៉ុន្តែ​ចំពោះ​វត្ថុបំណង​តាម​ការ​ចង់បាន​របស់​អ្នក​ចូល​ចិត្ត ឬ​និយម​លេង​ស្ទីល​យ៉ា​ន់​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​កង់​នីមួយ​ៗ​ត្រូវ​ជាមួយនឹង​ខ្នាត​សម្បក​ជាក់លាក់​មួយ​ជា​ចាំបាច់ ។

ខ្នាត​សម្បក​មក​ពី​រោងចក្រ​ផ្ទាល់
ចំពោះ​សម្បក​កង់​ដែល​មក​ពី​រោងចក្រ​ផលិត​ឬ​មាន​បំពាក់​មក​ជាមួយនឹង​រថយន្ត​ផ្ទាល់​មាន​ខ្នាត​ស្តង់ដា ៖ យ៉ា​ន់​១៦​អី​ុ​ញ​ជាមួយនឹង​ខ្នាត​សម្បក​215/70/R-16 ឬ​យ៉ា​ន់​១៧​អីុញ​សម្បក​225/65/R-17 និង​យ៉ា​ន់​ទំហំ​១៨​អីុញ​សម្បក​225/60/R-18 ។

ចំពោះ​យ៉ា​ន់​ធំ​ជាង​នេះ​និង​សម្បក​ដែល​អាច​រកបាន
ប្រសិនជា​លោក​អ្នកធ្វើការ​កែ​ឡើង​ស៊េរី​យ៉ា​ន់​១៩​អីុញ ខ្នាត​សម្បក​តាម​ការ​ណែនាំ​មាន​ទំហំ​235/40/R-19 ។ ដោយឡែក​យ៉ា​ន់​២០​អីុ​ញ​តាម​ការ​រំពឹង​ទុក​គឺ​អាច​រត់​បាន​ជាមួយ​សម្បក​ខា្ន​ត​245/45/R-20 ឬ​ក៏​255/35/R-22​ចំពោះ​ការ​ប្រើ​យ៉ា​ន់​ទំហំ​២២​អីុ​ញ ។

សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ស៊េរី​ទំនើប​នេះ​ប្រកបដោយ​សុវត្ថិភាព​គ្រប់ពេលវេលា ៕