ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Thai Airways ចំណេញ​ជាង​134​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​1

8 ឆ្នាំ មុន

បាងកក ៖ ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​រាយការណ៍​ថា នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​បី​ខែ​ដំបូង​ឆ្នាំ​នេះ ខ្លួន​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​ជា​១៣៤,២៤​លាន​ដុល្លារ ដោយសារ​តែ​ការ​ធ្លាក់

បាងកក ៖ ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​រាយការណ៍​ថា នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​បី​ខែ​ដំបូង​ឆ្នាំ​នេះ ខ្លួន​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​ជា​១៣៤,២៤​លាន​ដុល្លារ ដោយសារ​តែ​ការ​ធ្លាក់​ថ្លៃ​នៃ​ហាងឆេង​ប្រេង ការ​ប្រសើរ​ទ្បើ​ង​នៃ​សេដ្ឋកិច្ច​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា លើ​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវអាកាស​ជាដើម ។

តាម​ការ​អះអាង​ពី​លោក Charamporn Jotikasthira ប្រធាន​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ពុធ ឱ្យ​ដឹង​ថា ប្រាក់​ចំណេញ​ដែល​សម្រេច​បាន​កម្រិត​នេះ ក៏​ព្រោះតែ​ការ​ផ្អាក​ជើង​ហោះ​មួយ​ចំនួន​ដូច​ជា បាងកក​-Johannesburg បាងកក​-​មូ​ស្គូ និង​ភូ​កេ​ត​-​សេ​អ៊ូ​ល ។

លោក​បាន​ពន្យល់​ថា ក្រុមហ៊ុន​ក៏​បាន​និង​កំពុង​ប្រតិបត្តិការ​យន្តហោះ​ប្រភេទ Aircraft កាន់តែ​ស័ក្តិសម​នឹង​តម្រូវការ​ទីផ្សារ​ថែម​ទៀត ។ ដោយសារ​តែ​ការ​ងើប​ទ្បើ​ង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន ការ​រើប​ទ្បើ​ង​នៃ​វិស័យ​ទេសចរណ៍​ថៃ និង​ភាព​សុទិដ្ឋិនិយម​នៃ​ការ​បង្កើត​ប្រាក់​ចំណូល​លើ​ជំនួញ​នេះ ដែល​គួប​ផ្សំ​នឹង​កំណើន​១៧% ឬ​ស្មើនឹង​បរិមាណ​អ្នកដំណើរ​៥,៦​លាន​នាក់ ធៀប​នឹង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

ចំណូល​បាន​កើន​ទ្បើ​ង​ចំនួន​៤៩,៧៦​លាន​ដុល្លារ ចំណែកឯ​ការ​ចំណាយ​ថយ​ចុះ​១៧៩​លាន​ដុល្លារ មួយ​ភាគ​ធំ​គឺ​ដោយសារ​ការ​បោះពួយ​ចុះ​នៃ​តម្លៃ​ប្រេង ៕