ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ធនាគារ​អភិវឌ្ឍន៍​ហ្វ៊ី​លី​ពី​ន​កើន​36%​ក្នុង​ត្រីមាស​ទី​1

8 ឆ្នាំ មុន

ម៉ានីល ៖ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ធនាគារ​អភិវឌ្ឍន៍​ហ្វ៊ី​លី​ពី​ន រក​ចំណូល​បាន​ច្រើន​ជាង​មុន​រហូត​ដល់​ទៅ​៣៦%​ក្នុងអំឡុងពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ ឬ​ស្មើនឹង​២២,៤១​លាន​ដុល្លារ

ម៉ានីល ៖ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ធនាគារ​អភិវឌ្ឍន៍​ហ្វ៊ី​លី​ពី​ន រក​ចំណូល​បាន​ច្រើន​ជាង​មុន​រហូត​ដល់​ទៅ​៣៦%​ក្នុងអំឡុងពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ ឬ​ស្មើនឹង​២២,៤១​លាន​ដុល្លារ នោះ​ក៏​ដោយសារ​តែ​កំណើន​យ៉ាង​ខ្លាំង​កា្ល​ទាំង​នៅ​ក្នុង​អត្រា​ប្រាក់​បញ្ញើ​និង​ការ​ផ្តល់​ប្រាក់​កម្ចី ។

ចំណូល​ការ​ប្រាក់​សរុប​បាន​កើនឡើង​១១%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឬ​ស្មើនឹង​៦០,៦៨​លាន​ដុល្លារ​ដែល​នាំ​មក​នូវ​កំណើន​២៧% ក្នុង​នោះ​ចំណូល​ការ​ប្រាក់​លើ​ផ្នែក​ឥណទាន​ដែល​បាន​ផ្តល់​ឲ្យ​អតិថិជន​មាន​ចំនួន​៤២,៧៧​លាន​ដុល្លារ ។

ចំណែក​ថ្លៃដើម​នៃ​មូលធន​ឬ​ទុន​បាន​កើនឡើង​ត្រឹមតែ​១២%​ប៉ុណ្ណោះ​ដែល​បន្ថែម​លើ​កំណើន​ប្រាក់​ចំណេញ​សុទ្ធ និង​បញ្ញើ​កើន​២០% ខណៈ​បំណុល​ដទៃ​ទៀត​កើន​១៩% ។

ទោះជា​យ៉ាងណា គ្រឹះ​សា្ថ​ន​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​មួយ​នេះ​បាន​លើក​ឡើង​ថា ការ​កើនឡើង​នៃ​លិខិត​ឬ​ការ​បំពេញបែបបទ​ស្នើ​សុំ​ឥណទាន​និង​លិខិត​ដទៃ​ទៀត​ដែល​ដល់​ពេលវេលា​ត្រូវ​បង់ បាន​ជួយ​នាំ​មក​បន្ថែម​នូវ​ចំណូល​៦០,៥២​លាន​ដុល្លារ ។

រីឯ​ទុន​សកម្ម​សរុប​បាន​កើនឡើង​៨%​ឬ​ស្មើនឹង​១០,២១​ពាន់​លាន​ដុល្លារ នោះ​ក៏​ដោយសារ​ការ​កើនឡើង​២១%​ក្នុង​ផ្នែក​ឥណទាន​អភិវឌ្ឍន៍ តែ​ម្តង ។ គួរ​រំឭក​ថា កាលពី​ឆ្នាំទៅ​ធនាគារ​មួយ​នេះ​រក​ចំណូល​សុទ្ធ​បាន​ចំនួន​១០៣,១១​លាន​ដុល្លារ​ធ្លាក់​ចុះ​១២,៨%​ពី​បរិមាណ​សម្រេច​បាន​១១៨,៣៦​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៣ ៕