ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃដី​ដាំ​អាភៀន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កើន​ខ្ពស់​ជា​បន្តបន្ទាប់

8 ឆ្នាំ មុន

សា​រ​ព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គភាព​សង្កេតការណ៍​ពិសេស​ស្តី​ពី​បូរណភាព​អា​ហ្វ​ហ្គា​នី​ស្ថាន (SIGAR) បាន​បង្ហាញ​របាយការណ៍​ចុង​ក្រោយ​ដោយ​បញ្ជាក់​ថា

សា​រ​ព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គភាព​សង្កេតការណ៍​ពិសេស​ស្តី​ពី​បូរណភាព​អា​ហ្វ​ហ្គា​នី​ស្ថាន (SIGAR) បាន​បង្ហាញ​របាយការណ៍​ចុង​ក្រោយ​ដោយ​បញ្ជាក់​ថា ផ្ទៃដី​ដាំ​ដុះ​អាភៀន​នៅ ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​បាន​កើន​ខ្ពស់​ជា រឿយ​ៗ និង​មាន​ទំហំ​ស្មើនឹង​ទីលាន​ប្រកួត​បាល់ទាត់​របស់​អា​មេ​រិ​ក​ដល់​ទៅ​៤០០.០០០​កន្លែង ។ ទិន្នន័យ​ចុង​ក្រោយ​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ឧសភា ២០១៥ បញ្ជាក់​ថា ផ្ទៃដី​ដាំ​អាភៀន​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ពេល​បច្ចុប្បន្ន​បាន​កើន​ខ្ពស់​ជាង​៥០០.០០០​ហិ​កតា ឬ​បើ​ប្រៀបធៀប​ទៅ​លើ​ទំហំ​ពហុ​កីឡដ្ឋាន​អា​មេ​រិ​ក មាន​ទំហំ​ធំ​ជាង​៤០០.០០០​កន្លែង ។

ចំណែក​លោក​ថន សុ​ប​ហ្គោ នាយក​អង្គភាព SIGAR បញ្ជាក់​ឱ្យ​ដឹង​នៅ​ក្រុង​ញូ​វ​យ៉​កថា ការ​រីកសាយ​ដែនដី​ដាំ​ដុះ​អាភៀន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺជា «​សោកនាដកម្ម​» មួយ ព្រោះ​អាភៀន​ក្រៅពី​ក្លាយជា​ប្រភព​នៃ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​នៅ​ទូ​ទាំង​ពិភពលោក​នោះ ក៏​ចាត់​ទុក​ថា​ជា​ប្រភព​នៃ​ការ​រក​ចំណូល​ដ៏​ចម្បង​របស់​ក្រុម​តា​លី​បង់ និង​ក្រុម​បង្ក​អ​ស្ថិរភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន រួម​ទាំង​បង្ក​បញ្ហា​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ ។
នៅ​ក្នុង​របាយការណ៍​របស់ SIGAR បាន​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០២​មក សភា​របស់​អា​មេ​រិ​ក បាន​អនុម័ត​ថវិកា​ខ្ពស់​ជិត​១១០.០០០​លាន​ដុល្លារ ដើម្បី​លើក​ស្ទួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​លើ​ផ្នែក ផ្សេង​ៗ ដោយ​ក្នុង​នោះ​ប្រហែល​៨.៤០០​លាន​ដុល្លារ ត្រូវ​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​លើ​គ្រឿងញៀន ៕