ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ភ្លេងជាតិ​កម្ពុជា​ពី​សម័យ​សង្គមរាស្ត្រនិយម​ដល់​បច្ចុប្បន្ន

8 ឆ្នាំ មុន

ទៅ​តាម​របត់​នៃ​ការ​ផ្លាស់​ប្តូរ​របប​នយោបាយ បទ​ភ្លេងជាតិ​កម្ពុជា ក៏​ផ្លាស់​ប្តូរ​ច្រើន​ដង​ទៅ​តាម​នោះ​ដែរ ។ យោង​តាម​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០» សូម​បង្ហាញ​ជូន​បទ​ភ្លេងជាតិ​គិត​ចាប់តាំង

ទៅ​តាម​របត់​នៃ​ការ​ផ្លាស់​ប្តូរ​របប​នយោបាយ បទ​ភ្លេងជាតិ​កម្ពុជា ក៏​ផ្លាស់​ប្តូរ​ច្រើន​ដង​ទៅ​តាម​នោះ​ដែរ ។ យោង​តាម​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០» សូម​បង្ហាញ​ជូន​បទ​ភ្លេងជាតិ​គិត​ចាប់តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ដល់​បច្ចុប្បន្ន ។

ក្នុង​សម័យ​សង្គម​រាស្ត្រ​និ​យ​មាន​ចម្រៀង​ជាតិ ចំណងជើង​ថា «​នគររាជ​» ។
១-​សូម​ពួក​ទេវតា រក្សា​មហាក្សត្រ​យើង ឱ្យ​បាន​រុងរឿង ដោយ​ជ័យ​មង្គល សិរី​សួស្តី យើងខ្ញុំព្រះអង្គ សូម​ជ្រក​ក្រោម​ម្លប់ព្រះបារមី នៃ​ព្រះ​នរបតី វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម គ្រប់់គ្រង​ដែន​ខ្មែរ បូរាណ​ថ្កើងថ្កាន ។

២-​ប្រាសាទ​សិលា​កំបាំង​កណ្តាល​ព្រៃ គួរ​ឱ្យ​ស្រមៃ នឹក​ដល់​យស​សក្តិ​មហានគរ ជាតិខ្មែរ​ដូច​ថ្ម គង់វង្ស​នៅ​ល្អ រឹងប៉ឹង​ជំហរ យើង​សង្ឃឹម​ពរ ភ័ព្វព្រេង​សំណាង​របស់​កម្ពុជា មហារដ្ឋ​កើត​មាន​យូរអង្វែង​ហើយ ។

៣-​គ្រប់​វត្ត​អារាម​ឮ​សូរ​តែ​សព្ទ​ធម៌ សូត្រ​ដោយ​អំណរ រំលឹក​នឹក​គុណ​ពុទ្ធសាសនា ពួក​យើង​ជា​អ្នក​ជឿជាក់​ស្មោះត្រង់ តាម​បែប​ដូនតា គង់តែ​ទេព្តា​នឹង​ជួយ​ជ្រោមជ្រែង ផ្គត់ផ្គង់​ប្រយោជន៍​ឱ្យ ដល់​ប្រទេស​ខ្មែរ​ជា​មហានគរ ។

ចម្រៀង​ជាតិ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ (១៩៧០-១៩៧៥) ដែល​មាន​ទំនង​បែបបទ​ចម្រៀង​បដិវត្តន៍​នៅ​ប្រទេស​សង្គមនិយម ។ ចម្រៀង​ជាតិ តាក់តែង​ឡើង​ដោយ​ក្រុម​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​ដែល​មាន​លោក​ហង្ស ធុន​ហាក់ ជា​សាកល​វិទ្យា​ធិ​ការ ។
បទ​ចម្រៀង​រាយ​ទំនុក​ថា​៖

-​ជនជាតិ​ខ្មែរ​ល្បី​ពូកែ​មួយ​ក្នុង​លោក
មាន​ជ័យ​ជោគ​កសាង​ប្រាសាទ​សិ​សា
អារ្យធម៌​ខ្ពស់​បវរ​ជាតិ​សាសនា
កេរ​ដូនតា​ទុក​លើ​ភព​ផែនដី ។

-​ខ្មែរ​ក្រោក​ឡើង​ៗៗ
តស៊ូ​តម្កើង​សាធារណរដ្ឋ
ខ្មាំង​លុក​ចូល​ខ្មែរ​ប្រយុទ្ធ​មិន​តក់ស្លុត
យកជ័យ​បំផុត​ជូន​ជាតិ​ខេមរា
ឯករាជ្យ​ភ្លឺ​ថ្លា​ជាម​ហា​ប្រទេស​តទៅ ។

ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​ចម្រៀង​ជាតិ​បាន​ដូរ ហើយ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មាន​ចំណងជើង​ថា ៖
១៧​មេ​សា​មហា​ជោគជ័យ

-​ឈាមក្រហម​ច្រាល ស្រោចស្រព​ក្រុង​វាល កម្ពុជា​មាតុភូមិ ឈាម​កម្មករ កសិករ​ដ៏​ឧត្តម ឈាម​យុទ្ធ​ជន យុទ្ធ​នារី​បដិវត្ត ឈាម​ប្រែ​ក្លាយជា កំហឹង​ខ្លាំងក្លា តស៊ូ​មោះមុត ដប់​ប្រាំពីរ​មេ​សា ក្រោម​ទង់​បដិវត្ត ភាព​រំដោះ​អំពី​ភាព​ខ្ញុំគេ ជយោ​!​ជយោ​! ដប់​ប្រាំពីរ​មេ​សា ជោគជ័យ​មហា​អស្ចារ្យ មាន​ន័យ​ធំធេង  លើសសម័យ​អង្គរ យើង​រួបរួម​គ្នា​កសាង​កម្ពុជា នឹង​សង្គម​ថ្មី បវរ​ប្រជាធិបតេយ្យ សមភាព​និង​យុត្តិធម៌ តាម​មាគ៌​៌ា​ម្ចាស់​ការ ឯករាជ្យ​រឹង​មាំ ប្តេជ្ញា​ដាច់ខាត ការពារ​មាតុភូមិ ទឹកដី​ឧត្តម​បដិវត្ត ដ៏​រុងរឿង ជយោ​! ជយោ​! ជយោ​! កម្ពុជា​ថ្មី ប្រជាធិបតេយ្យ សំបូរ​ថ្កុំថ្កើង ប្តេជ្ញា​ជ្រោង​គ្រវី​ទង់​បដិវត្ត ក្រហម​ខ្ពស់​ឡើង សាង​មាតុភូមិ​យើង ឱ្យ​ចម្រើន​លោត​ផ្លោះ មហា​រុងរឿង មហា​អស្ចារ្យ ។

ខាងក្រោម​នេះ​គឺ​ចម្រៀង​គោរព​ទង់ជាតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​(១៩៧៩-១៩៨៦) ។
១-​ពលរដ្ឋ​កម្ពុជា​ជា​កម្លាំង​ប្តូរផ្តាច់
សច្ចា​កម្ទេច​អស់​ពួក​បច្ចាមិត្ត
តាំងចិត្ត​សាមគ្គី​ទើប​មាន​មហិទ្ធិឫទ្ធិ
ស៊ូ​ប្តូរជីវិត​បង្ហូរឈាម​យកជ័យ ។

២-​កងទ័ព​កម្ពុជា​ពុះពារ​ក្លាហាន​សំរុក
ឧបសគ្គ​រាំងមុខ​ឆ្លងកាត់​សម្រេច​បាន
កម្ទេច​ខ្មាំង​ចង្រៃ​ពូជ​សាមាន្យ
នាំ​សិរី​ថ្កើងថ្កាន​ជូន​ប្រជាជន ។

៣-​វីរ​កម្ពុជ​បុត្រ​មោះមុត​ក្នុង​សង្គ្រាម
ប្តេជ្ញា​សង​ឈាម​នឹង​ខ្មាំងសត្រូវ
ទង់ជ័យ​ប្រាសាទ​ពណ៌​ឈាម​ខ្ពស់​សន្ធៅ
នាំ​ជាតិ​ឈាន​ទៅ​សាង​សុខក្សេមក្សាន្ត ។

ចំពោះ​ចម្រៀង​ជាតិ ក្រោយ​ការ​បង្រួបបង្រួម​ជាតិ ដោយ​គិត​ចាប់ពី​ឆ្នាំ​១៩៩៣​មក​ដល់​បច្ចុប្បន្ន​បាន​ត្រឡប់​ទៅ​ប្រើ​បទ​«​នគររាជ​» វិញ ៕