ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ស្រី​ណាខ្លះ​ដែល​មិន​ទាន់​ស្គាល់​អរិយ​នាម​មាតាបិតា

3 ឆ្នាំ មុន

ព្រោះតែ​ទ​ង្វើ​ល្អ​របស់​មាតាបិតា​ដែល​មាន​លើសលប់​ចំពោះ​កូនប្រុស​កូនស្រី​នេះ​ហើយ​ទើប​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ប្រទាន​នាម​៤​យ៉ាង​ដល់​លោក​ទាំង​ទ្វេ​ដែល​ចាត់​ថា​ជា​ងារ​ខ្ពស់​បំផុត​នៃ​សត្វលោក​គឺៈ ១-​មាតាបិតា​ជា​គ្រូបង្រៀន​មុនគេ​(​បុព្វាចារ្យ​) បាន​ដល់​គ្រូបង្រៀន​ឱ្យ​ចេះ​សើច ចេះ​ស្លៀកពាក់ ញុំ​ា​អាហារ ដើរ ដេក និយាយ​ស្តី​ជាដើម មុន​គ្រូបង្រៀន​នៅ​សាលា​ទាំងអស់ ។…

ព្រោះតែ​ទ​ង្វើ​ល្អ​របស់​មាតាបិតា​ដែល​មាន​លើសលប់​ចំពោះ​កូនប្រុស​កូនស្រី​នេះ​ហើយ​ទើប​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ប្រទាន​នាម​៤​យ៉ាង​ដល់​លោក​ទាំង​ទ្វេ​ដែល​ចាត់​ថា​ជា​ងារ​ខ្ពស់​បំផុត​នៃ​សត្វលោក​គឺៈ

១-​មាតាបិតា​ជា​គ្រូបង្រៀន​មុនគេ​(​បុព្វាចារ្យ​) បាន​ដល់​គ្រូបង្រៀន​ឱ្យ​ចេះ​សើច ចេះ​ស្លៀកពាក់ ញុំ​ា​អាហារ ដើរ ដេក និយាយ​ស្តី​ជាដើម មុន​គ្រូបង្រៀន​នៅ​សាលា​ទាំងអស់ ។

២-​មាតាបិតា​ជា​ទេវតា​ដើម​(​បុព្វ​ទេវា​) គឺជា​ទេវតា​ដែល​គាំពារ​រក្សា​ទំនុកបម្រុង​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​កូន​បំផុត​ជាង​ទេវតា​ទាំង​អស់នោះ​ក្នុង​ចក្រ​វា​ឡ ។

៣-​មាតាបិតា​ជា​ព្រះព្រហ្ម​មានមុខ​៤(​ព្រហ្មា​) ឪពុក​ម្តាយ​ឲ្យ​ឈ្មោះ​ថា​ជា​ព្រះព្រហ្ម ព្រោះ​គាត់​មានធម៌​៤​យ៉ាង​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​ជាប់​ក្នុង​បេះដូង​ជា​និច្ច ។

៤-​មាតាបិតា​ជា​ព្រះអរហន្ត តាម​ធម្មតា​ព្រះអរហន្ត​មិន​ចេះ​ចាប់ទោស​អូស​ដំណើរ​សព្វ​សត្វ​យ៉ាងណា ឪពុក​ម្តាយ​ក៏​មិន​ចេះ​រំពៃ​ចាប់ទោស​កំហុស​កូន​ឡើយ មាន​តែ​ការ​អាណិតអាសូរ និង​ជួយ​បិទ​បាំង​អំពើ​ខុសឆ្គង​របស់​កូន​ទៀត​ផង ។

អរិយ​នាម​ទាំង​បួន​នេះ​មាន​ឋានៈ​ស្មើនឹង​ព្រះ​នាម​របស់​ព្រះសម្មាសម្ពុទ្ធ​ដែរ កូនប្រុស​ស្រី​ទាំងឡាយ​ណា​ចិញ្ចឹម​បីបាច់​ថែរក្សា ធ្វើបុណ្យ​តបគុណ​មាតាបិតា កូន​ទាំងឡាយ​នោះ​នឹង​ដល់​នូវ​សេចក្តីចម្រើន​មាន​សិរី​សួស្តី​គ្រប់​ៗ​ជាតិ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ