ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចម្លែក​រួមរ័ក​ជាមួយ​រថយន្ត​នៅ​ទីក្រុង​បាងកក

8 ឆ្នាំ មុន

ដេ​លី​ស្តា​រ៍ របស់​អង់គ្លេស បាន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ពី​រូបភាព​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ បង្ហាញ​បុរស​ជនជាតិ​ថៃ​ម្នាក់​រួមរ័ក​ជាមួយ​រថយន្ត ។
វី​ដេ​អូ​ឃ្លី​ប​នោះ បាន​ផ្សាយ​នៅ​លើ​វេ​ប​សាយ Liveleak

ដេ​លី​ស្តា​រ៍ របស់​អង់គ្លេស បាន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ពី​រូបភាព​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ បង្ហាញ​បុរស​ជនជាតិ​ថៃ​ម្នាក់​រួមរ័ក​ជាមួយ​រថយន្ត ។
វី​ដេ​អូ​ឃ្លី​ប​នោះ បាន​ផ្សាយ​នៅ​លើ​វេ​ប​សាយ Liveleak ក្រោយមក​ចុះ​ផ្សាយ​បន្ត​ក្នុង​កាសែត «​ដេ​លី​ស្តា​រ៍​» ជា​ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ឧសភា ២០១៥ នៅ​រោង​ចត​រថយន្ត​មួយ​ក្នុង​ក្រុង​បាងកក ។ វី​ដេ​អូ​បង្ហាញ​ឱ្យ​ឃើញ​បុរស​ម្នាក់​នោះ​ដើរ​ចុះឡើង​នៅ​ក្នុង​រោង​ចត​រថយន្ត ហើយ​សម្រេច​ដើរ​សំដៅ​ទៅ​រក​រថយន្ត Porsche ។ គេ​បាន​លុតជង្គង់​នៅ​ជាប់​ពីមុខ​រថយន្ត និង​រូត​ខោ​បញ្ចេញ​សកម្មភាព​រួមរ័ក ។

បន្ទាប់​មក​បុរស​នោះ​ក្រោក​ឡើង និង​ងាក​មើល​ឆ្វេង​-​ស្តាំ តែ​ដោយ​មិនឃើញ​មាន​មនុស្ស​ក៏​ដើរទៅ​ខាងក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត និង​លុតជង្គង់​រួមរ័ក​ដូច​មុន ។

ទោះបីជា​មាន​លក្ខណៈ​ជា​មនុស្ស​វិកលចរិត​ក៏​ដោយ ប៉ុន្តែ​ហេតុការណ៍​មនុស្ស​រួមរ័ក​ជាមួយ​រថយន្ត​បែប​នេះ មិនមែន​ជា​រឿង​ចម្លែក​នៅ​លើ​ពិភពលោក​ទេ ដោយ​កាលពីមុន​ក៏​មាន​បុរស​អា​មេ​រិ​ក​អាយុ​៦៨​ឆ្នាំ​ម្នាក់ គឺ​លោក​អេ​ត​វើត សាមី​ត អះអាង​ថា ធ្លាប់​រួមរ័ក​ជាមួយ​រថយន្ត​ច្រើន​ជាង​៧០០​គ្រឿង ។ ក្រៅពី​នេះ​គេ​ថែម​ទាំង​ធ្លាប់​បាន​រួមរ័ក​ជាមួយ​ឧទ្ធម្ភាគចក្រ​ទៀត​ផង ។

លោក​អេ​ត​វើត សាមី​ត ឱ្យ​ដឹង​ថា លោក​ស្រឡាញ់​រថយន្ត​ប្រៀប​ដូច​ជា​ស្រឡាញ់​មនុស្ស​ស្រី​ដែរ ។ រូបគេ​ជា​មនុស្ស​មាន​មនោសញ្ចេតនា ចូល​ចិត្ត​តែង​កំណាព្យ និង​ច្រៀង​ឱ្យ​រថយន្ត​ស្តាប់ ដូច្នេះ​ហើយ​មនុស្ស​ជា​ច្រើន​គិត​ថា គេ​ជា​មនុស្ស​វិកលចរិត ប៉ុន្តែ​រូបគេ​មិន​ខ្វល់ និង​យល់​ថា​អ្វី​ដែល​ខ្លួន​ប្រព្រឹត្ត គឺជា​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន ដោយ​មិន​ធ្វើ​ឱ្យ​នរណា​ម្នាក់​កើតការ​ក្តៅក្រហាយ​អ្វី​ឡើយ ៕