ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ត្រៀមចុះ​​​ពិនិត្យនិង​ជួសជុល​ហេ​ដ្ឋា​​​រចនាសម្ព័ន្ធ​ ក្រោយ​រងគ្រោះ​​​​ដោយ​​ជំនន់​ទឹកភ្លៀង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ឯកឧត្តម អ៊ី ឈាន រដ្ឋលេខា​ធិការ ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ឯកឧត្តម អ៊ី ឈាន រដ្ឋលេខា​ធិការ ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ខេត្ត​ប៉ៃលិន ដើម្បី​ត្រៀម​ចុះ​សិក្សា​ត្រួត​ពិនិត្យ​វាយតម្លៃ​ផល​ប៉ះពាល់​ក្រោយ​ពី​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​ទៅ​វិញ ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០២០ ខេត្ត​ប៉ៃ​លិន មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា នៅ​គ្រប់​ទីកន្លែង បណ្តាល​ឱ្យ​កម្រិត​កម្ពស់​ទឹកស្ទឹង និង​អូរ ហក់​ឡើង​ខ្ពស់​ ធ្វើ​ឱ្យ​ហូរ​គំហុក​ជន់​លិចលង់ ប៉ះពាល់​ទ្រព្យ​ស​ម្ប​ត្តិ ​ប្រជាពលរដ្ឋ​ចំនួន​​៦​ឃុំ-សង្កាត់ ក្នុង​នោះ ប៉ះពាល់​ផ្ទះចំនួន​៧៤៧​ខ្នង ហើយ​ប្រជាពលរដ្ឋ​ចំនួន​២៩៨​គ្រួសារ ដែល​ត្រូវ​បាន​ក្រុមការងារ​អាជ្ញាធរ​ខេត្ត និង អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ដឹកនាំ​ក្រុម​យុវជន​ស​.​ស​.​យ​.​ក ខេត្ត ព្រមទាំង​ក្រុមការងារ​យុវជន កាកបាទក្រហម​សាខា​ខេត្ត ជួយ​សង្គ្រោះ​បន្ទាន់ ។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ទៀត​ថា ក្រុមការងារ​នាំ​យក​ទៅ​ទីទួល​សុវត្ថិភាព​រយ​:​ពេល​ខ្លី ហើយ​មានការ​ប៉ះពាល់ វត្ត​អារាម​ចំនួន​២​កន្លែង សាលារៀន​២​កន្លែង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណាំ​កសិក ម្ម​ប្រជាពលរដ្ឋ​ចំនួន​១១០៧​គ្រួសារ រួ​មាន​ដំឡូង​មី​ចំនួន ២៩៦៧.៥​ហិ​កតា ពោតក្រហម​ចំនួន​៨៥៩.៥​ហិ​កតា ដំណាំ​ស្រូវ​ចំនួន​៥០​ហិ​កតា និង​ដំណាំ​ផ្សេង​ៗ​ចំនួន​៧០៥​ហិ​កតា សរុប​ស្មើនឹង​៤៥៨២​ហិ​កតា ខូចខាត​ផ្លូវ​ចំនួន​០៩​ខ្សែ សរុប​ស្មើនឹង ២២៦៧៥​ម៉ែត្រ ប៉ះពាល់​ស្ពាន​០៦​កន្លែង ប្រឡាយ​ទឹក​២៧៥០​ម៉ែត្រ (​ខូចខាត​ជើង​តេ​១១៥០​ម៉ែត្រ​) ទំ​បន់​៣២០​ម៉ែត្រ (​ខូចខាត​ខ្នង​ទំនប់​១៩៥​ម៉ែត្រ​) និង​ខូចខាត​លូ​ចំនួន​១២​កន្លែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ