ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប់រំ​ចិត្ត​ត្រឹមតែ​១០​ឬ​១៥​នាទី​ក៏​អាច​កាត់​កិលេស​បាន

3 ឆ្នាំ មុន

ការ​សង្រួមកាយ​ចិត្ត​ដោយ​ធ្វើ​សមាធិ​គឺ​សេចក្តី​ស្ងប់​គឺជា​គុណជាតិ​ដែល​ចាំបាច់​ដ៏​ក្រៃ​លែង​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ សូ​ម្បី​ធ្វើ​ត្រឹមតែ​១០​ឬ​១៥​នាទី​ក៏​នាំ​ឱ្យ​ចិត្តស្ងប់​ចាក​កិលេស​ដែល​ជា​ហេតុ​នៃ​សេចក្តី​ខ្វល់ខ្វាយ និង​គ្រឿង​ជំពាក់​វាក់​វិ​ន​ទាំងឡាយ​បាន ។ បើ​មនុស្ស​ក្នុង​លោក​យើង​នេះ​ជួយ​នាំ​គ្នា​រម្ងាប់​នូវ​កិលេស​ទាំងឡាយ​មានទោសៈ លោភៈ មោហៈ​ជាដើម​ក្នុង​សន្តាន​នៃ​ខ្លួនឯង​ឱ្យ​បាន​គ្រប់​ៗ​គ្នា នោះ​ពិភពលោក​យើង​នេះ​នឹង​បា​ន​​សុខ​ស្ងប់​ត្រជាក់​ជាង​សព្វថ្ងៃ​រាប់រយ​រាប់​ពាន់​ដង ព្រោះ​កិលេស​ដែល​មាននៅ​ខាងក្នុង​សន្តាន​នៃ​មនុស្ស​យើង​ម្នាក់​ៗ​នោះ​ឯង​បាន​ប្លែង​ឬ​ទិ្ធ​ចេញ​មក​ទម្លាយ​គ្នា​និង​គ្នា​ឲ្យ​ក្តៅក្រហាយ ក្រវល់ក្រវាយ​ជា​និច្ច​រហូត​មក…

ការ​សង្រួមកាយ​ចិត្ត​ដោយ​ធ្វើ​សមាធិ​គឺ​សេចក្តី​ស្ងប់​គឺជា​គុណជាតិ​ដែល​ចាំបាច់​ដ៏​ក្រៃ​លែង​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ សូ​ម្បី​ធ្វើ​ត្រឹមតែ​១០​ឬ​១៥​នាទី​ក៏​នាំ​ឱ្យ​ចិត្តស្ងប់​ចាក​កិលេស​ដែល​ជា​ហេតុ​នៃ​សេចក្តី​ខ្វល់ខ្វាយ និង​គ្រឿង​ជំពាក់​វាក់​វិ​ន​ទាំងឡាយ​បាន ។

បើ​មនុស្ស​ក្នុង​លោក​យើង​នេះ​ជួយ​នាំ​គ្នា​រម្ងាប់​នូវ​កិលេស​ទាំងឡាយ​មានទោសៈ លោភៈ មោហៈ​ជាដើម​ក្នុង​សន្តាន​នៃ​ខ្លួនឯង​ឱ្យ​បាន​គ្រប់​ៗ​គ្នា នោះ​ពិភពលោក​យើង​នេះ​នឹង​បា​ន​​សុខ​ស្ងប់​ត្រជាក់​ជាង​សព្វថ្ងៃ​រាប់រយ​រាប់​ពាន់​ដង ព្រោះ​កិលេស​ដែល​មាននៅ​ខាងក្នុង​សន្តាន​នៃ​មនុស្ស​យើង​ម្នាក់​ៗ​នោះ​ឯង​បាន​ប្លែង​ឬ​ទិ្ធ​ចេញ​មក​ទម្លាយ​គ្នា​និង​គ្នា​ឲ្យ​ក្តៅក្រហាយ ក្រវល់ក្រវាយ​ជា​និច្ច​រហូត​មក ។

ការ​ជួយ​គ្នា​រក្សា​នូវ​សេចក្តី​ស្ងប់​ក្នុង​ចិត្ត​រៀង​ៗ​ខ្លួន​គឺជា​ការ​ជួយ​ដល់​ខ្លួនឯង ជួយ​ដល់​សង្គម ក៏​ដូច​ពិភពលោក​ដ៏​ធំធេង ឲ្យ​បាន​ស្ងប់​មាំមួន និង​គង់វង្ស​ឋិតថេរ​ជា​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ