ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​វិបស្សនា​ភាវនា

3 ឆ្នាំ មុន

វិ​បស​សនា​ភាវនា​ជា​ឋ​ម​គឺ​ត្រូវ​ស្តាប់​ព្រះធម៌​ឲ្យ​យល់​ច្បាស់ ហើយ​ដល់​នូវ​ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​ជាទី​ពឹង​ទីរលឹក​សមាទានសីល និង​មាន​សទ្ធា​ជឿ​ថា​សត្វ​ទាំងឡាយ​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​កម្ម​របស់​ខ្លួន ។ គោល​សំខាន់​គឺ​ការ​គ្រប់គ្រង​ចិត្ត​ដោយ​សតិសម្បជញ្ញៈ​ឲ្យ​ចិត្ត​នៅ​ជាមួយនឹង​អារម្មណ៍​បច្ចុប្បន្ន ក្នុង​ពេលដេក ដើរ​ឈរ អង្គុយ ឬ​ក្នុង​ពេល​បរិភោគ​អាហារ​ជាដើម ពោល​គឺ​ប្រព្រឹត្ត​ទៅ​ក្នុង​ឥរិយាបថ​ទាំង​៤…

វិ​បស​សនា​ភាវនា​ជា​ឋ​ម​គឺ​ត្រូវ​ស្តាប់​ព្រះធម៌​ឲ្យ​យល់​ច្បាស់ ហើយ​ដល់​នូវ​ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​ជាទី​ពឹង​ទីរលឹក​សមាទានសីល និង​មាន​សទ្ធា​ជឿ​ថា​សត្វ​ទាំងឡាយ​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​កម្ម​របស់​ខ្លួន ។

គោល​សំខាន់​គឺ​ការ​គ្រប់គ្រង​ចិត្ត​ដោយ​សតិសម្បជញ្ញៈ​ឲ្យ​ចិត្ត​នៅ​ជាមួយនឹង​អារម្មណ៍​បច្ចុប្បន្ន ក្នុង​ពេលដេក ដើរ​ឈរ អង្គុយ ឬ​ក្នុង​ពេល​បរិភោគ​អាហារ​ជាដើម ពោល​គឺ​ប្រព្រឹត្ត​ទៅ​ក្នុង​ឥរិយាបថ​ទាំង​៤ ។

វិបស្សនា​ភាវនា​គឺជា​ការ​គ្រប់គ្រង​នូវ​ឥន្ទ្រិយ​៦​បាន​ដល់ ការ​សង្រួម​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និង​ចិត្ត មិន​ឲ្យ​សេចក្តី​ស្រឡាញ់ ឬ​ស្អប់ គ្រប​សង្កត់​ចិត្តបាន​ឡើយ​នៅ​ពេល​ឃើញ​រូប ឬឮ​សំឡេង​ជាដើម​នោះ ។

វិបស្សនា​ភាវនា គឺជា​ភ្លើង​ដុត​នូវ​បាបធម៌ និង​កិលេស​ផ្សេង​ៗ​ឲ្យ​រីងស្ងួត​លែង​ត្រឡប់​មក​វិញ ព្រោះ​ការ​បាន​សម្រេច​នូវ​អិ​យម​គ្គជា​លោកុត្ត​រៈ នេះ​ជា​សេចក្តី​ស្ងប់​ដោយ​អំណាច​នៃ​វិបស្សនា​ភាវនា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ