ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​បរិហារ​ពាក្យពេចន៍​របស់​ប្រធានា​ធិបតី​​តួ​ក​គី​ប្រឆាំង​លោក​ម៉ា​ក្រុង

3 ឆ្នាំ មុន

ប្រទេស​បារាំង​-​តួ​ក​គី ៖ វិមាន​ប្រធានាធិបតី​បារាំង​កាលពី​ថ្ងៃ​ទី​២៤​តុលា បាន​បរិហារ​ពាក្យពេចន៍ ដែល​ចាត់​ទុក​ថា​មិន​អាច​ទទួលយក​បាន របស់​ប្រធានាធិបតី​តូ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ដែល​និយាយ​ប្រមាថ​ថា​ប្រធានាធិបតី​បារាំង​លោក​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​ជា​មនុស្ស​មាន​បញ្ហា​សុខ​ភាព​ផ្លូវចិត្ត ក្រោយ​លោក​ម៉ា​ក្រុង​លើក​ពី​លទ្ធិ​បំបែក​ខ្លួន​និយម​អ៊ិ​​ស្លា​ម​។ ពេល​កំពុង​មាន​ជម្លោះ​នេះ​រវាង​មេដឹកនាំ​ទាំង​២ ក៏​មានការ​អំពាវនាវ​កាន់តែ​ច្រើន…

ប្រទេស​បារាំង​-​តួ​ក​គី ៖ វិមាន​ប្រធានាធិបតី​បារាំង​កាលពី​ថ្ងៃ​ទី​២៤​តុលា បាន​បរិហារ​ពាក្យពេចន៍ ដែល​ចាត់​ទុក​ថា​មិន​អាច​ទទួលយក​បាន របស់​ប្រធានាធិបតី​តូ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ដែល​និយាយ​ប្រមាថ​ថា​ប្រធានាធិបតី​បារាំង​លោក​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​ជា​មនុស្ស​មាន​បញ្ហា​សុខ​ភាព​ផ្លូវចិត្ត ក្រោយ​លោក​ម៉ា​ក្រុង​លើក​ពី​លទ្ធិ​បំបែក​ខ្លួន​និយម​អ៊ិ​​ស្លា​ម​។

ពេល​កំពុង​មាន​ជម្លោះ​នេះ​រវាង​មេដឹកនាំ​ទាំង​២ ក៏​មានការ​អំពាវនាវ​កាន់តែ​ច្រើន ដល់​បណ្ដា​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា ឲ្យ​ធ្វើ​ពហិការ​ចំពោះ​បណ្ដា​ផលិតផល​បារាំង ក្រោយ​ពី​លោក​ម៉ា​ក្រុង​សន្យា​មិន​បដិសេធ ការ​ផ្សាយ​បណ្ដា​រូប​ត្លុក​របស់​ព្រះ​មហាម៉ាត់ ដែល​ហាមឃាត់​ក្នុង​សាសនា​អ៊ិ​ស្លា​ម​។ ប្រមុខរដ្ឋ​បារាំង​កាលពី​ថ្ងៃ​ទី​២២​តុលា ពេល​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ សាស្ត្រាចារ្យ​ម្នាក់​ត្រូវ ជន​ម្នាក់​កាត់​ក្បាល​នៅ​បារាំង ដោយសារ​តែ​លោក​បង្ហាញ​ដល់​សិស្ស​បណ្ដា​រូប​ត្លុក​របស់​ព្រះ​មហា​ម៉ាត់ ក្នុង​ពេល​បង្រៀន​ពី​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​។

ពាក្យ​របស់​មេដឹកនាំ​តួ​ក​គី​ដែល​ថា​លោក​ម៉ា​ក្រុងមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត មក​ពី​ឥរិយាបថ​លោក​ចំពោះ​អ៊ិ​ស្លា​ម វិមាន​ប្រធានាធិបតី​បារាំង​អេ​លី​ហ្សេ​ថា មិន​អាច​ទទួលយក​បាន​ដោយ​និយាយ​ថា យើង​ទាមទារ​ឲ្យ​លោក​អ័​រ​ដូ​ហ្គា​ន ផ្លាស់​ប្ដូរ​នយោបាយ​លោក ព្រោះ​វា​មាន​គ្រោះថ្នាក់ ។ យើង​មិន​ចង់​ធ្វើ​សង្គ្រាមប៉ាកា ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​យើង​មិន​អាច​ទទួលយក​បាន​ចំពោះ​ការ​ប្រមាថ​។ វិមាន​អេ​លី​ហ្សេ​ប្រកាស​ពី​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​តួ​ក​គី​ឲ្យ​វិល​ត្រឡប់​មក​ស្រុក​វិញ​។

លោក​អ័​រ​ដូ​ហ្គា​ន​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ឥ​រិ​ប​ថ​របស់​លោក​ម៉ា​ក្រុង ចំពោះ​ពួក​អ៊ិ​ស្លា​ម​។ លោក​បាន​បរិហារ​ថា ជា​ការ​បង្កហេតុ​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​បារាំង​ពី​លទ្ធិ​បំបែក​ខ្លួន​និយម​​អ៊ិ​ស្លា​ម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ