ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​ស្ថានភាព​ទឹក​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក ដែល​ទឹក​កំពុង​ហក់​ឡើង​រាល់​ថ្ងៃ​នេះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក សេរី កុសល់ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក ហើយ​ក៏​បាន​ជូន​ថវិការ​ដល់​អាជ្ញាធរ​សម្រាប់​ទិញ​សំបក​កា​រ៉ុ​ង​ច្រក​ដី ដើម្បី​ទប់ទឹក​ខ្នង​ទំនប់ នៅ​ពេល​ដែល​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​កំពុង​ទប់​នា​ពេល​ទឹក​ហក់​ឡើង​កាលពី​ថ្ងៃ​ទី​២៣…

ខេត្តបន្ទាយមានជ័យ ៖ លោក សេរី កុសល់ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក ហើយ​ក៏​បាន​ជូន​ថវិការ​ដល់​អាជ្ញាធរ​សម្រាប់​ទិញ​សំបក​កា​រ៉ុ​ង​ច្រក​ដី ដើម្បី​ទប់ទឹក​ខ្នង​ទំនប់ នៅ​ពេល​ដែល​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​កំពុង​ទប់​នា​ពេល​ទឹក​ហក់​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅ​លើ​ខ្នង​អាង​ត្រពាំង​ថ្ម ដែល​ឈម​នឹង​ភូមិ​ពង្រ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក។

លោក សេរី កុសល់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ និង​ជា​សម​ជិ​ក​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​លោក កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ហើយ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះ​ពិនិត្យ​មើល​ស្ថាន​ភាព​ទឹក​នៅ​អាង​ត្រពាំង​ថ្ម ដែល​កំពុង​ហក់​ឡើង​រាល់​ថ្ងៃនេះ ជា​ការ​ព្រួយបារម្ភ​ចំពោះ​ថ្នាក់ដឹកនាំ​ចំពោះ​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​នេះ គឺជា​អាង​មួយ​ធំ​ជាងគេ​នៅ​ទឹ​ស​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​១០​គីឡូម៉ែត្រ​បួន​ជ្រុង ហើយ​មានទឹក​នៅ​ពេល​នេះ​ជម្រៅ​ទឹក​១៨.៩៦​ម៉ែត្រ ដែល​នឹង​ត្រូវ​បាន​ប្រកាស​អាសន្ន​កម្រិត​ទឹក​១៨,៨០​ម៉ែត្រ ក្រោយ​ដែល​ទឹកជំនន់​ធ្លាក់​ពី​ថៃ និង​ជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​ផ្នែក​ខាងលើ​បណ្តាល​បាក់​អាង​ចំនួន​២​នៅ​អាង​បន្ទាត់​បុស ស្រុក​ស្វាយចេក និង​បាក់​អាង​តា​ម៉េ​ង​ស្រុក​ថ្មពួក បណ្តាល​ទឹកធ្លាក់​យ៉ាង​កំ​ហុ​ក​ចូល​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក បណ្តាល​ឱ្យ​ទឹក​ជន់​ឡើង​យ៉ាង​កំ​ហុ​ក និង​គំរាមកំហែង​ខ្នង​អាង ជា​ហេតុ​ធ្វើ​ឱ្យ​ប្រេះ​៤​ទៅ​៥​កន្លែង និង​ហូរ​កាត់​ខ្នង​អាង អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ប្រជាពលរដ្ឋ បើសិន​បាក់​អាង​នោះ។

លោក សេរី កុសល់ ក៏​បាន​កោត​ស​សើរ​ចំពោះ​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ចុះ​ពិនិត្យ​តាមដាន​ស្ថានភាព​ទឹកជំនន់​ជា​ប្រចាំ ហើយ​ចំណុច​ដែល​ប្រេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​ឈូ​ល​ឆាយ​ចាក់​ដី​កិន​បង្ហាប់​ឡើង​វិញ​មិន​ឱ្យ​បាក់ ហើយ​អាជ្ញាធរ​ស្រុក និង​កងកម្លាំង​ទាំង​បី​ស្ថាប័ន ព្រមទាំង​មន្ត្រីរាជការ​សហការ​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​បាន​គ្នា​យក​សំ​បោក​កា​រ៉ុ​ង​ច្រក​ដី​ទប់​ខ្នង​ទំនប់​ដែល​ហូរ​កាត់ និង​ជ្រាំង​ដែល​ច្រុះ​ដោយ​ទឹក​រលក​ខ្លាំង​នៅ​ខែកត្តិក ធ្លាក់​ខ្យល់​ទឹក​រលក​ខ្លាំង​បុក​ជ្រាំង បណ្តាល​ច្រុះ​ដាច់​ខ្នង​ទំ​បន់​អាច​ប្រឈម​ដាច់​ខ្នង​ទំនប់​បាន​គ្រប់ពេលវេលា ។ ក្នុង​ឱកាស​នោះ​លោក​ក៏​បាន​ផ្តល់​ឧ​ត្ថ​ម​ថវិការ​ទៅ​អាជ្ញាធរ​សម្រាប់​ទិញ​សំ​បោក​កា​រ៉ុ​ង​យក​មក​ច្រក​ដី​ទប់ទឹក និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ព្រមទាំង​ទិញ​ដី​ឡាន​ដឹក​ចាក់​សម្រាប់​ទុក​ច្រក​ទប់ទឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ