ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បោះ​ឆ្នោត​មុន​កាលកំណត់​រួច​​ហើយ ​និង​មាន​ទំនុកចិត្ត​ថា​នឹង​ឈ្នះ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​បោះ​ឆ្នោត​មុន​កាលកំណត់​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​តុលា ឆ្នាំ​២០២០ ខណៈ​សល់​ពេល​១០​ថ្ងៃ​ទៀត​ដល់​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​។ លោក​បាន​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ក្រុង ​WEST…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​បោះ​ឆ្នោត​មុន​កាលកំណត់​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​តុលា ឆ្នាំ​២០២០ ខណៈ​សល់​ពេល​១០​ថ្ងៃ​ទៀត​ដល់​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​។ លោក​បាន​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ក្រុង ​WEST PALM BEACH រដ្ឋ​ផ្ល​រី​ដា​។

លោក​ត្រាំ​បាន​ទៅ​កាន់​បណ្ណាល័យ​មួយ​ដើម្បី​បំពេញ​កា​ត្វ​កិច្ច​ពលរដ្ឋ​របស់​លោក មុន​ថ្ងៃ​បោះ​ឆ្នោត​​ថ្ងៃ​ទី​៣ ​វិច្ឆិកា​។ ពលរដ្ឋ​អា​មេ​រិ​ក​ជាង ៥៥​លាន​នាក់ បាន​បោះ​ឆ្នោត​មុន​កាលកំណត់​រួច​ហើយ ពិសេស​ដោយសារ​ខ្លាច​ការ​ឆ្លង​វីរុស COVID-19​។ លោក​ត្រាំ​ដែល​ពាក់​ម៉ាស​ពេល​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​។ លោក​ថា​នោះ​ជា​ការ​បោះ​ឆ្នោត​ដែល​ប្រាកដប្រជា​បំផុត ជាង​ការ​បោះ​ឆ្នោត​តាម​ស្រោមសំបុត្រ​ដែល​លោក​តែង​ថា​អាច​នាំ​ឲ្យ​មានការ​ក្លែងបន្លំ​។

លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​២៤​តុលា​បង្ហាញ​ក្ដី​រីករាយ​របស់​លោក ក្នុង​ក្ដី​សង្ឃឹម​រត់​តាម​ទាន់​ការ​យឹត​យ៉ាវ និង​យក​ប្រៀប​វិញ​លើ​គូប្រជែង​លោក​ចូ​បៃ​ដេ​ន​។ នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង​លោក​ត្រាំ​ដែល​រង​ការ​វាយប្រហារ​ខ្លាំងក្លា​ពី​សំណាក់​គូ​ប្រជែង លោក​បៃ​ដេ​ន​និង​អតីត​ប្រធានាធិបតី​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា លើ​ការ​គ្រប់គ្រង​មិន​បានការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​អះអាង​ថា ការ​បោះ​ឆ្នោត​នោះ​គឹ​ជា​ការ​ជ្រើសរើស​រវាង​អ្នកជា​សះស្បើយ​ដ៏​អស្ចារ្យ​ត្រាំ​និង​អ្នក​ដែល​មាន​កម្លាំង​ទន់​ខ្សោយ​ចូ​បៃ​ដេ​ន​។ លោក​បាន​លើក​ពី​ការ​ជា​សះស្បើយ​ពី​ការ​ឆ្លង​វីរុស​របស់​លោក​ផ្ទាល់ សម្រាប់​សន្យា​ពី​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ឲ្យ​បាន​ឆាប់​។

បង្ហាញ​ពី​កម្លាំងកំហែង​មាំមួន​របស់​លោក ក្រោយ​បោះ​ឆ្នោត​មុន​កាលកំណត់​រួច​នៅ​ផ្ល​រី​ដា​នា​ពេល​ព្រឹក លោក​ត្រាំ​ត្រូវធ្វើ​ដំណើរ​ទៅ​ឃោសនា​ក្នុង​រដ្ឋ​គន្លឹះ​២​ទៀត​គឹ​រដ្ឋ​អូ​ហៃ​យ៉ូ​និង​រដ្ឋ​វី​ស្កុន​ស៊ីន​។
លោក​​បា​រ៉ា​ក់​អូ​បា​ម៉ា​កាលពី​ថ្ងៃ​ទី​២៤​តុលា បាន​ចោទប្រកាន់​លោក​ត្រាំ​ថា កញ្ជើរ​ធ្លុះ​ទាំងស្រុង​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ក្នុង​មី​ទ្ទីង​មួយ​នៅ​ក្រុង​ម៉ៃ​អា​មី​រដ្ឋ​ផ្ល​រី​ដា​ជួយ​លោក​បៃ​ដេ​ន​។

លោក​ថា ​៨​ខែ​ក្រោយ​ចាប់ផ្ដើម​មានការ​ឆ្លង​វីរុស​នោះ​ក្នុង​ប្រទេស ចំនួន​អ្នក​ឆ្លង​នៅ​តែ​មាន​ខ្ពស់​បំផុត​។ លោក​ថា​លោក​ត្រាំ​នៅ​តែ​មិន​មាន​ផែនការ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​។ លោក​ត្រាំ​មិន​ទាំង​ទទួលស្គាល់​ថា ការ​ឆ្លង​គួរ​ឲ្យ​បារម្ភ​ផង​។​លោក​បន្ត​ថា​លោក​ត្រាំ​នឹង​មិន​អាច​ការពារ​យើង​បាន​ទេ ។ លោក​រហូត​គ្មាន​សមត្ថភាព​ប្រុង​ប្រយ័ត្ន​ដើម្បី​ការពារ​ខ្លួនឯង​បាន​ផង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ