ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពាន​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​ស​ប្តា​ហ៍​ទី​5

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​លើក​ទី​៤ ប្រចាំឆ្នាំ​២០១៥ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន Myteam និង​ទីលាន​ដំរី​ស កាលពី​ថ្ងៃអាទិត្យ ទី​១០ ឧសភា កន្លង​មកនេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​លើក​ទី​៤ ប្រចាំឆ្នាំ​២០១៥ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន Myteam និង​ទីលាន​ដំរី​ស កាលពី​ថ្ងៃអាទិត្យ ទី​១០ ឧសភា កន្លង​មកនេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៥ ហើយ ។

ចំពោះ​លទ្ធផល​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​A លើ​ទីលាន Myteam ក្រុម Christinair FC បាន​យកឈ្នះ​លើ​ក្រុម TyGi FC នៅ​ក្នុង​លទ្ធផល​២-១ ។ ក្រុម Christinair FC ប្រកួត​បាន​៥​លើក ឈ្នះ​៣​លើក ចាញ់​២​លើក មាន​៩​ពិន្ទុ ចំណែក​ក្រុម TyGi FC ប្រកួត​បាន​៥​លើក​ដូច​គ្នា ឈ្នះ​២​លើក ចាញ់​៣​លើក ទើបតែ​រកបាន​៦​ពិន្ទុ​បុ​៉​ណ្ណោះ ។ មួយគូ​ទៀត​ក្រុម​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ​បាន​យកឈ្នះ​លើ​ក្រុម Cateen FC ក្នុង​លទ្ធផល​៩-១​។ ក្រុម​នេះ​លេង​បាន​៥​លើក ឈ្នះ​៤​លើក និង​ចាញ់​១​លើក មាន​១២​ពិន្ទុ ឯ​ក្រុម Cateen FC លេង​បាន​៥​ប្រកួត ស្គាល់​ឈ្នះ​តែ​១​ប្រកួត​បុ​៉​ណ្ណោះ ប្រឈម​នឹង​ការ​ជ្រុះ​ចេញពី​វគ្គ​ជម្រុះ​នេះ​ដោយ​ចៀស​មិន​រួច ។

ក្រុម​បា​សាក់ បើ​ទោះជា​ប្រកួត​លើក​នេះ​ឈ្នះ​ក្រុម​សិលា​៤-០ មែន បុ​៉​ន្តែ​មិន​ប្រាកដ​ថា អាច​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​នេះ​បាន​ឬ​អត់​នោះ​ទេ ដោយសារ​ប្រកួត​៤​លើក ឈ្នះ​៣​លើក ចាញ់​១​លើក មាន​៩​ពិន្ទុ ។ ចំណែក​ក្រុម​សិលា​ប្រឈម​នឹង​ការ​ជ្រុះ​ចេញពី​វគ្គ​នេះ​ច្រើន​ជាង​ដោយសារ​តែ​ប្រកួត​បាន​៥​លើក ឈ្នះ​២​លើក និង​ចាញ់​៣​លើក ។ នៅ​ថ្ងៃ​នោះ ក្រុម Amru FC លត់​ក្រុម Union FC នៅ​ក្នុង​លទ្ធផល​៣-០ ។ ពេល​នេះ​ទោះបីជា​ក្រុម Amru FC ប្រឈម​នឹង​ការ​ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​យ៉ាងណា​ក្តី ក៏​ក្រុម​នេះ​ធ្វើ​ឱ្យ​ក្រុម Union FC មិន​អាច​ងើប​រួច​ពី​បាត​តារាង​នោះ​ដែរ​។ ក្រុម Union FC ប្រកួត​បាន​៥​លើក អត់​ទាន់​ស្គាល់​ឈ្នះ​ម្តងណា​ឡើយ ។
ក្រុម​ខ្មែរ​យូ​ណាយ​ធី​ត​ពេល​នេះ​កំពុង​តែ​ប្រជែង​យក​តំណែង​ជួរ​មុខ​ក្នុង​តារាង​ជាមួយ​ក្រុម HPL FC បើ​ទោះជា​លើក​នេះ​បាន​យកឈ្នះ​ក្រុម HPL FC ក្នុង​លទ្ធផល​១-០ ក្តី ។ ក្រុម​ទាំង​ពីរ​នេះ​ប្រកួត​បាន​៥​លើក ឈ្នះ​៤​លើក ចាញ់​១​លើក មាន​១២​ពិន្ទុ​នៅ​ក្នុង​ដៃ​ដូច​គ្នា ។

ដោយឡែក​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​B ដែល​មាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន​ដំរី​ស​វិញ​នោះ ក្រុម Heng Asia លេង​ចាញ់​ក្រុម V Train FC ក្នុង​លទ្ធផល​១-៣ ។ ក្រុម Heng Asia លេង​បាន​៥​លើក ចាញ់​ទាំង​៥​លើក ឯ​ក្រុម V Train FC លេង​បាន​៥​លើក ឈ្នះ​៣​លើក ស្មើ​១​លើក ចាញ់​១​លើក មាន​១០​ពិន្ទុ ។ ក្រុម Anvaya Kaila FC បាន​លត់​ក្រុម Multi Media ឱ្យ​ចាញ់​នៅ​ក្នុង​លទ្ធផល​៩-០ ។ រីឯ​ក្រុម Narita FC ពេល​នេះ​កំពុង​តែ​ឈរ​នៅ​ជួរ​មុខ​គេ​ក្នុង​តារាង​ជា​បណ្តោះអាសន្ន មាន​១៣​ពិន្ទុ បន្ទាប់​ពី​បាន​ប្រកួត​ស្មើ​៣-៣ ជាមួយ​ក្រុម​និស្ស័យ​ដែល​មាន​១០​ពិន្ទុ ។

ក្រុម Goodhill FC បាន​យកឈ្នះ​លើ​ក្រុម​ខ្លាស​៥-១ ។ ទោះបីជា​យ៉ាងនេះ​ក្តី ក្រុម​ទាំង​២​នេះ​ទើបតែ​រកបាន​៤​ពិន្ទុ​ស្មើគ្នា ។ ចំណែក​ក្រុម RFL FC វិញ​នោះ ក្រោយ​ពី​ប្រកួត​ឈ្នះ​ក្រុម Y FC ៣-១ រួច​មក​នោះ ពេល​នេះ​កើន​បាន​១២​ពិន្ទុ ខណៈ​ក្រុម Y FC ទើបតែ​រកបាន​៤​ពិន្ទុ​បុ​៉​ណ្ណោះ ៕