ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះកាត់​កែ​សុដន់​ក្នុង​បំណង​ជួយ​បង្កើត​ឯតទគ្គ​កម្មជានា​រី​ចិន​មាន​សុដន់​ស្រស់​ស្អាត​ជាងគេ​ក្នុង​លោក

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ផ្សាយ​ថា ស្ត្រី​ចិន​ម្នាក់​បាន​វះកាត់​កែ​សុដន់ ដើម្បី​ចូលរួម​ប្រកួត​នារី​មាន​ដើមទ្រូង​ស្អាត​បំផុត​នៅ​ក្នុង​ប្រទេស និង​សង្ឃឹមថានឹង​ជាប់​ឯតទគ្គ​កម្ម​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ផ្សាយ​ថា ស្ត្រី​ចិន​ម្នាក់​បាន​វះកាត់​កែ​សុដន់ ដើម្បី​ចូលរួម​ប្រកួត​នារី​មាន​ដើមទ្រូង​ស្អាត​បំផុត​នៅ​ក្នុង​ប្រទេស និង​សង្ឃឹមថានឹង​ជាប់​ឯតទគ្គ​កម្ម​ក្នុង​សៀវភៅ​គី​ន​ណេ​ស​ប៊ុក ។

នាង​លី​លីង បាន​វះកាត់​កែ​សុដន់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយ​សង្ឃឹមថា សុដន់​របស់​ខ្លួន​នឹង​បាន​ចុះបញ្ជី​គី​ន​ណេ​ស​ប៊ុ​ក​ជា «​សុដន់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក​»  ។

នាង​លី មាន​កម្លាំងចិត្ត​កែ​សម្រស់​សុដន់​ពី​ការ​ប្រកួត​ស្ត្រី​មាន​សុដន់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក កាលពី​ឆ្នាំ​មុន​ដោយ​មាន​អ្នកចូលរួម​ប្រកួត​ជាង​៣​ពាន់​នាក់ ។

បច្ចុប្បន្ន​នាង​លី​ន បាន​បង្ហាញ​ទំហំ​សុដន់​របស់​ខ្លួន​ក្រោយ​ពី​វះកាត់ និង​ត្រៀម​ដាក់​សំណើ​ដល់​គី​ន​ណេ​ស​ប៊ុ​ក ឱ្យទៅ​ពិនិត្យ វាយតម្លៃ​ថា​ខ្លួន​មាន​សុដន់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក ៕