ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រោះ​មហន្តរាយ​ទទួល​អំណោយ​ពី​ស្ថានទូត​ជប៉ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រោះ​មហន្តរាយ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ជា​ប្រធាន គ​.​ជ​.​គ​.​ម​. និង ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រោះ​មហន្តរាយ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ជា​ប្រធាន គ​.​ជ​.​គ​.​ម​. និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ ( គ​.​ជ​.​គ​.​ម ).​ថ្លែងអំណរគុណ​យ៉ាង​ជ្រា​ជ្រៅ​ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង ប្រធាន​តំណាង ចៃ​កា (JICA) នៅ​កម្ពុជា​បាន​យក​អំណោយ យ៉ាង​សន្ធឹកសន្ធាប់​មក​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់​ចំនួន​២០​ខេត្ត​រាជធានី​។

នៅ​ក្នុង​ជំ​នួន​ទ្ធេ​ភាគី គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រោះ​មហន្តរាយ ឯកឧត្តម ហង្ស​សា​មឿ​ន ទីប្រឹក្សា​សម្តេច​ហ៊ុន​សែន​និង​តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១( គ​.​ជ​.​គ​.​ម )​រវាង​ឯកឧត្តម មី​កា​មិ ម៉ាសា​ហិ​រ៉ូ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា ដោយ​មាន​ចំណងមិត្តភាព​ដ៏​យូ​លុង​ណាស់​មក​ហើយ រដ្ឋាភិបាល​ជប៉ុន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ជប៉ុន ដែល​ជា​មិត្តភក្តិ​ដ៏​ជិត​ស្និទ្ធ និង​យូរអង្វែង និង​ជា​និច្ច​ជា​កាល តែង​បាន​យកចិត្តទុកដាក់ និង​ចូលរួម​សុខទុក្ខ ជាមួយ​គ្នា ក៏​ដូច​ជា​ប្រជាជន នៃ​ប្រទេស​ជា​មិត្ត​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដទៃ​ទៀត​ផង​ដែរ​។

ឯកឧត្តម មី​កា​មិ ម៉ាសា​ហិ​រ៉ូ មាន​ប្រសា​ស​ន៏​ថា​អំណោយ​ជំនួយ​សង្គ្រោះ​បន្ទាន់ ដែល បាន​ពី​ស្ថានទូត​ជប៉ុន (uoin:nmamonnyn murw:iom (JICA) isinyn e,​នា​ពេល​នេះ​រួម​មាន​ដឹក​តាម​ជើង​យន្តហោះ​មក​ផ្ទាល់​ដល់​កម្ពុជា​ចំនួន​២​ជើង​នៅ​យប់​ថ្ងៃ​ទី​២៣​និង​ថ្ងៃ​ទី​២៤​តុលា​នេះ ឧបករណ៍​ចម្រុះ​ទឹក​, ភួយ​, ម៉ាស៊ីនភ្លើង ស្ថាប័ន គ .​ជ​.​គ , កម្រាល​ផ្លា​ស្ទិ​ក​, កម្រាល​គេង , និង​ធុង​ទឹក​និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ដើម្បី​យក ទៅ​ចែក​ជូន​ដល់​ប្រជាជន​រង​ផល​ប៉ះពាល់ បង្ក​ដោយ​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ នៅ​ខេត្ត បន្ទាយ​មាន​ជ័យ​និង​តាម​ខេត្ត​ដទៃ​ទៀត គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រោះ​មហន្តរាយ ដោយ​ផ្ទាល់ ។

ឯកឧត្តម​អនុប្រធាន​(​គ​.​ជ​.​គ​.​ម​)​ថ្លែង​អំណ​គុណ យ៉ាង​ជ្រាលជ្រៅ និង​អស់ពីដួងចិត្ត ជូន​ចំពោះ ឯកឧត្តម​មី​កា​មិ ម៉ាសា​ហិ​រ៉ូ ឯកអគ្គរដ្ឋទូត នៃ​ស្ថានទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, និង​ប្រធាន​តំណាង (JICA) នៅ​កម្ពុជា ដែល​បាន​បង្ហាញ​ពី​សមានចិត្ត​សប្បុរស អាណិតអាសូរ ស្រឡាញ់​រាប់អាន​ប្រជាជន​កម្ពុជា ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ នាំ​មក​នូវ​ជំនួយ​មនុស្សធម៌ ដ៏​ថ្លៃថ្លា​ប្រពៃ​នេះ ដើម្បី​ជួយ​ឆ្លើយ​តប និង​សម្រួល​ដល់​ជីវភាព​មួយ​រយៈ របស់​ពួក​គាត់​។

ឯកឧត្តម​តំណាង​ទេស​រដ្ឋមន្ត្រី​អនុប្រធាន​ទី​១ បាន ជម្រាប​ជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត​, ប្រធាន​តំណាង ចៃ​កា (JICA) ជ្រាប​នូវ​ទិន្នន័យ​ផល​ប៉ះពាល់ ជាបឋម ដោយ​គិត ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ដល់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ កម្ពុជា​បាន ទទួល​រង​ផល​ប៉ះពាល់ ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​នោះ​មាន ប្រជាជន រង​ផល​ប៉ះពាល់​ចំនួន ១៣៣,៧៩៤ គ្រួសារ ស្មើ​ប្រមាណ​៥៣៥,១៧៦​នាក់​, ប្រជាជន​បាន​ជម្លៀស មក​ទីទួល​សុវត្ថិភាព​ចំនួន ១១,៦៤៧​គ្រួសារ ស្មើ​ប្រមាណ ៤៦,៥៥៨ នាក់​, និង​ប្រជាជន​ស្លាប់​ចំនួន ៣៩ នាក់​។ ចំពោះ​ទិន្នន័យ​រួម នៃ​ផល​ប៉ះពាល់ និង​ខូចខាត នឹង​ធ្វើការ​ប៉ាន់​ប្រមាណ​បូក​សរុប បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង ត្រូវ​បាន​បញ្ចប់ និង​ឆ្លើយ​តប​ទាន់​ពេលវេលា​៕