ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមថ្ងៃទី២៤ កងកម្លាំង​នៅតែជួយសង្គ្រោះ​ពលរដ្ឋ និង​កម្មករ​រោងចក្រ​រងគ្រោះទឹកជំនន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ ចំនួន ៦៩២​នាក់ ត្រូវ​បាន​កងកម្លាំង​សង្គ្រោះ​របស់​កងពលតូច​លេខ​៧០ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០​នះ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ ចំនួន ៦៩២​នាក់ ត្រូវ​បាន​កងកម្លាំង​សង្គ្រោះ​របស់​កងពលតូច​លេខ​៧០ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០​នះ បាន​ជួយ​ដឹក​ជញ្ជូន ដើម្បី​ចូល​ទៅ​យក​សម្ភារៈ​របស់​ខ្លួន​ក្នុង​រោងចក្រ​នឹង​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​របស់​ពួក​គាត់​ផង​ដែរ​។ នេះ​បើ​តាម​នាយកដ្ឋាន​ព័ត៌មាន​អគ្គនាយកដ្ឋាន​យោធ​សេវា​បាន​ចេញផ្សាយ​ថ្ងៃ​ទី​២៤ ខែតុលា​នេះ ។

ក្រោយ​ពេល​ដែល​ទឹកបាន​ស្រក​អស់​ជា​ច្រើន សូម​ជម្រាប​ថា ការ​ដឹក​ជញ្ជូន​កម្មករ​រោងចក្រ និង​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ដែល​កំពុង​ទទួល​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​។

សូម​ជម្រាប​ថា ខណ្ឌដង្កោ បាន​ទទួល​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​អស់​រយៈពេល​១១​ថ្ងៃ​មក​ហើយ ។ តាម​របា​យក​រណ៍ របស់ ឧត្តមសេនីយ៍ទោ សូ​យ ណា​រិ​ទ្ធ មេបញ្ជាការ​រង កងពលតូច​លេខ​៧០ ទទួល​គ្រប់​គ្រង់​កង​សង្គ្រោះ​មាន​ប្រសាសន៍​ថា សម្រាប់​ថ្ងៃនេះ នៅ​ផ្សារ​ព្រែក​ជ្រៃ​បាន​ដឹក​ជញ្ជូន​ចំនួន​៨២​ដង ស្មើនឹង​ប្រជាពលរដ្ឋ​ចំនួន ៦៩២​នាក់ ។

ការ​ដឹក​ជញ្ជូន​នេះ​ដែរ​បាន​ធ្វើ​ឡើង​តាម​រយៈ​របាយការណ៍​ដែល​ទទួល​បាន​ពី​លោក​មេបញ្ជាការ​ង​កងពល​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន និង​សង្គ្រោះ​ប្រជាពលរដ្ឋ​នេះ គឺ​ប្រើប្រាស់​អូ​ប័​រ​ចំនួន​១០​គ្រឿង និង​កម្លាំង​ប្រមាណ​១០០​នាក់ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ ។

លើស​ពី​នេះ​ទៅ​ទៀត សម្រាប់​កងកម្លាំង​របស់​កងពលតូច​លេខ​៧០ មិន​ត្រឹមតែ​ជួយ​ទឹកជំនន់​ទេ គឺ​កន្លង​មក​កងកម្លាំង​បាន​ចុះ​បេសកកម្ម​ការពារ​ថ្នាក់ ដឹកនាំ​បាន​ទៅ​ជួយ​សង្គ្រោះ​ពន្លត់អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​ចូលរួម​ការងារ​មនុស្សធម៌​ជា​ច​ច្រើន​ទៀត​ផង​ដែរ ។

ជា​ពិសេស​ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ តែងតែ​យកចិត្តទុកដាក់ និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជា​និច្ច ហើយ​ក៏​បាន​ដាក់​បទបញ្ជា​ភ្លាម​ៗ នៅ​ពេល​ប្រជាពលរដ្ឋ​មាន​បញ្ហា ដើម្បី​ដោះស្រាយ​ការ​លំបាក​ទាំងនោះ ជូន​ដល់​ពួក​គាត់​គ្រប់ពេលវេលា​៕