ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុ​នសាំ​ស៊ុ​ង ពង្រឹង​ជំនាញ​បច្ចេកទេស​ដល់​គ្រូ​មហាវិទ្យាល័យ អេ​ឡិច​ត្រូ​និក និង​មេកា​និក នៃ​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល វិជ្ជាជីវៈ លើក​ទី​2 ទៅ​លើ​ផ្នែក មេកា​និក និង អេ​ឡិច​ត្រូ​និ​ច​ដល់​សាស្ត្រ​ចា​រ្យ មហាវិទ្យាល័យ អេ​ឡិច​ត្រូ​និក

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល វិជ្ជាជីវៈ លើក​ទី​2 ទៅ​លើ​ផ្នែក មេកា​និក និង អេ​ឡិច​ត្រូ​និ​ច​ដល់​សាស្ត្រ​ចា​រ្យ មហាវិទ្យាល័យ អេ​ឡិច​ត្រូ​និក និង មេកា​និក នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា (NPIC) ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី 4 ដល់​ថ្ងៃ​ទី 8 ឧសភា  ដើម្បី​ពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា​។

លោក ហ្គី​ហាន់ លី នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាម​សុង អេ​ឡិ​ក​ត្រូ​និ​ច ប្រចាំ​កម្ពុជា បាន ឲ្យ​ដឹង​ថា​«​យើង​ប្តេជ្ញា​គាំទ្រ​វិស័យ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​បណ្តុះបណ្តាល សមត្ថភាព​ដល់​អ្នកមាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​។ ឆ្នាំ​នេះ​យើង​បាន ធ្វើការ​វិនិយោគ​ធនធាន​បន្ថែម ទៀត​ដើម្បី​អាច​ទទួល​សិក្ខាកាម​ចូលរួម​កាន់តែ​ច្រើន​។

សាស្ត្រាចារ្យ​ទាំងអស់ ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ចំនួន 4 ថ្ងៃនេះ ត្រៀម​នឹង​បង្ហាត់បង្ហាញ​បន្ត​ទៅ​ដល់​សិស្ស​និស្សិត​ចំនួន 60 នាក់​ទៀត​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​នៃ​កម្ពុជា សម្រាប់​វគ្គ​សិក្សា Samsung Tech Institute ជំនាន់​ទី 2 ក្នុង​ឆ្នាំ 2015 នេះ​។ សិក្ខាកាម​ទាំងអស់​បាន​ទទួល ការ​បណ្តុះបណ្តាល ទៅ​លើ​ផលិតផល សាំ​ស៊ុ​ង ដែល​មាន​ដូច​ជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ និង​ទូរស័ព្ទ​ដៃ ។ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តោត​ទៅ​លើ​ការ​ផ្គុំ ការ​ជួសជុល និង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ។ 

​លោក​បន្ត​ថា «​ផលិតផល អេ​ឡិច​ត្រូ​និ​ច​របស់​សាំ​ស៊ុ​ង ត្រូវ​បាន​ប្រើប្រាស់​នៅ​ជុំវិញ ពិភពលោក ដូច្នេះ​សិក្ខាកាម ទាំងអស់​អាច​ប្រើប្រាស់​ចំណេះដឹង និង ជំនាញ​ដែល បាន​មក​ពី​វគ្គ​បណ្តុះបណ្តាល​នេះ សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស ដទៃ​ទៀត​ផង​ដែរ​»​។

លោក​សាស្ត្រ​ចា​រ្យ ស្រី ភារ​ម្យ  ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​មាន​ប្រសាសន៍​ថា​«​ខ្ញុំបាទ​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង ដែល​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជា​លើក​ទី 2 នេះ ដែល​បាន​អនុញាត​ឲ្យ​ពួក​ខ្ញុំ អាច​អនុវត្ត​ទ្រឹស្តី ដែល​រៀន រួច​ជាមួយ​ផលិតផល​ទំនើប​ៗ​របស់​សាំ​ស៊ុ​ង​។
វគ្គ​បណ្តុះបណ្តាល Samsung Tech Institute ជំនាន់​ទី 1 ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ចុងឆ្នាំ 2014 ដែល​កាលនោះ ក្រុមហ៊ុន សាំ​ស៊ុ​ង​បាន​បណ្តុះបណ្តាល សិស្ស​ចំនួន​ត្រឹមតែ 50​នាក់​ដោយ​ផ្តោត​ទៅ​លើ​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះ​។ ដោយសារ​តែ​ផលិតផល អេ​ឡិច​ត្រូ​និ​ច​មាន​កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន សាម​ស៊ុ​ង​បាន​សម្រេច​រៀបចំ កម្មវិធី​សិក្សា​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ដោយ​ដាក់​បញ្ចូល​នូវ មេរៀន​អំពី​ផលិតផល អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​ទៀត​ឲ្យ​សិក្ខាកាម​បាន​សិក្សា​យល់​ដឹង និង ដើម្បី​បំពេញតម្រូវការ របស់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា​។

​ប្អូនប្រុស ណេ​ង បូ​រ៉ា វ័យ 21 ឆ្នាំ ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​កាលពី​ឆ្នាំ 2014 បាន​ទទួល​ការងារ​ជា​បុគ្គលិក​ជំនាញ​នៅ Samsung Service Center  សាខា រាជធានី​ភ្នំពេញ បាន​មាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បញ្ចប់​ការ​ចុះ​កម្មសិក្សា​នៅ Samsung Service Center រយៈពេល 3 ខែ​រួច​មក ខ្ញុំ​បាន​យល់​ដឹង​ពី​ផលិតផល អេ​ឡិច​ត្រូ​និ​ច​ដែល​ទើបនឹង​ចេញ​ថ្មី​ៗ​របស់​សាំ​ស៊ុ​ង​ក៏​ដូច​ជា បាន​យកចំណេះ​វិជ្ជា​ដែល ខ្ញុំ​បាន​រៀន​មក​ធ្វើការ​អនុវត្ត​ផង​ដែរ​។ នេះ​គឺជា​ឱកាស​ដ៏​កម្រ​មាន​មួយ​សម្រាប់​សិស្ស​ដូច​ជា យើង​ទាំងអស់​គ្នា ព្រោះ​យើង​អាច​ទាក់ទង​ជាមួយ​អ្នកជំនាញ​និង យល់​ដឹង​ពី​បញ្ហា​ផ្សេង​ៗ របស់​អតិថិជន ហើយ បច្ចុប្បន្ន​ខ្ញុំ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន ជ្រើសរើស​ឲ្យ​បម្រើ​ការងារ​នៅ​ទី​នេះ​ផង​ដរ​។​ក្រៅពី​ទទួល​បាន​នូវ​ចំណេះដឹង​សម្រាប់​អភិវឌ្ឍន៍​នូវ​សមត្ថភាព​របស់​ខ្លួន គ្រប់​សិស្ស​ទាំង អស់​ដែល​បាន​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​បាន​ទទួល​នូវ​សំភារៈ​សម្រាប់​សិក្សា ហើយ និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ មួយ​ចំនួន​ពី​ក្រុមហ៊ុន​សាំ​ស៊ុ​ង ជួយ​សំរួល​ដល់​ការ​សិក្សា​របស់​ពួក​គាត់ រហូត​ដល់​ចប់​វគ្គ​បណ្តុះបណ្តាល និង​សិស្ស​ឆ្នើម​ក៏​ទទួល​បាន​ឱកាស​ការងារ​ពី​ក្រុមហ៊ុន​ផង​ដែរ​៕