ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទូទាត់​បញ្ជីសារពើភ័ណ្ឌ​អចលនទ្រព្យ​វៀតណាម​ធ្លាក់​ចុះ

8 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ ថ្មី​ៗ​នេះ​ទីភ្នាក់ងារ​គ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ និង​លំនៅ​ឋាន​ចំណុះ​ឱ្យ​ក្រសួង​សំណង់​បានឱ្យ​ដឹង​ថា ការ​ទូទាត់​ប​ញ្ចី​សារពើ​ភ័​ណ្ឌ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម

ហូ​ជី​មិ​ញ ៖ ថ្មី​ៗ​នេះ​ទីភ្នាក់ងារ​គ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ និង​លំនៅ​ឋាន​ចំណុះ​ឱ្យ​ក្រសួង​សំណង់​បានឱ្យ​ដឹង​ថា ការ​ទូទាត់​ប​ញ្ចី​សារពើ​ភ័​ណ្ឌ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម ធ្លាក់​ចុះ​ជាង​៤៦%​ក្នុង​ខែមេសា ។

តួលេខ​បញ្ជាក់​ថា ខុន​ដូ​មាន​ចំនួន​១៣.៦៧១ ដែល​មាន​ទំហំ​ទឹកប្រាក់​២០.៨៨៥​ពាន់​លាន​ដុ​ង (៩៦០,៧១​លាន​ដុល្លារ​) លំនៅ​ឋាន​ចំនួន​៩.៤២៦​ខ្នង​ផ្ទះ និង​ដី​សង់​លំនៅ​ឋាន​៨.៣៨៩.០០០​ម៉ែត្រ​ការ៉េ ដែល​មាន​ទឹកប្រាក់​ជាង​២៧​សែន​កោដិ​ដុ​ង (១,២៤​ពាន់​លាន​ដុល្លារ​) ។

ចំណែក​បរិមាណ​នៃ​ការ​ទូទាត់​បញ្ជីសារពើភ័ណ្ឌ​ដែល​ជា​ជោគជ័យ​ក្នុង​កិច្ចការជំនួញ​សម្រេច​បាន​១.៦០០​ខ្នង​ផ្ទះ ក្នុង​រដ្ឋធានី​ហាណូយ កើន​១០% និង​១.៥០០​ក្នុង​ក្រុង​ហូ​ជី​មិ​ញ កាលពី​ខែមេសា កើន​ទ្បើ​ង​១៥% ធៀប​នឹង​ខែមីនា​កន្លង​មក ។ ក្នុង​នោះ​រាប់​បញ្ចូល​ខុន​ដូ ផ្ទៃដី​លំនៅ​ឋាន និង​ខ្នង​ផ្ទះ​តូច​ៗ​ទំហំ​៧០-៩០​ម៉ែត្រ​ការ៉េ ៕