ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​អ្វីខ្លះ​ដែល​បង្ហាញ​ថា សម្បក​កង់​រថយន្ត​ខុស​ប្រក្រតី​ឬ​មាន​បញ្ហា?

8 ឆ្នាំ មុន

សម្បក​កង់​របស់​រថយន្ត​ត្រូវ​តែ​មាន​តុល្យភាព ដើម្បី​ធានា​បាន​នូវ​ប្រតិបត្តិការ​ដ៏​ត្រឹមត្រូវ​ក្នុង​ពេល​បើកបរ​នៅ​លើ​ដងផ្លូវ ។ បើ​សម្ពាធ​ខ្យល់​មិន​ស្មើគ្នា​របស់​កង់​នីមួយ​ៗ​អាច​ធ្វើ​ឱ្យ​ការ​បើកបរ​របស់​អ្នក​មិន

សម្បក​កង់​របស់​រថយន្ត​ត្រូវ​តែ​មាន​តុល្យភាព ដើម្បី​ធានា​បាន​នូវ​ប្រតិបត្តិការ​ដ៏​ត្រឹមត្រូវ​ក្នុង​ពេល​បើកបរ​នៅ​លើ​ដងផ្លូវ ។ បើ​សម្ពាធ​ខ្យល់​មិន​ស្មើគ្នា​របស់​កង់​នីមួយ​ៗ​អាច​ធ្វើ​ឱ្យ​ការ​បើកបរ​របស់​អ្នក​មិន​ប្រកបដោយ​ផាសុកភាព​ទ្បើ​យ ។ សញ្ញា​នៃ​ភាព​ខុស​ប្រក្រតី​របស់​សម្បក​កង់​រថយន្ត​មាន​ដូច​ជា​៖

ភាព​រំ​ញ័រ
ដំណើរ​នៃ​ភាព​រំ​ញ័រ គឺជា​សញ្ញា​ដែល​គេ​តែង​កត់សម្គាល់​ឃើញ​ភាគច្រើន​នៅ​ពេល​សម្បក​កង់​រថយន្ត​ពុំ​មាន​តុល្យភាព ឬ​ក៏​មាន​បញ្ហា​ជាដើម​។ ខណៈ​ពេល​តុល្យភាព​ត្រូវ​បាន​រំខាន​ដោយ​ប្រការ​ណាមួយ​ភាព​រំ​ញ័រ​នឹង​ចាប់ផ្តើម​ដំណើរការ​តាម​សាក់​ស៊ី​របស់​រថយន្ត ហើយ​ក៏​ឈាន​ទៅ​ដល់​ប្លុក​កាប៊ី​ន​អ្នក​បើក​ផ្ទាល់​តែ​ម្តង ។ ទំហំ​នៃ​ចលនា​រំ​ញ័រ​នេះ​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​តុល្យភាព​កង់​ដែល​ទទួល​ការ​រំខាន ពី​ស្ថានភាព​ផ្លូវ​និង​ល្បឿន​រថយន្ត​ជាដើម ។

ភាព​រំ​ញ័រ​កៅអី​និង​ចង្កូត
ប្រសិនជា​កង់​មុខ​របស់​រថយន្ត​ពុំ​មាន​តុល្យភាព​ត្រឹមត្រូវ​ភាគច្រើន​ចលនា​បំ​លាស់​ទី​និង​រំ​ញ័រ​នឹង​ប្រមូលផ្តុំ​លើ​ដៃចង្កូត​តែ​ម្តង ។ ប៉ុន្តែ​បញ្ហា​បែប​នេះ ស្ថិត​នៅ​កង់​ក្រោយ​វិញ ជា​ទូទៅ​ភាគច្រើន​អ្នក​ប្រាកដជា​មាន​អារម្មណ៍​ញ័រ​ៗ​នៅ​កៅអី​ជា​មិន​ខាន ។

ភាព​សឹក​ហួសប្រមាណ
កាលបើ​សម្បក​ពុំ​មាន​តុល្យភាព​ចលនារ​ង្វិ​ល​ជុំ​របស់​កង់​កាន់តែ​ដាក់បន្ទុក​លើ​ចំណែក​ជាក់លាក់​របស់​សម្បក​នោះ ភាព​រត់​មិន​ស្មើគ្នា គឺជា​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ចលនា​រំ​ញ័រ​ដូច​បាន​លើក​ទ្បើ​ង​ខាងលើ ហើយ​កត្តា​ទាំងនោះ​ក៏​នាំ​ឱ្យ​ជួប​បញ្ហា​សឹក​ខូចគុណភាព​សម្បក​កាន់តែ​លឿន ។ លើស​ពី​នេះ​ទៅ​ទៀត ភាព​សឹក​របស់​វា​គឺជា​ហានិភ័យ​ខ្ពស់​មួយ​នៃ​ការ​ផ្ទុះ​បែក​កង់​ក៏​មាន​ដែរ ។

អត្រា​ស៊ីប្រេង​ឥន្ធនៈ​កើន​ទ្បើ​ង
ប្រសិនជា​អត្រា​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​រថយន្ត​អ្នក​ស្រាប់តែ​ថយ​ចុះ​ភ្លាម​ៗ គឺ​វា​អាច​បណ្តាល​មក​ពី​សម្បក​កង់​បាត់បង់​តុល្យភាព​យ៉ាង​ច្បាស់ ។ ទំហំ​នៃ​ការ​ថយ​ចុះ​ផ្អែក​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ ប្រសិនបើ​អ្នក​បើករថយន្ត​ក្នុង​កម្រិត​ល្បឿន​លឿន​នោះ​ប្រាកដជា​កត់សម្គាល់​ឃើញ​ពី​អត្រា​ធ្លាក់​ចុះ​ក្នុង​ប្រសិទ្ធភាព​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​ជា​ជាង​ការ​បើកបរ​ល្បឿន​យឺត ៕