ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ខែ​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ចិន​កើន​20%

8 ឆ្នាំ មុន

សៀង​ហៃ ៖ គេហទំព័រ​ជ្រើសរើស​បុគ្គលិក zhaopin.com ផ្សាយ​ថា អត្រា​បៀវត្ស​ចំពោះ​អ្នក​ទើប​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ​បាន​កើន​ទ្បើ​ង​ប្រមាណ​ជា​២០% កាលពី​ខែ​មុន​ធៀប​នឹង​ឆ្នាំទៅ ។

សៀង​ហៃ ៖ គេហទំព័រ​ជ្រើសរើស​បុគ្គលិក zhaopin.com ផ្សាយ​ថា អត្រា​បៀវត្ស​ចំពោះ​អ្នក​ទើប​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ​បាន​កើន​ទ្បើ​ង​ប្រមាណ​ជា​២០% កាលពី​ខែ​មុន​ធៀប​នឹង​ឆ្នាំទៅ ។ ក្នុង​នោះ​បណ្តា​និយោជក​ឱ្យ​ថ្លៃ​ឈ្នួល​ខ្ពស់​ជាងគេ គឺ​មក​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​អីុន​ធើ​រ​ណេ​ត ។

ទិន្នន័យ​ប្រាក់​ឈ្នួល​ជា​មធ្យម​ដែល​ផ្តល់​ឱ្យ​អ្នក​ទាំងនោះ គឺ​៤.៧៩៣​យន់ (៧៧៣,០៦​ដុល្លារ​) ក្នុង​មួយ​ខែ​ច្រើន​ជាង​ឆ្នាំទៅ​៨៤០​យន់ នេះ​បើ​តាម​ការ​លើក​ទ្បើ​ង​ពី​គេហទំព័រ​ខាងលើ​ក្នុង​ការ​ស្ទង់​មតិ​កាលពី​ខែមេសា ដែល​គ្របដណ្តប់​លើ​និស្សិត​សាកលវិទ្យាល័យ​ចំ​នួ​ណ​៥៨.៩៩៦​នាក់ ទើបបាន​បញ្ចប់​ការ​សិក្សា​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៤​កន្លង​មក ។

ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​ការ​ស្ទង់​មតិ​នោះ​ក៏​បាន​បញ្ជក់​ថា បណ្តា​ក្រុមហ៊ុន​ដែល​ផ្តល់​បៀវត្ស​ខ្ពស់​ជាង​មុន គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ជោគជ័យ​ក្នុង​ជំនួញ​ប្រសើរ​ជាង​ពេល​មុន ហើយ​អ្នក​ស្វែងរក​ការងារ​វ័យក្មេង​ក៏​ជា​អ្នក​ទាមទារ​ប្រាក់ខែ​ខ្ពស់​ផង​ដែរ ។

មួយវិញទៀត បណ្តា​ក្រុមហ៊ុន​អីុ​ន​ធើ​រ​ណេ​ត​និង​បច្ចេកវិទ្យា​ព័ត៌មាន គឺជា​សហគ្រាស​ដែល​និយម​ជួល​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​មក​ប្រកបការងារ​ច្រើន​បំផុត ៕