ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹត.​ក​ប៉ុនប៉ង​សម្លា.ប់​ដឹក​តាម​រថយន្ដ​មក​ប្លុង​ចោល

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​មាន​អាយុ ប្រហែល​៤០​បា្លយ​ឆ្នាំ ហើយ​ទំនងជា​ជនជាតិចិន ​ផង​ត្រូវ​បាន​ជន​ដៃដល់​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​រឹត​.​ក​ប៉ុនប៉ង​សំលាប់ រួច​ដឹក​យក ទៅ​ប្លុង​ចោល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ ក្នុងភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តែ​ស្ដ្រី​រង​គ្រោះ​ពុំ​បាន​ស្លា.ប់​ទេ ហើយ​ត្រូវបាន​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​នៅ​វេលា ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ឧសភា និង​នាំ​គ្នា​ទាក់ទង​ហៅ​រថយន្ដ​សា​មុ​យមក​ដឹក​យក​ទៅ​មន្ទីរពេទ្យ

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​មាន​អាយុ ប្រហែល​៤០​បា្លយ​ឆ្នាំ ហើយ​ទំនងជា​ជនជាតិចិន ​ផង​ត្រូវ​បាន​ជន​ដៃដល់​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​រឹត​.​ក​ប៉ុនប៉ង​សំលាប់ រួច​ដឹក​យក ទៅ​ប្លុង​ចោល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ ក្នុងភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តែ​ស្ដ្រី​រង​គ្រោះ​ពុំ​បាន​ស្លាប់​ទេ ហើយ​ត្រូវបាន​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​នៅ​វេលា ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ឧសភា និង​នាំ​គ្នា​ទាក់ទង​ហៅ​រថយន្ដ​សា​មុ​យមក​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី ធ្វើការ​សង្គ្រោះ​បន្ទាន់ ។ ទោះបីជា​យ៉ាងណា ស្ដ្រី​រូប​នោះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្ដសញ្ញាណនៅឡើយ​ទេ ។

ស្ដ្រី​រង​គ្រោះ​ដែល​ទំនងជា​ជនជាតិ​ចិន​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ខណៈ​ដែល​គាត់​ដេក សន្លប់​ផ្កាប់មុខ​នៅ​ក្នុង​ដី​ឡូត៍ ។ ស្ដ្រី​រូប​នោះមាន​ស្នាម​រឹត​.​ក ហើយ​ស្លឹកត្រចៀក​ទាំង​សងខាង​ក៏​មាន​ស្នាម​របួស​ដែរ​ដែល​គេ​សង្ស័យ​ថា ស្ដ្រី​រូប​នោះ​ត្រូវ​បាន​គេ​ទាញ​ផ្ដាច់​ទងត្រចៀក ដើម្បី​ប្លន់​យក​ក្រវិល ហើយ​អ្នក​ដែល​ធ្វើសកម្មភាព​នេះ​អាច​ជា​អ្នក​ស្គាល់គ្នា​ទៀត​ផង ពីព្រោះ​បាន​ប៉ុនប៉ង​សំលាប់​ដោយ​រឹត​.​ក រួចដឹក​តាម​រថយន្ដ​យក​ទៅ​ប្លុង​ចោល តែ​ជន​រងគ្រោះ​អាយុ​មិន​អស់​មិន​ស្លាប់ ។ ក្រៅពីស្នាម​រឹត​.​ក​ស្ដ្រី​រង​គ្រោះ​ក៏​បែកពពុះមាត់​ដែលគេ​សង្ស័យ​ថា មានការ​ដាក់​ថ្នាំ​សណ្ដំ​ផង​ដែរ​។

តាម​មន្ដ្រី​ប៉ូលិស​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ជា​ជំហាន​ដំបូង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣ និង​៣០​នាទី​រសៀល មាន​ក្មេង​ឃ្វាលគោ​បាន ធ្វើ​ដំណើរ​ឆ្លងកាត់​ដី​ឡូត៍​នោះ ហើយ​ក៏​ប្រទះ ឃើញ​ស្ដ្រី​រង​គ្រោះ​ដេក​ស្ដូកស្ដឹង​ផ្កាប់មុខ ទើបរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ ក្រោយមក​ក៏​មាន ការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ។ នៅ​ក្បែរកន្លែង​កើតហេតុ​មាន​ស្នាម​កង់​រថយន្ដ​ដែលសមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ស្ដ្រី​រូប​នោះ​ត្រូវបាន​គេ​រឹត​.​ក​សំលាប់ រួច​ដឹក​តាម​រថយន្ដ​យកទៅ​បោះចោល តែ​សំណាងល្អ​ស្ដ្រី​រង​គ្រោះ​ពុំស្លាប់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ។

ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាម​ៗ ស្ដ្រី​រូប​នោះ​និយាយ​ពុំ​កើត​ឡើយ គឺ​គិតតែ​ពីរើបំរះ ហើយ​មាន​អាការ​បែកពពុះមាត់ ។ ទាក់ទិន​នឹង​ហេតុការណ៍​នេះ​មាន​តែ​ស្ដ្រី​រងគ្រោះ​ដឹងខ្លួន​វិញ​ទេ ទើប​ដឹង​ថា​មាន​ហេតុការណ៍​បែប​ណា​នោះ ។ មន្ដ្រី​ប៉ូលិស​បាន​ធ្វើ ការ​ស្រាវជ្រាវ​ហើយ ។