ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ​i-Qlick ប្រារព្ធ​ខួប​៤​ឆ្នាំ​ នៅ​ក្នុង​ដំណើរ​ជោគជ័យ​អាជីវកម្ម​នៅ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន i-Qlick Marketing Co.,Ltd បាន​រៀបចំ​កម្មវិធី​ប្រារព្ធ​ខួប​៤​ឆ្នាំ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រកបដោយ​ភាព​ជោគជ័យ​នៅ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​គ្រប់​កម្រិត និង​ដៃគូ​អាជីវកម្ម​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​នៅ​ក្នុង​ឱកាស​

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន i-Qlick Marketing Co.,Ltd បាន​រៀបចំ​កម្មវិធី​ប្រារព្ធ​ខួប​៤​ឆ្នាំ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រកបដោយ​ភាព​ជោគជ័យ​នៅ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​គ្រប់​កម្រិត និង​ដៃគូ​អាជីវកម្ម​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​៤​ឆ្នាំ​របស់​ខ្លួន​នេះ​ក្រុមហ៊ុន​បាន​បង្កើត​នូវ​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ជូន​ទៅ​ដល់​ភ្ញៀវ​កិត្តិយស​ដែ​លា​បាន​ចូលរួម​ក្រៅពី​ការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​។

លោក អេ​ន​ឌី លី នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន i-Qlick​មាន​ប្រសាសន៍​ថា តាង​នាម​ឲ្យ​ក្រុមហ៊ុន​លោក​សូម​ថ្លែង​អំណ​អរគុណ​ទៅ​ដល់​អតិថិជន​និង​ដៃគូរ​ទាំងអស់​នៅ​កម្ពុជា​ដែល​តែង​គាំទ្រ​គ្រប់​ផលិត​របស់​ក្រុមហ៊ុន​តាំងពី​ដើម​រហូត​មក​ដល់​ពេល​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​បានជា​បន្តបន្ទាប់ ជាក់ស្តែង​ដូច​ជា​ការ​ប្រារព្ធ​ខួប​៤​ឆ្នាំ​នៃ​ការ​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​ដែរ​ផង​ដែរ​។

តំណាង​ក្រុមហ៊ុន​Canon​មក​ពី​សិង្ហ​បុរី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ពិតជា​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​គាំទ្រ​របស់​អតិថិជន​ទៅ​លើ​ផលិតផល​ម៉ាក​Canon ជា​ពិសេស​សូម​អរគុណ​ដល់​ដៃគូរ​ពាណិជ្ជកម្ម​របស់​យើង​គឺ ក្រុមហ៊ុន i-Qlick ធ្វើ​ឲ្យ​Canon មានដំណើរ​ការ​យ៉ាង​រលូន​នៅ​កម្ពុជា​។​ក្រុមហ៊ុន​Canon មាន​វត្ត​មាននៅ​លើ​ទីផ្សារ​អស់​រយៈ​ពេល​ជាង​៧០​ឆ្នាំ​មក​ហើយ​។

​នៅ​ក្នុង​ចាប់ផ្តើម​ដំបូង Canon គឺជា​ក្រុមហ៊ុន​តូច​មួយ តែ​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ឈានមុខ​គេ​នៅ​លើ​ពិភព​លោក ក្នុង​ការ​ផ្គត់ផ្គង់​កាមេរ៉ា Canon ម៉ាស៊ីន​ព្រី​ន និង​ម៉ាស៊ីនថតចម្លង​ផង​ដែរ​។​តំណាង​ក្រុមហ៊ុន​Canon ប្តេជ្ញា​ថា យើង​នឹង​ធ្វើ​ឲ្យ​ទីផ្សារ Canon នៅ​កម្ពុជា​កាន់តែ​មាន​ដំណើរ​​ទៅ​មុខ​ប្រកបដោយ​ភាព​រលូន​៕