ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Champagne កម្ពុជា ឈ្នះ​មេដាយមាស​១ និង​មេដាយ​ប្រាក់​២ ពី​ពានរង្វាន់ Communicator Awards លើក​ទី​២១​នៅ​សហរដ្ឋអាមេរិក

8 ឆ្នាំ មុន

ក្រុមហ៊ុន Champagne Communications ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នោះ ថ្មី​ៗ​នេះ​បាន​ឈ្នះ​ពានរង្វាន់​មេដាយមាស​ជា​លើក​ដំបូង

ក្រុមហ៊ុន Champagne Communications ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នោះ ថ្មី​ៗ​នេះ​បាន​ឈ្នះ​ពានរង្វាន់​មេដាយមាស​ជា​លើក​ដំបូង ក៏​ដូច​ជា​មេដាយ​ប្រាក់​ពីរ​បន្ថែម​ទៀត សម្រាប់​រង្វាន់​ច្នៃប្រឌិត​ល្អ​បំផុត​ប្រចាំឆ្នាំ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Communicator Awards ប្រចាំឆ្នាំ លើក​ទី​២១ នៅ​សហរដ្ឋអាមេរិក​។ ការ​ទទួលស្គាល់​ប្រកបដោយ​កិត្យានុភាព​នេះ រួម​មាន ពានរង្វាន់​ឆ្នើម​(​មាស​) សម្រាប់​ការ​ផ្សព្វផ្សាយ​អំពី​ការ​សន្សំ​ប្រាក់ «​តក់​ៗ​ពេញ​បំពង់​» របស់​ធនាគារ ABA ឆ្នាំ ២០១៤ ពានរង្វាន់​កិត្តិយស​(​ប្រាក់​) សម្រាប់​ការ​ផ្សព្វផ្សាយ​អំពី​កម្ចី​ប្រាក់ “Farm”  របស់​ធនាគារ ABA និង​ពានរង្វាន់​កិត្តិយស​(​ប្រាក់​)​មួយទៀត សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទូរទស្សន៍ “Alphabet” របស់​ផលិតផល​អំ​ពូ​ល​សូ​ឡា Total Awango ។

លោក អ៊ុ​ង ដា​និ​ត នាយក​គ្រប់គ្រង​ក្រុមហ៊ុន បានឱ្យ​ដឹង​ថា ជោគជ័យ​លើក​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ ដែល​បង្ហាញ​នូវ​កម្លាំង​ច​លករ ប្រកបដោយ​ឧត្តមភាព​របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដ៏​ថ្មី​សន្លាង​មួយ​នេះ ដ្បិត​ក្រុមហ៊ុន​ទើបតែ​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១២​។ លោក​បាន​បន្ថែម​ទៀត​ថា​៖ «​តាំងពី​ចាប់ផ្តើម​ដំបូង យើង​តែងតែ​នាំ​យក​នូវ​មោទនភាព ប្រកបដោយ​កិត្យានុភាព​ដ៏​ធំធេង មក​បំពេញ​មហិច្ឆតា​របស់​ក្រុមការងារ​ដើម្បី​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី ខុស​ប្លែក​ពី​គេ មាន​លក្ខណៈ​ជាតិ និង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​។ ការ​ទទួលស្គាល់​ពី​ពានរង្វាន់​ទំនាក់ទំនង​ល្អ​បំផុត​ប្រចាំឆ្នាំ ក៏​ដូច​ជា​ការ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ល្អ​បំផុត​ប្រចាំឆ្នាំ របស់​ទីភ្នាក់ងារ Campaign Asia-Pacific ជា​សក្ខីភាព​បញ្ជាក់​ថា យើង​គឺជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដ៏​មាន​ឥទ្ធិពល​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដទៃ​ទៀត ដែល​ក្រុមហ៊ុន​អតិថិជន​នានា​មិន​គួរ​មើល​រំលង​»​។

ពានរង្វាន់​ទំនាក់ទំនង​ល្អ​បំផុត​ប្រចាំឆ្នាំ (The Communicator Awards) គឺជា​កម្មវិធី​ប្រគល់​ពានរង្វាន់​អន្តរជាតិ​ដ៏​ឈានមុខ​គេ​មួយ ដែល​ទទួលស្គាល់​នូវ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​។ ពានរង្វាន់​នេះ ផ្តោត​សំខាន់​លើ​កិត្យានុភាព និង​ឧត្តមភាព​ការងារ ដែល​ពោរពេញ​ដោយ​ការ​ច្នៃប្រឌិត​ខ្ពស់ និង​ភាព​ប៉ិន​ប្រសប់​ក្នុង​វិជ្ជាជីវៈ ដែល​មាន​ឥទ្ធិពល​យូរអង្វែង ហើយ​ផ្តល់​នូវ​ឱកាស​ឈ្នះ​ស្មើ​ៗ​គ្នា ដល់​ក្រុមហ៊ុន​ចូលរួម​ទាំងអស់ ដោយ​មិន​គិត​ពី​វិសាលភាព​របស់​ក្រុមហ៊ុន និង​ថវិកា​របស់​គម្រោង​នីមួយ​ៗ​។ ពានរង្វាន់​ទំនាក់ទំនង​នេះ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​ទទួល​បានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន និង​ទីភ្នាក់ងារ​នានា​ទូ​ទាំង​ពិភពលោក​ទាំង​តូច​ទាំង​ធំ ជាង​៦០០០​ក្រុមហ៊ុន ដែល​ធ្វើ​ឱ្យ​ពានរង្វាន់​នេះ ក្លាយជា​ពានរង្វាន់​ដ៏​ធំ​បំផុត​មួយ នៅ​ក្នុង​ពិភពលោក​។ សូម​បញ្ជាក់​ថា ក្រុមហ៊ុន Champagne បាន​ទទួល​ពានរង្វាន់​មាស​នេះ ក្នុង​ចំណោម ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំ​ៗ​ដទៃ​ទៀត មក​ពី សហរដ្ឋអាមេរិក អង់គ្លេស និង​អា​ល្លឺ​ម៉​ង់​។

លោក អ៊ុ​ង ដា​និ​ត បានឱ្យ​ដឹង​ទៀត​ថា​៖ «​សម្រាប់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ដ៏​តូច​មួយ​នេះ ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំ​ៗ​មក​ពី​ទីក្រុង​ញូ​វ​យ៉​ក ទីក្រុង​ឡុ​ង​ដ៍ និង​ទីក្រុង Hamburg គឺជា​មហា​កិត្តិយស​ដ៏​អស្ចារ្យ និង​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ការងារ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត របស់​យើង បាន​លេចមុខ​មាត់​នៅ​ទីនោះ ជាមួយ​ការ​បង្កើត​ថ្មី​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ពិភពលោក​»​។

ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ ២០១២ ក្រុមហ៊ុន Champagne បាន​រីក​ចម្រើន​នៅ​ក្រោម​លក្ខខណ្ឌ​របស់​អតិថិជន និង​បុគ្គលិក ដែល​បាន​អភិវឌ្ឍ និង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។ ជា​ការ​កត់សម្គាល់ ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យាការងារ​រយៈពេល​មួយ​ឆ្នាំ ជាមួយ​ក្រុមហ៊ុនស្រា​បៀរ Ganzberg ។ ចំណែក​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ការងារ​និង​សហប្រតិបត្តិការ​យូរអង្វែង​ជាមួយ​គ្នា មាន​ដូច​ជា​៖ ធនាគារ ហុង លី​អុង ក្រុមហ៊ុន Huawei មន្ទីរពេទ្យ​បំរុង​រ៉ាត់  ក្រុមហ៊ុន​តូ​យ៉ូ​តា ក្រុមហ៊ុន DKSH និង​ក្រុមហ៊ុន Abbott ជាដើម​៕​