ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​ជន​ផ្តល់​អំណោយ​ដល់​លោក​ប៊ុន ចាន់​ថន ដែល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​​ ៖ ក្រោយ​ពេល​ទទួល​ព័ត៌​មាន​តាម​រយៈ​កោះ​សន្តិ​ភាព​ សប្បុរស​ជន​ជា​បន្ត​​បន្ទាប់​​ផ្តល់​អំណោយ​ដល់​តារា​ចំរៀង​ជើង​ចាស់ លោក​ប៊ុន ចាន់​ថន ដែល​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​​ និង​កំពុង​សំរាក​ព្យា​បាល​នៅ​ប្រទេស​វៀត​ណាម។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា សហ​ការី​កាសែត​កោះ​សន្តិ​ភាព​បាន​នាំ​យក​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ ដែល​ជា​អំណោយ​ពី​សប្បុ​រស​​ជន​ឈ្មោះ​តែ​ សុខ​ឡុង ទៅ​ជូន​ដល់​ភរិយា​របស់​លោក​ប៊ុន​ ចាន់​ថន គឺ​អ្នក​ស្រី​ប៉ិច អៀង នៅ​ឯ​គេ​ហដ្ឋាន

រាជធានី​ភ្នំពេញ​​​ ៖ ក្រោយ​ពេល​ទទួល​ព័ត៌​មាន​តាម​រយៈ​កោះ​សន្តិ​ភាព​ សប្បុរស​ជន​ជា​បន្ត​​បន្ទាប់​​ផ្តល់​អំណោយ​ដល់​តារា​ចំរៀង​ជើង​ចាស់ លោក​ប៊ុន ចាន់​ថន ដែល​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​​ និង​កំពុង​សំរាក​ព្យា​បាល​នៅ​ប្រទេស​វៀត​ណាម។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា សហ​ការី​កាសែត​កោះ​សន្តិ​ភាព​បាន​នាំ​យក​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ ដែល​ជា​អំណោយ​ពី​សប្បុ​រស​​ជន​ឈ្មោះ​តែ​ សុខ​ឡុង ទៅ​ជូន​ដល់​ភរិយា​របស់​លោក​ប៊ុន​ ចាន់​ថន គឺ​អ្នក​ស្រី​ប៉ិច អៀង នៅ​ឯ​គេ​ហដ្ឋាន​ក្នុង​សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ​។

អ្នក​ស្រី​ប៉ិច​ អៀង មាន​ក្តី​រំភើប​រីក​រាយ​ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​តែ​ សុខ​ឡុង ដែល​ផ្តល់ថវិកា​ដល់​ស្វា​មី​របស់​អ្នក​ស្រី​ដែល​កំពុង​មាន​ជំងឺ​ជា​ទំងន់​ និង​សំរាក​ព្យា​បាល​នៅ​ប្រទេស​វៀត​ណាម​។ អ្នក​ស្រី​និយាយ​ថា​ អំណោយ​ដ៏​សប្បុរស​នេះ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​មិន​អាច​បំភ្លេច​បាន​ឡើយ ហើយ​បួង​សួង​ដល់​ទេវតា​​ និង​វត្ថុ​សក្តិ​សិទ្ធិក្នុង​លោក​តាម​ជួយ​បី​បាច់​ថែ​រក្សា​លោក​តែ​ សុខ​ឡុង ព្រម​ទាំង​ក្រុម​គ្រួសារ​ជួប​ប្រទះ​តែ​សេចក្តី​សុខ​ចំរើន​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​។

អ្នក​​ស្រី​បញ្ជាក់​អំពី​ស្ថាន​ភាព​ជំងឺ​របស់​លោក​ប៊ុន ចាន់​ថន ថា​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ​ ហើយ​ក្រុម​គ្រូ​ពេទ្យ​កំពុង​តែយក​ចិត្ត​ទុក​ដាក់​តាម​ដាន​ និង​ព្យា​បាល​។ អ្នក​​ស្រី​អំពាវ​នាវ​ដល់​សប្បុរស​ជន​ឱ្យ​ជួយ​ទាំង​ស្មារតី​ និង​ថវិកា​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ផង​ ព្រោះ​បើ​តាម​ស្ថាន​ភាព​ជំងឺ​របស់​លោក​ប៊ុន ចាន់​ថន​ គឺ​ធ្ងន់​ធ្ងរ​ណាស់​ និង​មិន​អាច​ព្យា​បាល​ក្នុង​រយៈ​ពេល​ខ្លី​បាន​ទេ​។ លោក​ប៊ុន​ ចាន់​ថន គឺ​ជាតារា​ចំរៀង​​មាន​ឈ្មោះ​ល្បី​បំផុត​តាំង​ពី​ទសវត្សទី​៨០​មក​។ បទ​ចំរៀង​ប្រជា​ប្រិយ​របស់​លោក​មាន​ដូច​ជា​បទ​អានី​ដួង​ចិត្ត​, កុំស្រលាញ់​ស្រី​ក្នុង​វ័យ​សិក្សា​, ចំរៀង​ទឹក​ភ្នែក, តាកែវ​ប្រវតិ្ត​ស្នេហ៍​ខ្ញុំ​ និង​បទ​សុក្រឹត​ស្នេហា​ជា​ដើម​។ ខ្សែ​ភាព​យន្ត-​វី​ដេអូ​ខ្មែរ​កាលពី​អំឡុង​ទស​វត្ស​ទី​៨០​ និង​៩០ ភាគ​ច្រើន​បញ្ចូល​​បទ​ចំរៀងរបស់​លោក ប៊ុន ចាន់​ថន។

ជា​ការ​ពិត​ណាស់​កាល​ពី​ជំនាន់​នោះ លោក​ជា​អ្នក​ចំរៀង​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ។ បច្ចុប្បន្ន​ក្នុង​វ័យ​ចំណាស់​ លោក​ប៊ុន ចាន់​ថន មិន​មាន​បទ​ចំរៀង​ថ្មីៗ​សំរាប់បំរើ​អារម្មណ៍​​ប្រិយមិត្ត​អ្នក​និយម​គាំ​ទ្រ​លោក​ទៀត​ទេ​ ទោះ​បី​សំលេង​របស់​លោក​​នៅ​តែ​ពី​រោះ​​ក្រអួន​ក៏​ដោយ​។ គេ​បាន​ត្រឹម​តែ​ឃើញ​​មុខ​លោក​ និង​ផ្ចង់​ស្តាប់​សំលេង​របស់​លោក​ម្តង​ម្កាល​ប៉ុណ្ណោះ​នៅ​ក្នុង​កម្ម​វិធី​​ប្រគំ​តន្ត្រី​​របស់​ស្ថានីយ​ទូរ​ទស្សន៍​នានា​។ លោក​សំ សុភា រស់​នៅ​រាជ​ធានី​ភ្នំពេញ​ជា​អ្នក​និយម​ស្តាប់​ចំរៀង​របស់​លោក​ប៊ុន ចាន់ថន បាន​ជូន​ពរ​លោក​ឱ្យ​ឆាប់​ជា​សះ​ស្បើយ​ដើម្បី​មក​បំរើ​វិស័យ​សិល្បៈ​វិញ​៕