ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ប្រឆាំង​​គ្រឿងញៀ.ន​បើក​កិច្ចប្រជុំ​វាយតម្លៃ​សភាពការណ៍ និង​បូក​​​​​​​សរុប​លទ្ធផល​រយៈពេល​៩​ខែ ឆ្នាំ នេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ…

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​រៀបចំ​កិច្ចប្រជុំ​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់ រយះ​ពេល​៩​ខែ និង​លើក​ទិស​ដៅ​បន្ត ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនសមាសភាព​អញ្ជើញ​ចូលរួម​លោក​នាយករង​មន្ទីរ លោកនាយ​ការិយាល័យ និង​លោកនាយ​រងការិយាល័យ សរុប ៩២​នាក់ (​ស្រី ២​នាក់​) ។

ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឡើង​រាយការណ៍ លទ្ធផល​កិច្ច​ប្រតិបត្តិការ រយៈពេល​០៩​ខែ នៃ​ឆ្នាំ​២០២០​នេះ របស់​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ១.៣៣៣/១.៣១១​ករណី កើន​២២​ករណី ស្មើ ១,៦៥% ឃាត់ខ្លួន​២២០០/២១១២​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៤០០,៤៩/៤៣,១៣​គ​.​ក្រ រួម​នឹង​មធ្យោបាយ សម្ភារ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ក្នុង​នោះ ៖

-​ករណី​ជួញដូរ ៧៥៩/៦៣៦​ករណី កើន ១២៣​ករណី ស្មើ​១៦% ឃាត់ខ្លួន​១១៣៦/៩៤១​នាក់ កើន ១៩៥​នាក់ ស្មើរ ១៧,១៦%​។
-​ករណី​សំយោគ​-​កែ​ច្នៃ​៣/១​ករណី ឃាត់ខ្លួន ៧​នាក់​/០
-​ករណី​ប្រើប្រាស់ ៥៧១/៦៧៤​ករណី ឃាត់ខ្លួន ១០៥៧/១១៧១​នាក់​។

ដោយឡែក​រយៈពេល ០២​ស​ប្ដា​ហ៍​ដើមខែ​តុលា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​ករណី​ធំ​ៗ បាន​ចំនួន៥​ករណី ឃាត់ខ្លួន១៣​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ទម្ងន់ ២.១១៣,៣៦​គីឡូក្រាម​ (​ក្នុង​នោះ​សារធាតុ​ញៀន​ប្រភេទ​ការ​ទី​ណូ​ន​ទម្ងន់ ១.៩០០​​គីឡូក្រាម​​) ។

អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ប្រធាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ រួម​ជាមួយ ​លោក​នាយ​ឧត្តមសេនីយ៍ កែ កឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គួប​ផ្សំ​ការ​ដក​ចេញ​នូវ​វិធានការ​គន្លឹះ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កម្លាំង​អនុវត្ត​ច្បាប់​បាន​បើក​កិច្ច​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​យ៉ាង​សកម្ម​ផុសផុល និង​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ករណី​ធំ​ៗ ៣០​ករណី (​ទីតាំង​កែ​ច្នៃ៣​កន្លែង​) ត្រូវ​បាន​បង្ក្រាប​ដោយ​ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​ប្រមាណ​ជាង២​តោន ព្រមទាំង​ចាប់​មេ​ក្លោ​ង​ចំនួន ១១​នាក់ និង​ខ្សែរយៈ​បណ្ដាញ​ចំនួន​៤៧​នាក់​។

តាម​រយៈ​ការ​អនុវត្ត​វិធាន​រដ្ឋបាល​និង​វិធាន​ច្បាប់ ក្នុង​កិច្ច​បើក​ប្រតិបត្តិការ​បង្ក្រាប​តាម​ទីតាំង​សប្បាយដ្ឋាន បាន​ជះ​ឥ​ទ្ធ​ពល​ដល់ ទីផ្សារ​ជួញដូរ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​។

ជាក់ស្ដែង​ផ្អែក​តាម​លទ្ធផល​បង្ក្រាប​ពិនិត្យ​ឃើញ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន មានការ​ថយ​ចុះ​៣,២៨%​ធៀប​និង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៩​។

ការ​ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ជាតិ​-​អន្តរជាតិ រួម​ទាំង​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ក្នុង​ការ​ផ្លាស់​ប្ដូរ​និង​ផ្ដល់​ព័ត៌មាន​ទាន់​ពេលវេលា គួប​ផ្សំ​សមត្ថភាព​បទ​បិ​សោ​ធ​ទ៍​របស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​ឧបករណ៍​បច្ចេកទេស​ផង​នោះ បាន​ធ្វើ​ឲ្យ​កិច្ច​ប្រតិបត្តិការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​កាន់តែ​មាន​ប្រសិទ្ធភាព​។ ជាក់ស្ដែង​ករណី​លួច​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​កម្ពុជា ១៦​ករណី​ធំ​ៗ ទៅ​ប្រទេស​ទី​៣ ត្រូវ​បាន​បង្ក្រាប ក្នុង​នោះ តាម​ផ្លូវគោក៧​ករណី តាម​ផ្លូវអាកាស៣​ករណី តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ចំនួន ០៥​ករណី និង​ផ្លូវទឹក​ចំនួន ០១​ករណី ដែល​មាន​បរិមាណ​សារធាតុ​ញៀន​សរុប​ប្រមាណ ២៩៣,៤២​​គីឡូក្រាម​ ៕

ក្នុង​កិច្ចប្រជុំ​នេះ ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​លើក​ឡើង​ថា «​នេះ​ជា​លទ្ធផល និង​ជា​គុណសម្បត្តិ​របស់​កងកម្លាំង​យើង ក្នុង​កិច្ច​ប្រតិបត្តិការ​កន្លង​មក​គឺ​យើង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ដែល​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស​យើង​ចាប់​បាន​គ្រឿងញៀន និង​សារធាតុ​ផ្សំ​ជិត ៣​តោន​កាលពី​ពេល​ថ្មី​ៗ​នេះ ។ ប៉ុន្តែ​យើង​ក៏​នៅ​មាន​ចំណុច​ខ្វះខាត ចន្លោះ​ប្រហោង​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ជំនាញ បច្ចេកទេស​ផង​ដែរ ដែល​ត្រូវ​ទាមទារ​ឲ្យ​កម្លាំង​យើង​ខិតខំ​ពង្រឹងសមត្ថភាព​បន្ថែម​ទៀត ។

មុន​នឹក​បិទ​កិច្ចប្រជុំ​នេះ ​លោក​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​ដាក់​ទិស​ដៅ​បន្ត​ចំនួន​៦​ចំណុច ដល់​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ទាំងអស់ ដើម្បី​បន្ត​ជំរុញ​ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជ​រដ្ឋ​ភិ​បាល ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។

នៅ​ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​រយៈពេល​៩​ខែ (​ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០) នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​គូសបញ្ជាក់​ថា ទិស​ដៅ​ទាំង​៦​ចំណុច​នោះ​រួម​មាន ៖

១-​បន្ត​ជំរុញ​ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព
២-​បន្ត​ជំរុញ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បណ្តា​ករណី​ធំ​ៗ ដែល​នៅ​សេសសល់ ដើម្បី​បង្ក្រាប​ឲ្យ​ដល់​ប្ញ​ស​គល់

៣-​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​សម្អាត​ប្រាក់ ដែល​ជា​ផល​នៃ​បទល្មើស​គ្រឿងញៀន
៤-​បន្ត​ជំរុញ​អនុវត្ត​វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​នាំ​ចូល ការ​លួចលាក់​កែ​ច្នៃ និង​ការ​ជួញដូរ​ប្រើប្រាស់​នៅ​តាម​គោលដៅ​សប្បាយដ្ឋាន ដោយ​ត្រូវ​ពង្រឹង​ការ​តាមដាន​គ្រប់គ្រង​ត្រួតពិនិត្យ​សកម្មភាព​នៅ​តាម​បន្ទាត់​ព្រំដែន ព្រមទាំង​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​យ៉ាង​តឹង​រឹង​បំផុត ដោយ​អនុវត្ត​តាម​ស្មារតី​នៃ​ពាក្យស្លោក​របស់ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ «៣​កុំ ១​រាយការណ៍​»​។

៥-​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន ជាមួយ​ដៃគូ​សហប្រតិបត្តិការ​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ដោយ​ខិតខំ​កសាង និង​ពង្រឹង​យន្តការ​ទំនាក់ទំនង​ឲ្យ​បាន​ច្បាស់លាស់ ។

៦-​ពង្រឹងសមត្ថភាព​មន្ត្រី នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) និង​លើកកម្ពស់​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ តាម​រយៈ​ការ​បណ្តុះបណ្តាល​សមត្ថភាព​ជំនាញ​និង​ច្បាប់​។ ទន្ទឹម​នោះ បង្កើន​ការ​គាំទ្រ​លើកទឹកចិត្ត និង​ពង្រឹង​វិន័យ សីលធម៌ មនសិការ​វិជ្ជាជីវៈ​ដល់​កងកម្លាំង​។

ក្នុង​ឱកាស​នោះ ​លោក​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាល​ជាតិ ក៏​បាន​នាំ​យក​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ថ្លែងអំណរគុណ​ពី​សំណាក់ ​លោក​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ អំពី​ការ​ចូលរួម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​វី​ដ​១៩ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ថ្វី​ត្បិត​តែ​កម្ពុជា​យើង​ការ​ថែរក្សា ការ​ប្រយុទ្ធ​ប្រឆាំង​មាន​លទ្ធផល​ល្អ តែ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ត្រូវ​រក្សា​គម្លាត ពាក់​ម៉ាស់ បាញ់​អាល់កុល ឬ​ជែ​ល ជា​ប្រចាំ ជា​ពិសេស​ត្រូវ​ណែនាំ​អប់រំ​ដល់​បងប្អូន​ក្រុម​គ្រួសារ​ឲ្យ​បាន​យល់​ដឹង​ពី​វិធី​ការពារ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ