ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​បន្លែ​ក្នុង​ក្រុង​បាងកក​ឡើងថ្លៃ​5​បាត

8 ឆ្នាំ មុន

បាងកក ៖ តាម​ការ​ឲ្យ​ដឹង​ពី​អាជីវករ​ក្នុង​ផ្សារ​Yingcharoen ក្រុង​បាងកក​និយាយ​ថា​ផលិតផល​កសិកម្ម​បាន​ឡើងថ្លៃ​ជា​មធ្យម​៥​បាត​(០,១៤​ដុល្លារ​) ។

ក្នុង​នោះ​តម្លៃ​ស្ពៃក្តោប​៣០​បាត​(០,៨៩​ដុល្លារ​)

បាងកក ៖ តាម​ការ​ឲ្យ​ដឹង​ពី​អាជីវករ​ក្នុង​ផ្សារ​Yingcharoen ក្រុង​បាងកក​និយាយ​ថា​ផលិតផល​កសិកម្ម​បាន​ឡើងថ្លៃ​ជា​មធ្យម​៥​បាត​(០,១៤​ដុល្លារ​) ។

ក្នុង​នោះ​តម្លៃ​ស្ពៃក្តោប​៣០​បាត​(០,៨៩​ដុល្លារ​)​ក្នុង​មួយ​គីឡូក្រាម ស្ពៃ​ចម្រុះ​២៥​បាត​(០,៧៤​ដុល្លារ​) ក្នុង​១​គីឡូក្រាម ខ្ទឹមបារាំង​១០០​បាត​(២,៩​ដុល្លារ​) ក្នុង​១​គីឡូក្រាម ជី​វ៉ាន់ស៊ុយ​៥៥​បាត​(១,៦៣​ដុល្លារ​) ។ ក្រូចឆ្មារ​ខ្នាត​កណ្តាល​៨​បាត​(០,២៣​ដុល្លារ​)​មួយ​ផ្លែ​។ លើស​ពី​នេះ​សាច់​ជ្រូក​១៣០-១៣៥​បាត​(៣,៨៦-៤​ដុល្លារ​)​ក្នុង​មួយ​គីឡូក្រាម ខណៈ​មាន់​មូល​៧០​បាត​(២,០៧​ដុល្លារ​)​ក្នុង​១​ក្បាល ។ ស៊ុត​មួយ​សម្រាប់​៣០-៤២​បាត​(០,៨៩-១,២៤​ដុល្លារ​) ។

អាជីវករ​ម្នាក់​នៅ​ផ្សារ​ខាងលើ​បាន​លើក​ឡើង​ថា ការ​ឡើងថ្លៃ​នេះ​ផ្អែក​តាម​ស្ថានភាព​នៃ​គ្រោះ​រីងស្ងួត​កាលពី​សបា្ត​ហ៍​មុន​ដែល​បណ្តាល​ឲ្យ​ចំណីអាហារ​ឆាប់​ខូច​លឿន​ជាង​សព្វមួយដង​ហើយ​ក៏​មានការ​បន្ថយ​ការ​ផ្គត់ផ្គង់​លើ​ទីផ្សារ ។​ជា​ការ​កត់សម្គាល់​ឃើញ​ថា តម្លៃ​ក្រូច​បាន​ឡើង​១២០-១៣០​បាត​(៣,៥៦-៣,៨៦​ដុល្លារ​)/​គីឡូក្រាម ខណៈ​ទំនិញ​ដទៃ​លក់​តាម​តម្លៃ​ដែល​បាន​ណែនាំ​ដោយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង ៕