ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​ចំនុច​មួយ​​នេះ​! ទើប​ធ្វើ​អោយ តារា​ប្រុស រតនៈ វិសិដ្ឋ បង្ហាញ​អារម្មណ៍​ខកចិត្ត​នៅ​ក្នុង​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង និង ចម្រៀង​ប្រុស រតនៈ វិសិដ្ឋ ដែល​មាន​ប្រជាប្រិយភាព និង​បាន​ឈរជើង​នៅ​ក្នុង​សិល្បៈ​អស់​ប្រមាណ​ជាង​ជិត ១០ឆ្នាំ​មក​ហើយនោះ…

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង និង ចម្រៀង​ប្រុស រតនៈ វិសិដ្ឋ ដែល​មាន​ប្រជាប្រិយភាព និង​បាន​ឈរជើង​នៅ​ក្នុង​សិល្បៈ​អស់​ប្រមាណ​ជាង​ជិត ១០ឆ្នាំ​មក​ហើយនោះ បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​មួយ​ចំនួន​នៅ​ក្នុង​សិល្បៈ ក្រោយ​ពី​មានការ​យល់​ខុស​នៅ​ក្នុង​វិស័យ​មួយ​នេះ​។

ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ លោក រតនៈ វិសិដ្ឋ ស្រាប់តែ​ទើប​បង្ហាញ​អារ​ម្ម​ណ៌​របស់​ខ្លួន តាម​រយៈ​បណ្តាញ​សង្គម ទៅ​លើ​វិស័យ​សិល្បៈ​នា​ពេល​បច្ចុប្បន្ន មាន​តែ​មនុស្ស​ចាប់​ដាក់​អោយ​តែ​ល្បី ដោយ​មិន​បាន​យល់​ពី​ច្បាស់​ពី​ទេព​ព្យ​កោសល្យ និង​សមត្ត​ភាព​។

តារា​ប្រុស​រូប​នេះ​បាន​លើក​ឡើង​ថា « សិល្បៈ​ប្រទេស​ខ្ញុំ យ៉ាងម៉េច​ក៏​មាន​ដែរ ចាប់​ដាក់​ៗ មិនដឹង​មកពីណា​ពី​ណី​ទេ ចឹ​ង​បាន​ធ្វើ​កម្មវិធី​អី​ធំ១ មិន​មាន​អ្នកគាំទ្រ បើ​គេ​មិន​គាំទ្រ ថា​ខ្មែរ​មិន​ជួយ​ខ្មែរ ។ ហ៊ី ! អ្នកមាន​ជំនាញ​ពិត និងទេ​ព្យ​កោសល្យ​ច្បាស់ គឺ ត្រូវ​ដេក​ផ្ទះ ! សុំ​ទោស​បើ​ខ្ញុំ​និយាយ​ខុស »​។

យ៉ាងណាមិញ នេះ​ជា​លើក​ទី​១​ហើយ ដែល​តារា​ប្រុស​ស្រស់​សង្ហា​រលោក រតនៈ វិសិដ្ឋ ពាក្យ​ពោល​នៅ​ក្នុង​ចិត្ត​បែប​ក្នុង​នាម​ជា សិល្បករ​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្ប​យូរ​ក្រែល និង​មហាជន​អ្នកគាំទ្រ​បាន​ចាត់​ទុក​ថា​លោក ជា​សិល្បករ​មួយ​រូប ដែល​មាន​ទេព​កោសល្យ និង សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​អាជីព​នេះ​ ៕

កែសម្រួលដោយ