ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ថ្មគោល​បង្ហាញ​​​គ្រោះ​មហន្ត​រាយ​​ធ្ងន់ធ្ងរ​ «​ផ្លូវ ថ្នល់​ និង​​ស្រូវ​​»

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ របាយ​ការ​ណ៍​ស្ដី​ពី​គ្រោះ​មហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​ជិត​​២​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ របស់​រដ្ឋបាល​ស្រុក​ថ្មគោល បាន​បង្ហាញ​ពី​វិនាសកម្ម​​ធ្ងន់ធ្ងរ​ស្ទើរ​គ្រប់​បែប​យ៉ាង ​។ ជា​ពិសេស ​«​ផ្លូវ ថ្នល់ ​និង​ដំណាំ​កសិកម្ម​» ខណៈ​ជិត​១​ម៉ឺន​ខ្នង​…

ខេត្តបាត់ដំបង​៖ របាយ​ការ​ណ៍​ស្ដី​ពី​គ្រោះ​មហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​ជិត​​២​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ របស់​រដ្ឋបាល​ស្រុក​ថ្មគោល បាន​បង្ហាញ​ពី​វិនាសកម្ម​​ធ្ងន់ធ្ងរ​ស្ទើរ​គ្រប់​បែប​យ៉ាង ​។ ជា​ពិសេស ​«​ផ្លូវ ថ្នល់ ​និង​ដំណាំ​កសិកម្ម​» ខណៈ​ជិត​១​ម៉ឺន​ខ្នង​ បាន​រង​ផល​ប៉ះ​ពាល់ ហើយ​រហូត​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​ជម្លៀស​​ចេញ​ទៅ​កាន់​ទី​ទួល​​សុ​វត្តិភាព​មួយ​ចំនួន នៅ​មិន​ទាន់​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​នៅឡើយ​ទេ ព្រោះ​ទឹក​នៅ​តែ​លិចលង់​លំនៅ​ឋាន​ពួក​គាត់​នៅឡើយ ​។

របាយ​ការ​ណ៍​ស្ដី​ពី​ភាព​មហន្តរាយ ដោយសារ​គ្រោះ​ទឹកជំនន់​របស់​រដ្ឋបាល​ស្រុក​ថ្ម​គោល ដែល​កោះសន្តិភាព​ទ​ទួល​បាន​ កាលពី​ថ្ងៃ​ទី​២២ តុលា ពី​លោក​អធិការ​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹង​ថា ឃុំ​ទាំង​១០​នៅ​ក្នុង​រដ្ឋបាល​ស្រុក​ថ្មគោល គឺគ្មាន​ឃុំ​មួយ​ណា​ដែល​បាន​រួច​ផុត​គ្រោះ​ទឹកជំនន់​ដែល​ទើប​ថមថយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ឡើយ​។ របាយ​ការ​ណ៍​ការ​រដ្ឋបាល​ស្រុក​ថ្មគោល បាន​គិត​ត្រឹម​ថ្ងៃ​ទី​២០ តុលា ដែល​ជំនន់​ទឹក​ភ្លៀង​បាន​ផុតរលត់​ទៅ ក្រោយ​ពី​ជោរជន់​អស់​រយៈពេល​ជិត​០២​ស​ប្ដា​ហ៍ គឺ បាន​បន្សល់​ទុក​នៅ​ស្លាកស្នាម​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​«​ផ្លូវថ្នល់​និង​ដំណាំ​កសិកម្ម​»​តែ​
ម្ដង​។

បើ​យោង​របាយ​ការ​ណ៍​​នេះបាន​បង្ហាញ​ថា ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅ​ឋាន​របស់​ប្រជា​ពលរ​ដ្នៅ​ក្នុងស្រុក​ថ្មគោលទាំងមូល​​​ប្រមាណ​៩,៣២០​ខ្នង តែ​បាន​ជម្លៀស​ពលរដ្ឋ​ចំនួន​២,២៦៧​គ្រួសារ​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព ប៉ះពាល់​សាលារៀន​ចំនួន​២៦​ខ្នង ប៉ះពាល់​វត្ត​អា​រ៉ា​ម​ចំនួន​០៧​វត្ត ស្ពាន​ចំនួន​០២ តែ​ស្ពាន​០១​កន្លែង​បាន​ខូចខាត ប៉ះពាល់​ផ្លូវថ្នល់​ប្រវែង ៣៤៧,១១៥​ម៉ ក្នុង​នោះ​ខូចខាត​អស់​ប្រវែង​១៦៤,៦៩៣​ម៉ ខូចខាត​ដំណាំ​ស្រូវ​អស់​ប្រមាណ ៣២,២២១,៣៧​ហិច​តា និង ដំណាំ​ផ្សេង​ៗ​នៅ​ចំការ​អស់​ប្រមាណ ៨៩​ហិក​តា​។

ប៉ុន្តែ​ជាមួយនឹង​មហន្តរាយ​ផ្លូវថ្នល់ និងដំណាំ​កសិកម្ម​ធ្ងន់ធ្ងរ​នេះ ក៏​មាន​ប្រជាពលរដ្ឋ​លង់ទឹក​ចំនួន​០៧​នាក់ ក្នុង​នោះ​ មាន​០៣​នាក់​បាន​ស្លាប់ ខណៈ​មាន​ពលរដ្ឋ​ចំនួន​០២​នាក់​ទៀត​ត្រូវ​សត្វ​ពស់​ចឹក តែ​មិន​ស្លាប់​ដោយសារ​បញ្ជូន​ទៅ​កាន់​កាន់​មន្ទីរពេទ្យ​ទាល់​ពេល​។ អធិការ​នគរបាល​ស្រុក​ថ្មគោល លោក ផង់ សុភាព បាន​ប្រាប់​កោះសន្តិភាព​ថា ក្នុង​ចំណោម​ឃុំ​ទាំង​១០ នៅ​ក្នុងស្រុក​ថ្មគោល គេ​ឃើញ​ឃុំ​អូរ​តា​គី ហាក់​ទ​ទូល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ធ្ងន់ធ្ងរ​ជាងគេ ជា​ពិសេស​ដំណាំ​កសិកម្ម​តែ​ម្ដង​។

លោក​ផង់ សុភាព បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ទឹកបាន​ស្រក​ចុះ​ច្រើន ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ជា​បណ្ដើរ​ៗ តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​អូរ​តា​គី បាន​និង​កំពុង​រស់នៅ​ក្នុង​ជំរុំ​ប្រក់​តង់​កៅស៊ូ​យ៉ាង​រកេតរកូត​នៅ​លើ​ផ្លូវជាតិ​លេខ​៥នៅឡើយ​ទេ​ ។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ អាជ្ញាធរ និង សាខា​កាកបាទក្រហម រួម​ទាំង​សប្បុរសជន​នានា​ផង បាន​និង​កំពុង​បន្ត​ចុះ​ផ្ដល់​អំណោយ​សង្គ្រោះ​បន្ទាន់​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ ជា​បន្តបន្ទាប់​ស្ទើរ​រាល់ថ្ងៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ