ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គ្រោង​ស្នើ​ដាក់​ប្រភព​ឧស្សាហកម្ម​សម័យ​សង្គ្រាមលោក​ជា​បេតិកភណ្ឌ​ពិភពលោក

8 ឆ្នាំ មុន

រដ្ឋាភិបាល​ជប៉ុន​មាន​គម្រោង​ស្នើ​ដាក់​ប្រភព​ឧស្សាហកម្ម​ក្នុង​សម័យ​សង្គ្រាមលោក​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ តែ​មានការ​តវ៉ា​ពី​ប្រទេស​ជិតខាង​ដែល​ពលរដ្ឋ​ខ្លួន

រដ្ឋាភិបាល​ជប៉ុន​មាន​គម្រោង​ស្នើ​ដាក់​ប្រភព​ឧស្សាហកម្ម​ក្នុង​សម័យ​សង្គ្រាមលោក​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ តែ​មានការ​តវ៉ា​ពី​ប្រទេស​ជិតខាង​ដែល​ពលរដ្ឋ​ខ្លួន​ត្រូវ​ជប៉ុន​បង្ខំ​ឱ្យធ្វើ​ជា​ទាសករ​ក្នុង​សម័យ​សង្គ្រាម​នោះ ។

អាជ្ញាធរ​ជប៉ុន​បាន​ពិភាក្សា​ជាមួយ ICOMOS ដែល​ជា​ស្ថាប័ន​ពិភាក្សា​ផ្នែក​បុរាណវិទ្យា​របស់​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​វប្បធម៌​នៃ​អង្គការ​សហ​ប្រជា​ជាតិ​(​យូ​ណេ​ស្កូ​) ក្នុង​ទិស​ដៅ​ឈាន​ឆ្ពោះទៅ​រក​ការ​ចុះបញ្ជី​ចំពោះ​កន្លែង​ឧស្សាហកម្ម​ចំនួន​២៣ ក្នុង​ចំណោម​៨​ខេត្ត​នៅ​ជប៉ុន ធ្វើ​ជា​បេតិកភណ្ឌ​ពិភពលោក​។ ទីតាំង​ឧស្សាហកម្ម​ទាំងនោះ​សាងសង់​ឡើង​នៅ​ក្នុង​សម័យ​ឧស្សាហកម្ម​របស់​ជប៉ុន​កាលពី​ចុង​សតវត្ស​ទី​១៩ ដូច​ជា​រោងចក្រ​ផលិត​ដែក យ៉ា​ហា​តា ឬ​ហៅ​ថា កុង​កាន​ជី​ម៉ា មាន​លក្ខណៈ​ជា​កោះមាន​រូង​រាង​ជា​នាវាចម្បាំង និង​ធ្លាប់​ជា​ប្រភព​ធ្យូងថ្ម​នៅ​ខាងក្រោម​សមុទ្រ​ដ៏​ធំ​របស់​ជប៉ុន ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ស្នើ​ចុះបញ្ជី​ទីតាំង​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ក្នុងអំឡុងពេល​មាន​សង្គ្រាម​ពិភពលោក​របស់​ជប៉ុន​នោះ​រង​ការ​ជំទាស់​ពី​កូរ៉េ​ខាងត្បូង និង​ចិន ដែល​ពលរដ្ឋ​ខ្លួន​ធ្លាប់​រង​ការ​បង្ខិតបង្ខំ​ឱ្យធ្វើ​ជា​ទាសករ​នៅ​ទីតាំង​ទាំងនោះ​បណ្តាល​ឱ្យ​ស្លាប់​ជា​ច្រើន​នាក់ ។ ជប៉ុន​បញ្ជាក់​ថា កំពុង​ស្វែងរក​គោលការណ៍​អភិរក្ស​តំបន់​ទាំងនោះ និង​បាន​ណែនាំ​ដល់​កូរ៉េ​ខាងត្បូង និង​ប្រទេស​ផ្សេង​ទៀត​ដែល​ជំទាស់​លើ​ការ​ចុះបញ្ជី​ទីតាំង​ទាំងនោះ ។
គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នឹង​ពិចារណា​ថា តើ​គួរ​ចុះបញ្ជី​ទីតាំង​ទាំងនោះ​ជា​បេតិកភណ្ឌ​ពិភពលោក ឬ​អត់  នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ក្រុង​ប៊​ន ប្រទេស​អា​ល្លឺ​ម៉​ង់ នៅ​ដើមខែ​កក្កដា ២០១៥ ៕