ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​ពាក់​ក្បាល Oculus Rift ត្រៀម​ដាក់​លក់​នៅ​ឆ្នាំ​2016

8 ឆ្នាំ មុន

ក្រុមហ៊ុន Facebook ដែល​គ្រប់គ្រង​ឧបករណ៍​ពាក់​ក្បាល Oculus Rift ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ថា អតិថិជន​ទាំងអស់​អាច​បញ្ជា​ទិញ​ឧបករណ៍​នេះ​បាន​នៅ​ចុងឆ្នាំ​២០១៥ ហើយនឹង​នាំ​ចេញ

ក្រុមហ៊ុន Facebook ដែល​គ្រប់គ្រង​ឧបករណ៍​ពាក់​ក្បាល Oculus Rift ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ថា អតិថិជន​ទាំងអស់​អាច​បញ្ជា​ទិញ​ឧបករណ៍​នេះ​បាន​នៅ​ចុងឆ្នាំ​២០១៥ ហើយនឹង​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​នៅ​ឆ្នាំ​២០១៦ ។

រហូត​មក​ដល់​ពេល​នេះ​មាន​ឧបករណ៍​បាក់​ក្បាល​Oculus Rift ដែល​ផ្តល់​បទ​ពិសោធន៍​ថ្មី​តាម​រយៈ​ការ​ពាក់​បង្ហាញ​ពី​ទិដ្ឋភាព 3D និង​ការ​លេង​ហ្គេ​ម ។

ក្រុមហ៊ុន Facebook មិន​បាន​អះអាង​បញ្ជាក់​ពី​តម្លៃ​របស់​ឧ​បរ​ណ៍​ពាក់​ក្បាល​នេះ​ទេ តែ​នឹង​ចេញ​ព័ត៌មាន​លម្អិត​នៅ​ស​ប្តា​ហ៍​ខាង​មុខ​ទៀត ។

ស្ថាបនិក​ក្រុមហ៊ុន Facebook និយាយ​ថា ឧបករណ៍​ពាក់​ក្បាល​Oculus Rift គឺជា​ការ​ផលិត​ឡើង​ដោយ​ភាព​ច្នៃប្រឌិត​របស់​វិទ្យាសាស្ត្រ ហើយ​វា​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​រស់នៅ​របស់​មនុស្ស​រាប់​ពាន់​លាន​នាក់ ។  Facebook បាន​ទិញ Oculus Rift កាលពី​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ ៕