ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane មាន​ជំនឿ​ចិត្ត​ដោះស្រាយ​បញ្ហា Real Madrid ឱ្យ​បាន​មុន​ជំនួប El Clásico

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane គ្រូបង្វឹក​ក្រុម Real Madrid បាន​បង្ហាញ​ជំនឿ​ជឿជាក់​ថា​ខ្លួន​នឹង​អាច​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ក្រុម មុន​ជំនួប…

អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane គ្រូបង្វឹក​ក្រុម Real Madrid បាន​បង្ហាញ​ជំនឿ​ជឿជាក់​ថា​ខ្លួន​នឹង​អាច​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ក្រុម មុន​ជំនួប El Clásico ចូល​មក​ដល់​។

ការ​លើក​ឡើង​បែប​នេះ គឺ​នៅ​ក្រោយ​ការ​បរាជ័យ​យ៉ាង​អាម៉ាស់ ក្នុង​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​B ក្រប​ខណ្ឌ Champions League កាលពី​យប់មិញ ដោយ​ចាញ់​ក្រុម​ភ្ញៀវ Shakhtar Donetsk ដែល​គ្មាន​កីឡាករ​ក្នុង​ក្រុម​ឈុត​ធំ​រហូត​ដល់ ១៣​នាក់​ដោយសារ​តែ​ការ​ឆ្លង Covid-19 ក្នុង​លទ្ធផល ៣-២​។

នៅ​ក្នុង​បទ​សម្ភាសន៍​ក្រោយ​ចប់​ការ​ប្រកួត Zidane បាន​និយាយ​ថា «​ខ្ញុំ​មើលឃើញ​ថា​ខ្លួន​ខ្ញុំ​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​នឹង​ព្យាយាម​។ ហើយ​កីឡាករ​ទាំងអស់​ក៏​ព្យាយាម​ដូច​គ្នា​»​។

គ្រូបង្វឹក​បារាំង​វ័យ ៤៨​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​«​យើង​នឹង​ស្វែងរក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត​។ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ ទល់​នឹង​ក្រុម Barcelona»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ