ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ស្វែងរក​វិនិយោគិន​កូរ៉េ​ជំរុញ​ផលិតកម្ម​ឧស្សាហកម្ម

8 ឆ្នាំ មុន

ញូ​វ​ដេ​លី ៖ រ​ដា្ឋ​ភិ​បាល​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​អ​ញ្ជី​ញ​បណ្តា​ក្រុមហ៊ុន​កូរ៉េ​ឲ្យ​មក​បណ្តាក់ទុន​បង្កើត​រោងចក្រ​ផលិតកម្ម​ផ្នែក​ឧស្សាហកម្ម​ក៏​ដូច​ជា​មូលដ្ឋាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌា

ញូ​វ​ដេ​លី ៖ រ​ដា្ឋ​ភិ​បាល​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​អ​ញ្ជី​ញ​បណ្តា​ក្រុមហ៊ុន​កូរ៉េ​ឲ្យ​មក​បណ្តាក់ទុន​បង្កើត​រោងចក្រ​ផលិតកម្ម​ផ្នែក​ឧស្សាហកម្ម​ក៏​ដូច​ជា​មូលដ្ឋាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ទំនិញ​ផលិត​ក្នុងស្រុក​របស់​ខ្លួន ។

លោក​Amitabh Kant លេខាធិការ​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​គោលនយោបាយ​ឧស្សាហកម្ម​ឲ្យ​ដឹង​ថា អនាគត​របស់​ក្រុមហ៊ុន​កូរ៉េ​នឹង​ពុំ​មែន​ត្រឹមតែ​ក្នុង​ប្រទេស​កូរ៉េ​ប៉ុណ្ណោះ​ទេ​។ វា​គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ទាំង​ផលិតផល​ឧស្សាហកម្ម​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​និង​នាំ​ចេញ ។ មន្ត្រី​រូប​នោះ​បាន​បន្ត​ទៀត​ថា​វា​គឺជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​Hyundai Motor ក្នុង​ការ​បង្កើត​រោងចក្រ​ទី​២​ក្នុង​ដែនដី​ឥណ្ឌា​ហើយ​។ ប្រសិនបើ​ក្រុមហ៊ុន​មិន​សង់រោង​ចក្រ​ទី​២​របស់​ខ្លួន នោះ​នឹង​មានការ​សោកស្តាយ​នៅ​ពេល​ក្រោយ​ជា​មិន​ខាន ។ ម្យ៉ាងទៀត​បណ្តា​ក្រុមហ៊ុន​កូរ៉េ​នឹង​រកស៊ី​ជួញដូរ​កាក់កប​ក្នុង​ទីផ្សារ​ឥណ្ឌា​ស្រប​ពេល​សេដ្ឋកិច្ច​របស់​ប្រជាជាតិ​មួយ​នេះ​អាច​នឹង​កើនឡើង​ក្នុង​សន្ទុះ​លឿន​អំឡុង​ពេល​៣-៤​ឆ្នាំ​ខាង​មុខ ។

លោក​Kant បាន​បន្ត​ទៀត​ថា ឥណ្ឌា​កំពុង​ផ្តោត​លើ​ឧស្សាហកម្ម​ផលិតកម្ម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍ​ជំនាញ​ជាដើម ៕