ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់​ដែល​រអិល​ធ្លាក់​ទឹកជ្រោះ​ក្បាលឆាយ រក​ឃើញ​សាកសព​ជាប់កន្លៀតថ្ម

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ស្រី​ដែល​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹកជ្រោះ នៅ​រមណីយដ្ឋាន​ក្បាលឆាយ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ បាន​រក​ឃើញ​សាកសព​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២២…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ស្រី​ដែល​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹកជ្រោះ នៅ​រមណីយដ្ឋាន​ក្បាលឆាយ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ បាន​រក​ឃើញ​សាកសព​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ នេះ ។

នា​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ស្រាវជ្រាវ​រក​ឃើញ​សព​ក្មេង​ស្រី ជាប់​នៅ​នឹង​កន្លៀត​ថ្ម ក្នុង​ទឹក នៃ​រម​នី​យ​ដ្ឋា​ន​ក្បាលឆាយ ហើយ​បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់ហេតុ ។

ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ រឿង កញ្ញា អាយុ​១៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ប​ច្ចប្ប​ន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា សព​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ បាន​ទៅ​លេង​ទឹក​នៅ​រម​នី​យ​ដ្ឋា​ន​ក្បាលឆាយ​ជាមួយ​ម្តាយមីង កាលពី​ថ្ងៃ​ទី​២១ តុលា ២០២០ ហើយ​បាន​ដើរ​រអិល​ជើង​ធ្លាក់​ចូល​ទឹក ដែល​កំពុង​ហូរ​ខ្លាំង គួ​ច​ចូល​ទៅ​ក្នុង​ល្បាក់​ថ្ម ខាងក្រោម​ជ្រោះ នោះ​ទៅ​បាត់ ក្រោយ​ពី​ដឹង​ដំណឹង​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់ ពី​សំណាក់​លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​កងកម្លាំង​អន្តរាគមន៍​ពិសេស សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត និង​សមត្ថកិច្ច​ចម្រុះ​ចុះ​រុករក​ហើយ​ស្រាវជ្រាវ​តាម​ជំនាញ នៅ​តែ​រក​មិនឃើញ ទើប​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឆ្នាំ​ដដែល​នេះ សមត្ថកិច្ច​រក​ឃើញ​សាកសព​ជាប់​នឹង​កន្លៀត​ថ្ម​ក្នុង​ទឹក រួច​ស្រង់​យក​មក​ធ្វើការ​ពិនិត្យ​ឃើញ​ថា ពិតជា​ស្លាប់ ដោយសារ​លង់ទឹក​ប្រាកដ​មែន ។

ប​ច្ចប្ប​ន្ន សាកសព​ក្មេង​ស្រី​ខាងលើ ប្រគល់​ជូន​សាច់ញាតិ យក​ទៅ​កំពុង​តំកល់​នៅ​វត្ត​ឥន្ទ​ញ្ញាណ ហៅ​វត្ត​ក្រោម ក្នុង​សង្កាត់​៣ និង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូមរម្លឹកថា អភិបាលខេត្ត​ព្រះ​សីហ​នុ បញ្ជា​ឲ្យ​តាម​រក​ក្មេង​ស្រី​ម្នាក់ ធ្លាក់​ចូល​ទឹកធ្លាក់​ក្បាលឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ