ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ប្រៃសណីយ៍​របស់​ចិន​កើនឡើង​ក្នុង​ត្រីមាស​ទី​1

8 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ តាម​ព័ត៌មាន​ពី​ការិយាល័យ​ប្រៃសណីយ៍​របស់​រដ្ឋ​ឲ្យ​ដឹង​ថា បណ្តា​ក្រុមហ៊ុន​ប្រៃសណីយ៍​នឹង​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​រហ័ស​ទាន់ចិត្ត​របស់​ចិន​បាន​បង្ហើប​ពី​ប្រាក់​ចំណូល​របស់​ពួក​គេ​

ប៉េ​កាំ​ង ៖ តាម​ព័ត៌មាន​ពី​ការិយាល័យ​ប្រៃសណីយ៍​របស់​រដ្ឋ​ឲ្យ​ដឹង​ថា បណ្តា​ក្រុមហ៊ុន​ប្រៃសណីយ៍​នឹង​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​រហ័ស​ទាន់ចិត្ត​របស់​ចិន​បាន​បង្ហើប​ពី​ប្រាក់​ចំណូល​របស់​ពួក​គេ​កើនឡើង​២៣,១%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ​២០១៥ នេះ ។
តួលេខ​បង្ហាញ​ថា ផ្សារភាគហ៊ុន​របស់​បណ្តា​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​លឿន​ឯកជន​នៅ​តែ​បន្ត​កើនឡើង​ជាមួយនឹង​បរិមាណ​ទំហំ​ពាណិជ្ជកម្ម​កើន​៨៥,៨%​ក្នុងអំឡុងពេល​បី​ខែ​ដំបូង​នេះ និង​កើនឡើង​៤,២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សេវា​ដឹក​ជញ្ជូន​លឿន​នៅ​តំបន់​ភាគ​ខាងលិច​និង​កណ្តាល​ប្រទេស​ចិន​មាន​អត្រាកំណើន​ខ្លាំងក្លា​ជាង​៣០%​ដោយសារ​គោលនយោបាយ​យុទ្ធសាស្ត្រ​គាំទ្រ​ការ​អភិវឌ្ឍតាម​តំបន់​របស់​ចិន​តែ​ម្តង ៕