ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារកណ្តាល​វៀតណាម​បញ្ចុះ​ត​មៃ្ល​ប្រាក់​ដុ​ង​1%​

8 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ធនាគារ​រដ្ឋ​វៀតណាម បាន​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​(​ប្រាក់​ដុ​ង​)​ប្រមាណ​ជា​១%​ដែល​ជា​ការ​ផ្លាស់​ប្តូរ​នូវ​ការ​ជួញដូរ​មិន​អំណោយផល​ដល់ទី​ផ្សារ​អន្តរជាតិ ។

ហូ​ជី​មិ​ញ ៖ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ធនាគារ​រដ្ឋ​វៀតណាម បាន​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​(​ប្រាក់​ដុ​ង​)​ប្រមាណ​ជា​១%​ដែល​ជា​ការ​ផ្លាស់​ប្តូរ​នូវ​ការ​ជួញដូរ​មិន​អំណោយផល​ដល់ទី​ផ្សារ​អន្តរជាតិ ។

ការ​កែសម្រួល​នូវ​អត្រា​រូបិយប័ណ្ណ​នេះ​នឹង​គិត​ចាប់ពី​ថ្ងៃ​ទី​៧ ឧសភា តទៅ ក្នុង​នោះ​នឹង​ដំឡើង​ប្រាក់​ដុល្លារ​ពី​២១.៤៥៨​ដុ​ង​ទៅ​២១.៦៧៣​ដុ​ង​ក្នុង​១​ដុល្លារ ។ ប្រាក់​ដុល្លារ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួញដូរ​យ៉ាងច្រើន​១%​ជា​ផ្នែក​មួយ​នៃ​អត្រា​ប្រាក់​បម្រុង​របស់​ធនាគារកណ្តាល​។

កាលពីដើម​ខែមករា កន្លង​មក ប្រាក់​ដុ​ង​ក៏​ចុះ​ខ្សោយ​១%​ដែរ មាន​ន័យ​ថា ពុំ​មាន​ភាព​ទូលំទូលាយ​ចំពោះ​ការ​ប្រែប្រួល​នូវ​អត្រា​ច្រើន​ជាង​នេះ​ឡើយ​ក្នុង​ឆ្នាំ​២០១៥ ប្រសិនបើ​ធនាគារកណ្តាល​យល់​ស្រប​ទៅ​នឹង​ការ​បេ្ត​ជា្ញ​កែសម្រួល​អត្រា​ប្តូរ​ប្រាក់​មិន​ឲ្យ​លើស​ពី​២%​។​ម្យ៉ាងទៀត​ធនាគារ​រដ្ឋ​មួយ​នេះ​បាន​លើក​ឡើង​ថា​អត្រា​ប្តូរ​ប្រាក់​មាន​លក្ខណៈ​ស្រប​ទៅ​នឹង​និន្នាការ​កើនឡើង​នា​ពេល​បច្ចុប្បន្ន ដោយសារ​តែ​កត្តា​ចិត្តសាស្ត្រ គួប​ផ្សំ​នឹង​ការ​រំពឹង​ទុក​នៃ​ទីផ្សារ ប៉ុន្តែ​វា​នៅ​តែ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ជួញដូរ​របស់​ធនាគារកណ្តាល​ដដែល​។

ទោះជា​យ៉ាងណា ធនាគារកណ្តាល​នឹង​បន្ត​សមប្រកប​នូវ​កា​រត​ភ្ជាប់​ឧបករណ៍​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ ក៏​ដូច​ជាទី​ផ្សារ​រូបិយប័ណ្ណ​ស្រប​តាម​ការ​កែសម្រួល​ថ្មី​ៗ​នេះ ។ ជាង​នេះ​ទៅ​ទៀត​ខ្លួន​ក៏​នឹង​ធើ្វ​ការ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​លើ​ការ​អភិវឌ្ឍ​ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ​ដើម្បី​ណែនាំ​ពី​វិធានការ​ដ៏​សមគួរ​ផ្សេង​ៗ ៕