ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​សេចក្តី​ទុក្ខ​ត្រូវ​រកហេតុ​នៃ​ទុក្ខ​នោះ​ឱ្យ​ឃើញ​សិន

3 ឆ្នាំ មុន

ទុក្ខ​ខ្លះ​កើតមក​ពី​ការ​មិន​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ជា​ការ​ខកចិត្ត​អស់សង្ឃឹម​ដូច​មនុស្ស​ដែល​មានការ​ខកចិត្ត​ក្នុង​រឿង​សេ្ន​ហា ភាគច្រើន​តែង​បន្ទោស​គេ​តែ​ម្ខាង​ប៉ុណ្ណោះ បន្ទោស​ថា​គេ​មិន​ស្មោះត្រង់​នឹង​ខ្លួន គេ​បោកប្រាស់​ខ្លួន​ជាដើម​ម្ល៉ោះហើយ​ក៏​កើតទុក្ខ​ទោមនស្ស និង​ខឹង​ក្រោធ​រហូត​ដល់​ថ្នាក់​តាម​សងសឹក​គេ​ដោយ​ប្រការ​ណាមួយ​ដើម្បី​រំសាយកំហឹង​របស់​ខ្លួន ។ កាល​ព្យាបាទ​គេ​បាន​សម​តាម​ប្រាថ្នា​ហើយ សេចក្តី​ទុក្ខ​មិនមែន​រលត់​ទៅ​នោះ​ឡើយ មាន​តែ​ចម្រើន​ឡើង​ថែម​ទៀត…

ទុក្ខ​ខ្លះ​កើតមក​ពី​ការ​មិន​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ជា​ការ​ខកចិត្ត​អស់សង្ឃឹម​ដូច​មនុស្ស​ដែល​មានការ​ខកចិត្ត​ក្នុង​រឿង​សេ្ន​ហា ភាគច្រើន​តែង​បន្ទោស​គេ​តែ​ម្ខាង​ប៉ុណ្ណោះ បន្ទោស​ថា​គេ​មិន​ស្មោះត្រង់​នឹង​ខ្លួន គេ​បោកប្រាស់​ខ្លួន​ជាដើម​ម្ល៉ោះហើយ​ក៏​កើតទុក្ខ​ទោមនស្ស និង​ខឹង​ក្រោធ​រហូត​ដល់​ថ្នាក់​តាម​សងសឹក​គេ​ដោយ​ប្រការ​ណាមួយ​ដើម្បី​រំសាយកំហឹង​របស់​ខ្លួន ។

កាល​ព្យាបាទ​គេ​បាន​សម​តាម​ប្រាថ្នា​ហើយ សេចក្តី​ទុក្ខ​មិនមែន​រលត់​ទៅ​នោះ​ឡើយ មាន​តែ​ចម្រើន​ឡើង​ថែម​ទៀត ព្រោះ​ជា​ទ​ង្វើ​បង្ក​នូវ​ហេតុ​នៃ​សេចក្តី​ទុក្ខ ដូច​បន្ថែម​ឧស​ឲ្យ​ដល់​ភ្លើង​ដូច្នោះ​ឯង ។

ការ​ដោះស្រាយ​បញ្ហា​បើ​យើង​ប្រើ​បញ្ញា​ពិចារណា​រក​ការ​ពិត ហើយ​យើង​ទទួលយក​ការ​ពិត​នោះ រួច​អប់រំ​ចិត្ត​ដើម្បី​លះ​កាត់​នូវ​សេចក្តី​ស្រឡាញ់​ចោល​ចេញ នោះ​សេចក្តី​ទុក្ខ​នឹង​រមែង​មិន​មាន​ទៀត​ឡើយ សេចក្តី​ស្រឡាញ់​នេះឯង​ជាដើម​ហេតុ​នៃ​សេចក្តី​ទុក្ខ កាត់ក្តី​ស្រឡាញ់​ចោល​គឺ​ស្មើនឹង​កាត់សេចក្តី​ទុក្ខ​ចេញ​បាន​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ