ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មករ​ទាំងចិន ​ទាំង​ខ្មែរ​ផ្ទុះ​ការ​តវ៉ា ក្រោយ​អត់​បើក​លុយឱ្យ​​​ច្រើន​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្រុម​កម្មករ​សំណង់​មាន​ទាំង​ជនជាតិ​ចិន និង ជនជាតិ​ខ្មែរ រួម​ទាំង​បុគ្គលិក​ប្រុស ស្រី មួយ​ចំនួន​ទៀត​ចំនួនជា​១២០​នាក់​ ដែល​ធ្វើ​ការងារ​នៅ​ក្នុង​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​កំពស់​២១​ជាន់របស់​ក្រុមហ៊ុន PHNOM…

​រាជធានីភ្នំពេញ ៖ ក្រុម​កម្មករ​សំណង់​មាន​ទាំង​ជនជាតិ​ចិន និង ជនជាតិ​ខ្មែរ រួម​ទាំង​បុគ្គលិក​ប្រុស ស្រី មួយ​ចំនួន​ទៀត​ចំនួនជា​១២០​នាក់​ ដែល​ធ្វើ​ការងារ​នៅ​ក្នុង​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​កំពស់​២១​ជាន់របស់​ក្រុមហ៊ុន PHNOM PENH STAR បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​ស្នាក់​ការ​ក្រុមហ៊ុន ក្រោយ​ពី​ក្រុមហ៊ុន​​មួយនេះ​មិន​បាន​បើក​លុយ​អោយ​កម្ម​ករ ដោយ​​អ្នក​ខ្លះ​អស់​រយៈ​​ពេល​៣​ខែ និង​ខ្លះ​ទៀត​៤​ខែ​មក​ហើយ និង​កំពុង​តែ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​គ្រប់​គ្នា​ ។

​ដោយ​ប្រាក់ខែ​សំរាប់​កម្មករ​ជនជាតិ​ចិន​ក្នុង​មួយ​ខែ​ ម្នាក់​ទទួលបាន​ចាប់ពី ១​ពាន់​ដុល្លារ ទៅជាង​១​ពាន់​ដុល្លារ​ ហើយ​កម្មករ​សំណង់​ជា​ជនជាតិ​ខ្មែរ​វិញ​ ​ក្នុង​​មួយ​ខែ ​ម្នាក់​​ទទួល​បាន​ចាប់ពី​៣០០​ដុល្លារ ទៅ​ដល់​៤៥០​ដុល្លារ ហើយ​នាំ​គ្នា​ឈប់​ធ្វើការ​ និង​​ទាមទារ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត​នោះ​។

ការ​​ផ្ទុះ​ការ​តវ៉ា​​ខាងលើ​នេះ​បាន​​កើត​​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ តុលា ឆ្នាំ​២០២០ នៅ​ខាង​មុខ​ស្នាក់​ការ​ក្រុមហ៊ុន PHNOM PENH STAR ​មាន​ទីតាំង​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ ៥០៨ ក្នុង​សង្កាត់ ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

​តាម​ប្រភពពីនារីម្នាក់ឈ្មោះ តែម ស្រី​លក្ខណ៍​អាយុ ២៥​ឆ្នាំ ជា​អ្នកបកប្រែ​ភាសា​ចិន​នៅ​ក្រុមហ៊ុន​សំណង់ PHNOM PENH STAR បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ កម្មករ​សំណង់​ជា​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​ផ្នែក​ត​បំពង់​ទឹក​ភ្លើង ដែក​ពុម្ព រួម​ទាំង​ក្រុម​បុ​គ្គ លិ​ក ប្រុស ស្រី ផ្នែក​ផ្សេង​ៗ​ទៀត​មាន​គ្នា​សរុប​ប្រមាណ​ជា​១២០​នាក់​បាន​នាំ​គ្នា​មក​ឈរ​ធ្វើការ​តវ៉ា​ទាមទារ​អោយ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​ដល់​ពួក​គាត់​។​

តាម​ប្រភពដដែល​បានប​ន្ត​ថា ដោយសារ​តែ​ខាង​ក្រុមហ៊ុន​មិន​បាន​បើក​លុយ​អោយ​ពួក​គាត់​ទាំងអស់​គ្នា​តាំងពី​ខែ​មិថុនា​ មក​ម៉្លេះ​ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៣ ខែកញ្ញា​ ​ឆ្នាំ ២០២០ នេះ ជា​ថ្ងៃ​ដែល​ពួក​គាត់​ដល់​ថ្ងៃ​ត្រូវ​បើក​លុយ​ទៀត តែ​ខាង​ក្រុមហ៊ុន​នៅ​តែ​មិន​ទាន់​ឃើញ​បើក​លុយ​អោយ​ទៀត​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ចាប់ពី​ពេល​ដែល​ខាង​ក្រុម​ហ៊ុន​អគារ​ខុន​ដូរ មិន​បាន​បើក​ប្រាក់ខែ​អោយ​ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា នោះ​មក ពួក​យើង​ទាំងអស់​គ្នា ក៏​បាន​ឈប់​ធ្វើកា​ងារ ហើយ​នាំ​គ្នា​ធ្វើការ​និយាយ​ចរចា​ជាមួយ​នឹង​ក្រុមហ៊ុន​រឿង​លុយ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​តែ ខាង​ក្រុមហ៊ុន​មិន​មាន​ដំណោះស្រាយ​អ្វី​ឡើយ​ ​ធ្វើ​អោយ​ពួក​គាត់​ជា​ក្រុម​កម្មករ​ជនជាតិ​ចិន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង អត់​មាន​លុយ​ចាយ និង ទិញ​ម្ហូបអាហារ​ហូប​ចុក​ស្ទើរតែ​ដាច់ខ្យល់ ចំណែកឯ​ការ​ស្នាក់​នៅ​របស់​ពួក​គាត់​ គឺជា​បន្ទុក​របស់​ខាង​ក្រុមហ៊ុន​អោយ​ស្នាក់​នៅ ​ដោយសារ​​គ្មាន​ដំណោះស្រាយ​​បែបនេះ ទើប​ពេល​នេះ​ពួក​គាត់​ទាំងអស់​គ្នា​ចេញ​មក​ធ្វើការ​តវ៉ា​បែប​នេះ​តែ​ម្តង​។

លោក ឡាយ វិច អាយុ​៣១​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​គាត់​ជា​កម្មករ​សំណង់​ផ្នែក​រៀប​ឥដ្ឋ​នៅ​អគារ​ខុន​ដូរ​ដែល​មានកំ​ពស់​២១​ជាន់ របស់​ក្រុមហ៊ុន​ខាងលើ​នេះ ដោយ​ទទួល​បាន​ប្រាក់ខែ​ក្នុង ១​​ខែ ចំនួន​៣៥០​ដុល្លារ ហើយ​ក្រុមហ៊ុន​មិន​បាន​បើក​លុយ​អោយ​ជាង​៣​ខែ​មក​ហើយ​។ ​ការ​ដែល​ក្រុមហ៊ុន​មិន​បាន​បើក​លុយ​អោយ​នេះ គឺ​ធ្វើ​អោយ​ក្រុម​គ្រួសារ កូនចៅរបស់គាត់​​កំពុង​តែ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​គ្មាន​លុយ​ចាយសម្រាប់​ចំណាយ​ផ្សេង​ៗ​ក្នុង​គ្រួសារ​ជាដើម ព្រោះតែ​សព្វថ្ងៃ​រស់​​រំ​ពឹង​ទៅ​លើ​តែ​ការ​ធ្វើ​ការងារ​សំណង់​របស់​គាត់​​តែ​មួយ​នេះ​ប៉ុណ្ណោះ​។

ក្នុង​ការ​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ប្រាក់ខែ​របស់​ក្រុម​កម្មករ​សំណង់​ទាំង ជនជាតិ​ចិន និង ជនជាតិ​ខ្មែរ​​សរុបប្រមាណជា​១២០​នាក់​ខាងលើ​នេះ​​​នៅ​ខាង​មុខ​ស្នាក់​ការ​ក្រុមហ៊ុន​​នេះ អស់​រយៈ​​ពេល​ជា​ច្រើន​ម៉ោង គេ​មិន​បានឃើញ​មាន​ខាង​តំណាង​ក្រុមហ៊ុ​ន​ណា​ម្នាក់​ចេញ​មក​ធ្វើការ​ដោះស្រាយ​ឡើយ​។​ រហូត​ដល់វេលា​​ម៉ោង៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ ២០២០ ដដែល​នេះ ទើប​មានការ​សម្របសម្រួល​អំពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​និង​តំណាង​ភាគី​ខាង​ក្រុមហ៊ុន និង​តំណាង​ភាគី​ខាង​ក្រុម​កម្មករ ទៅ​ធ្វើការ​ជួប​ដោះស្រាយ​គ្នា​នៅ​សាលា​ខណ្ឌចំការមន តែ​នៅ​មិន​ទាន់​បានដឹង​ថា​មាន​ដំណោះស្រាយ​យ៉ាងណា​នៅ ឡើយ​ទេ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ